សម្តេចធិបតី ហ៊ុន ម៉ាណែត លើកម្រាលព្រំក្រហមនៃទឹកដីទ្វីបអឺរ៉ុប!

ក្នុងដំណើរទស្សនកិច្ចផ្លូវការនៅប្រទេសបារាំងក្នុងសប្តាហ៍នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បាននាំកិត្តិយសដ៏ត្រចះត្រចង់និងផលប្រយោជន៍យ៉ាងធំធេងជូនប្រទេសជាតិនិងប្រជាពលរដ្ឋ។ ប្រមុខដឹកនាំរាជរដ្ឋាភិបាលបន្តវេននៃកម្ពុជាត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្តៅលើកម្រាលព្រំក្រហមប្រកបដោយកិត្តិយស​ពីសំណាក់ប្រធានាធិបតីបារាំង ឯកឧត្តម អេម៉ានុយអែល ម៉ាក្រុង ក៏ដូចប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា និងនាយករដ្ឋមន្ត្រីបារាំង ក្នុងឋានៈជាភ្ញៀវទស្សនកិច្ចកម្រិតខ្ពស់ដែលទទួលការអញ្ជើញដោយផ្ទាល់ពីឯកឧត្តមប្រធានាធិបតី។ ដំណើរទស្សនកិច្ចនេះបានលើកកម្ពស់ទំនាក់ទំនងប្រទេសទាំងពីរឱ្យកាន់តែមានលក្ខណៈស៊ីជម្រៅថែមមួយកម្រិតទៀត។ សូមកត់សម្គាល់ថា បារាំងគឺជាប្រទេសដ៏មានឥទ្ធិពលបំផុតមួយនៅអឺរ៉ុប។ ដូច្នេះ ភាពស៊ីជម្រៅនៃចំណងទាក់ទងកម្ពុជាបារាំងនឹងជះឥទ្ធិពលទៅលើទំនាក់ទំនងកម្ពុជានិងសហភាពអឺរ៉ុបទាំងមូល។ នេះគឺជាជំហានការទូតដ៏សំខាន់មួយទៀតនៃទំនាក់ទំនងកម្ពុជាបារាំង(និយាយដោយឡែក) និងកម្ពុជា-អឺរ៉ុប (និយាយជារួម) ក្នុងយុគសម័យសម្តេចធិបតី ហ៊ុន ម៉ាណែត។ […]

ប្រធានរដ្ឋសភាបារាំង ពេញចិត្តចំពោះគំនិតផ្តួចផ្តើមរបស់សម្តេចធិបតី លើការបណ្តុះបណ្តាល និងផ្សព្វផ្សាយវប្បធម៌បារាំង

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា នារសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ បានអញ្ជើញជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយនឹងលោកជំទាវ Yaël BRAUN-PIVET ប្រធានរដ្ឋសភាបារាំង ក្នុងឱកាសនៃដំណើរទស្សនកិច្ចផ្លូវការនៅទីក្រុងប៉ារីស សាធារណរដ្ឋបារាំង។ លោកជំទាវ Yaël BRAUN-PIVET ប្រធានរដ្ឋសភាបារាំង បានសម្តែងនូវកិច្ចស្វាគមន៍ចំពោះដំណើរទស្សនកិច្ចផ្លូវការរបស់ សម្តេចធិបតី នៅលើទឹកដីបារាំង និងបានវាយតម្លៃខ្ពស់ចំពោះការសម្រេចជ្រើសរើសរបស់សម្តេចធិបតី យកប្រទេសបារាំងជាប្រទេសទី១ […]

ប្រធានាធិបតីបារាំង ទម្លាក់កញ្ចប់ជំនួយប្រមាណ ២០០លានអឺរ៉ុប សម្រាប់ការបណ្តុះ​បណ្តាល​វិជ្ជាជីវៈថាមពល និងប្រព្រឹត្តកម្មទឹកស្អាតនៅកម្ពុជា

ក្នុងពេលធ្វើសន្និសីទព័ត៌មាន​រួម​គ្នាបញ្ជាក់ពីដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងប្រទេសបារាំង លោក អេម៉ានូអែល ម៉ាក្រុង

អគ្គលេខាធិការអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី ស្នើកម្ពុជាបន្តចែករំលែកបទពិសោធន៍ក្នុងការថែរក្សាស្ថិរភាព សន្ដិភាព ដល់បណ្ដាប្រទេសលើពិភពលោក

នាព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា បានអនុញ្ញាតឱ្យលោកជំទាវ ល្វីស មូស៊ីគីវ៉ាបូ (Louise MUSHIKIWABO) អគ្គលេខាធិការអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី ចូលជួបសម្តែងការគួរសម ក្នុងឱកាសនៃដំណើរទស្សនកិច្ចផ្លូវការ ចាប់ពីថ្ងៃទី១៣-១៩ ខែមករា ឆ្នាំ២០២៤ នៅទីក្រុងប៉ារីស ប្រទេសបារាំង។ ក្នុងឱកាសនៃជំនួបនេះ លោកជំទាវអគ្គលេខាធិការ បានសម្ដែងនូវការស្វាគមន៍ និងអបអរសាទរសម្តេចធិបតី […]

ព្រះមហាក្សត្រ ថ្លែងអំណរគុណចំពោះបារាំង ដែលបន្តយន្តការអភិរក្សតំបន់អង្គររយៈពេល ១០ឆ្នាំបន្ថែមទៀត

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ចេញប្រកាសស្តីពីលទ្ធផលនៃព្រះរាជសវនាការរវាង ព្រះករុណា ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម Emmanuel MACRON ប្រធានាធិបតីនៃសាធារណរដ្ឋបារាំងនៅវិមាន Élysée នៅរសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣។ ឯកឧត្តម Emmanuel MACRON បានថ្វាយព្រះពរស្វាគមន៍យ៉ាងកក់ក្តៅ ព្រះករុណា ព្រះ មហាក្សត្រ បានមានព្រះបន្ទូលរំលឹកអំពីជំនួបប្រកបដោយផ្លែផ្ការវាងសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា […]

កម្ពុជា-បារាំង ឧទ្ទិសដល់អ្នកទទួលអនិច្ចកម្មក្នុងសង្គ្រាមលោកលើកទី១

ស្ថានទូតបារាំងប្រចាំនៅកម្ពុជា នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣ បានរៀបចំពិធីរំលឹកខួបនៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងឈប់បាញ់ដែលបាននាំទៅដល់ការបញ្ចប់សង្គ្រាមលោកលើកទី១។ ពិធីនេះត្រូវបានប្រារព្ធធ្វើឡើងមួយផ្នែក នៅវិមានរំលឹកដល់អ្នកទទួលអនិច្ចកម្មក្នុងសង្គ្រាមលោកលើកទី១ និងមួយផ្នែកទៀតនៅក្នុងបរិវេណស្ថានទូតបារាំង ដើម្បីអបអរជ័យជម្នះ សន្តិភាព និងឧទ្ទិសដល់អ្នកដែលបានពលីសម្រាប់ប្រទេសបារាំង។ ជាលើកដំបូងនៅឆ្នាំនេះ មួយផ្នែកនៃពិធីត្រូវបានធ្វើឡើងនៅខាងមុខវិមានរំលឹកដល់អ្នកទទួលអនិច្ចកម្មក្នុងសង្គ្រាម លោកលើកទី១ ឬហៅថាវិមាន “រូបពីរ” ដែលត្រូវបានសាងសង់ឡើងវិញដោយរាជរដ្ឋាភិបាលកម្ពុជា និងសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការកាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៣ ដោយសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា។ កាលដើមឡើយវិមាននេះត្រូវបានសម្ភោធនៅថ្ងៃទី០១ […]

បារាំង ជួយនគរបាលកម្ពុជាលើជំនាញបច្ចេកទេសស៊ើបអង្កេត វិភាគ និងវាយតម្លៃនៅកន្លែងកើតហេតុ

អគ្គស្នងការដ្ឋាននគរបាលជាតិកម្ពុជា និងនគរបាលបច្ចេកទេស នៃសាធារណរដ្ឋបារាំង បានរៀបចំពិធីបើកវគ្គបំប៉នជំនាញបច្ចេកទេស ត្រួតពិនិត្យកន្លែងកើតហេតុ ក្រោមអធិបីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក មួង សុធា អគ្គស្នងការរងនគរបាលជាតិ ទទួលបន្ទុកដឹកនាំនាយកដ្ឋានកណ្ដាលនគរបាលយុត្តិធម៌និងលោកស្រី ណាតាលី កាលីយ៉េ (Nathalie CARLIER) មេបញ្ជាការនគរបាលបារាំង និងជាអនុព័ន្ធសន្ដិសុខផ្ទៃក្នុងទទួលបន្ទុកប្រទេស​កម្ពុជា នៃនាយកដ្ឋានកិច្ចសហប្រតិបត្តិការសន្តិសុខអន្តរជាតិ នៃក្រសួងមហាផ្ទៃបារំាង។ ពិធីបើកវគ្គបំប៉នជំនាញនេះ មានការអញ្ជើញចូលរួមពី ប្រធាន និងអនុប្រធាននាយកដ្ឋាននគរបាលបច្ចេកទេស និងវិទ្យាសាស្ដ្រ […]

ទីភ្នាក់ងារបារាំង គ្រោងអនុវត្តគម្រោងជំនាញសម្រាប់សេដ្ឋកិច្ចអនាគត និងរបបធានារ៉ាប់រងសុខភាព សម្រាប់កម្មករនិយោជិតនៅកម្ពុជា

លោកស្រី សង់ឌ្រីន ប៊ូស្សេ (Sandrine BOUCHER) នាយិកាប្រចាំប្រទេសនៃទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍ (AFD) បានបញ្ជាក់ពីការបន្តទំនាក់ទំនងយ៉ាងជិតស្និទ្ធលើការអនុវត្តគម្រោង និងសកម្មភាពពាក់ព័ន្ធនានារបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ពិសេសផ្តោតលើវិស័យ TVET និង ប.ស.ស.។ លោកស្រីបញ្ជាក់ថា ចំពោះវិស័យ TVET មានដូចជា គម្រោងស្ដីពីការអភិវឌ្ឍវិស័យអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ និងគម្រោងស្ដីពីជំនាញសម្រាប់ការប្រកួតប្រជែង ហើយបច្ចុប្បន្នក៏គ្រោងអនុវត្តគម្រោងថ្មីមួយទៀត គឺគម្រោងស្ដីពីជំនាញសម្រាប់សេដ្ឋកិច្ចនាពេលអនាគត ដែលបានពិភាក្សាគ្នាកម្រិតបច្ចេកទេសរួចរាល់មកហើយ ហើយក៏គ្រោងនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងនាពេលខាងមុខ។ […]

កម្ពុជា នឹងទទួលបានការបង្កើនទំហំហិរញ្ញប្បទានសហប្រតិបត្តិការពី១០០ទៅ២០០ លានអឺរ៉ូក្នុងមួយឆ្នាំពីបារាំង

ទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD) នឹងបង្កើនទំហំហិរញ្ញប្បទានសហប្រតិបត្តិការទេ្វដង មកឲ្យកម្ពុជា ពី ១០០ លានអឺរ៉ូទៅ ២០០លានអឺរ៉ូក្នុងមួយឆ្នាំ។

5
Promotion