កម្ពុជា សង់សំណង់តាមច្រាំងទន្លេបាសាក់រួចរាល់ ១០០ភាគរយ ដើម្បីការពារការបាក់ស្រុតបង្គោលព្រំដែនកម្ពុជា-វៀតណាម

ឯកឧត្តម​ថោ ជេដ្ឋា​ រដ្ឋមន្ត្រី​ក្រសួង​ធនធានទឹក និងឧតុនិយម​នៅថ្ងៃចុងសប្តាហ៍នេះ អមដំណើរដោយឯកឧត្តម​ជាថ្នាក់ដឹកនាំមន្ត្រីជំនាញក្រសួង​ អាជ្ញាធរទន្លេសាប គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា​ និង​មន្ទីរធនធានទឹក និង​ឧតុនិយមខេត្តកណ្តាល​ រួមជាមួយ​ឯកឧត្តម​ គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកណ្តាល​ និង​អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់​ បានចុះពិនិត្យវឌ្ឍនភាព​គម្រោង​ការពារច្រាំង​ទន្លេបាសាក់​ប្រវែង​ ១២០០ម៉ែត្រ​ក្នុងភូមិសាស្ត្រ​សង្កាត់ព្រែកជ្រៃ​ ក្រុង​សំពៅពូន​ ខេត្តកណ្តាល។​ សូមជម្រាបថា​ ការប្រែប្រួលនៃចរន្តទឹក និង​ជម្រាបទឹកពីក្រោម​ដីបានបណ្តាលឱ្យ​មាន​​ការបាក់ស្រុត​ច្រាំងទន្លេជាបន្តបន្ទាប់។​ នៅអំឡុងខែសីហា ឆ្នាំ​២០១៩​ ច្រាំងទន្លេបាសាក់​នៅបរិវេណបង្គោលព្រំដែន​លេខ​២៤៥/៤(១)​​​​ត្រូវបានចរន្តទឹកហូរច្រោះបណ្តាលឱ្យបាក់ស្រុតខ្លាំង​។​ ក្នុងគោលបំណង​ […]

កម្ពុជា-វៀតណាម ជូនពរគ្នាឱ្យក្លាយទៅជាប្រទេសមានចំណូលខ្ពស់ និងឈានចូលទៅក្នុងកម្រិតមហាសេដ្ឋកិច្ចរបស់ពិភពលោក

សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា កំពុងបំពេញបេសកម្មការងារនៅប្រទេសវៀតណាម។ នៅល្ងាចថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤ សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាមួយ នាយករដ្ឋមន្រ្តីវៀតណាម ឯកឧត្តម ផាម មិញជិញ នៅទីក្រុងហាណូយ សាធារណរដ្ឋសង្គមនិយមវៀតណាម។ ក្នុងជំនួបនោះ ភាគីទាំងពីរ បានជូនពរគ្នាទៅវិញទៅមក ចំពោះការធ្វើយ៉ាងណាឱ្យពាណិជ្ជកម្ម និងកិច្ចសហប្រតិបត្តិការទាំងអស់ មានការកើនឡើង […]

សម្តេចតេជោ ហ៊ុន សែន គឺជាឥស្សរជនបរទេសទី១ ដែលបានអុជធូបគោរពវិញ្ញាណក្ខន្ធ អគ្គលេខាធិការគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តវៀតណាម

សម្តេចតេជោ ហ៊ុន សែន អញ្ជើញគោរពវិញ្ញាណក្ខន្ធ ឯកឧត្តម Nguyen Phu Trong អគ្គលេខាធិការគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តវៀតណាមនៅសាធារណរដ្ឋសង្គមនិយមវៀតណាម នាព្រឹកថ្ងៃទី២៥ ខែកក្កដាឆ្នាំ២០២៥ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញនាំយកនូវកម្រងផ្កា គោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម Nguyen Phu Trong អគ្គលេខាធិការបក្សកុម្មុយនិស្តវៀតណាម ដែលបានទទួលមរណភាព […]

ថ្នាក់ដឹកនាំកម្ពុជា-វៀតណាម នឹងបង្កើនកិច្ចសហប្រតិបត្តិការការទូត និងនយោបាយកម្រិតជាន់ខ្ពស់បន្ថែមទៀត

កម្ពុជា-វៀតណាម ប្តេជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ ដើម្បីឧត្តមប្រយោជន៍សម្រាប់ប្រជាជន និងប្រទេសទាំងពីរ។ នេះបើតាមការឲ្យដឹងក្នុងជំនួបពិភាក្សាការងាររវាងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ជាមួយ ឯកឧត្ដម តូ ឡឹម (TO Lam) ប្រធានរដ្ឋ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងគណៈប្រតិភូ នាព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៤ នៅវិមានសន្តិភាព។ ក្នុងជំនួបពិភាក្សានេះ សម្តេចធិបតី […]

សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ សច្ចភាពប្រវត្តិសាស្ត្រមួយដែលប្រជាជនកម្ពុជា និងវៀតណាម ត្រូវចងចាំឱ្យបានច្បាស់លាស់

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សច្ចភាពនៃប្រវត្តិសាស្ត្រដែលប្រជាជន កម្ពុជា និងវៀតណាមត្រូវ ចងចាំឱ្យបានច្បាស់លាស់គឺ កម្ពុជា និងវៀតណាម ធ្លាប់មានប្រវត្តិជួយគ្នាទៅវិញទៅមកក្នុងការដណ្ដើម ឯករាជ្យពីរបបអាណានិគម ដោយក្នុងនោះ ថ្នាក់ដឹកនាំ និងប្រជាជនកម្ពុជាធ្លាប់បានជួយវៀតណាម ក្នុងបុព្វហេតុរំដោះប្រទេសដែលឈាននាំទៅដល់ការបង្រួបបង្រួមជាតិ និងការអភិវឌ្ឍ ដូចគ្នានេះដែរថ្នាក់ដឹកនាំ និងប្រជាជន​វៀតណាម ក៏ធ្លាប់បានជួយកម្ពុជាក្នុងបុព្វហេតុរំដោះប្រទេសចេញពីរបបប្រល័យពូជសាសន៍ប៉ុលពត និងការកសាងអភិវឌ្ឍប្រទេសឡើងវិញ។ ប្រសាសន៍របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្តីនៃកម្ពុជា […]

ប្រមុខរដ្ឋវៀតណាម ទន្ទឹងរង់ចាំសហការយ៉ាងជិតស្និទ្ធ​និងស៊ីជម្រៅជាមួយសម្ដេចតេជោ ហ៊ុន សែន

ឯកឧត្ដម តូ ឡឹម (TÔ LÂM) ប្រធានរដ្ឋសាធារណរដ្ឋសង្គមនិយមវៀតណាម ទន្ទឹងរង់ចាំសហការយ៉ាងជិតស្និទ្ធ​និងស៊ីជម្រៅជាមួយសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា។ ក្នុងសារលិខិតថ្លែងអំណរគុណជូនចំពោះ សម្តេតេជោ ហ៊ុន សែន ផ្សព្វផ្សាយនៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤នេះ ឯកឧត្ដម តូ ឡឹម បានលើកឡើងថា “ខ្ញុំមានសោមនស្សរីករាយយ៉ាងក្រៃលែង ដោយបានទទួលសារលិខិតអបអរសាទរជាមួយ នឹងពាក្យពេចន៍ដ៏ស្មោះស្ម័គ្ររបស់សម្ដេចតេជោប្រធាន ក្នុងឱកាសខ្ញុំត្រូវបានរដ្ឋសភាបោះឆ្នោត […]

មន្ត្រីជាន់ខ្ពស់វៀតណាម៖ មតិវាយប្រហារគម្រោងព្រែកជីកកម្ពុជា មិនតំណាងឲ្យរដ្ឋាភិបាល​និងប្រជាជនវៀតណាមឡើយ

មន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសវៀតណាម លោកស្រី Pham Thu Hằng បានលើកឡើងថា ការបង្ហាញមតិយោបល់​មិនសមរម្យ​ដែលមានការវាយប្រហារថ្នាក់ដឹកនាំកម្ពុជាមិនតំណាងមតិយោបល់របស់រដ្ឋាភិបាល​និងប្រជាជនវៀត​ណាមឡើយ។ ​អ្នកស្រីបានគូសបញ្ជាក់ថា រដ្ឋាភិបាលវៀតណាម មិនគាំទ្រចំពោះការបញ្ចេញមតិ​ញុះញង់​និងធ្វើឱ្យប៉ះពាល់ដល់ទំនាក់ទំនងរវាងប្រជាជននៃប្រទេសទាំងពីរនោះទេ។ លោកស្រី Pham Thu Hang ត្រូវបានសារព័ត៌មាន​ Vietnam Express ស្រង់សម្តីចុះផ្សាយនាពេលថ្មីៗនេះ ដោយបានបញ្ជាក់ជាថ្មីអំពីជំហររក្សាមិត្តភាព និងបង្កើនប្រសិទ្ធភាពកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាគ្រប់ផ្នែកទាំងអស់។ កាលពីពេលថ្មីៗនេះ មានគណនីមួយចំនួនជាភាសាវៀតណាមបានចេញមករិះគន់ សម្តេចតេជោ ហ៊ុន សែន […]

រឿងព្រែកជីក៖ សម្ដេចតេជោ ហ៊ុន សែន មិនត្រូវការឱ្យប្រជាជនកម្ពុជា និងវៀតណាមស្អប់គ្នា ហើយយកគ្នាធ្វើជាសត្រូវនោះទេ

សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានមានប្រសាសន៍បញ្ជាក់ថា សម្ដេចមិនត្រូវការឱ្យប្រជាជនកម្ពុជា និងវៀតណាមស្អប់គ្នា នឹងយកគ្នាធ្វើជាសត្រូវនោះទេ។ សម្ដេចតេជោ ចង្អុលបង្ហាញថា ការធ្វើព្រែកជីកនេះ គឺនឹងបន្សល់ទុកដល់កម្ពុជាលើសពីការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម នោះគឺការឯករាជ្យខាងនយោបាយលើវិស័យដឹកជញ្ជូនផ្លូវទឹករបស់កម្ពុជា។ នេះបើតាមប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ក្នុងពេលថ្លែងសារពិសេសស្តីពី “ព្រែកជីកហ្វូណនតេជោ” នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤។ សម្ដេចតេជោ ហ៊ុន សែន […]

សម្តេចតេជោ ហ៊ុន សែន គូសបញ្ជាក់ពីគោលដៅអាទិភាពចំនួនពីរ ក្នុងតំណែងជាប្រធានព្រឹទ្ធសភា នីតិកាលទី៥

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ផងដែរអំពី គោលដៅអាទិភាពចំនួនពីររបស់សម្តេចក្នុងតំណែងជាប្រធានព្រឹទ្ធសភា ព្រឹទ្ធសភា នីតិកាលទី៥ គឺ៖ ទី១-ការលើកតម្កើងការទូតសភា ដោយចូលរួមចំណែកជាមួយនឹងរដ្ឋសភា រាជរដ្ឋាភិបាល សំដៅឱ្យមានសង្គតភាពវិស័យការបរទេស ទី២-គណនេយ្យភាពចំពោះអង្គបោះឆ្នោត ដែលជាតំណាងរាស្ត្រ សមាជិកក្រុមប្រឹក្សាឃុំ សង្កាត់។ សម្តេចតេជោ បានគូសបញ្ជាក់បែបនេះ ក្នុងពេលជួបពិភាក្សាការងារជាមួយ ឯកឧត្តម វឿង ឌិញវ៉េ សមាជិកការិយាល័យនយោបាយ និងជាប្រធានរដ្ឋសភា នៃសាធារណរដ្ឋសង្គមនិយមវៀតណាម […]

ថ្នាក់ដឹកនាំកម្ពុជា-វៀតណាម ឯកភាពពង្រីកការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធផ្លូវលឿន ភ្នំពេញ-បាវិត-ហូជីមិញ

ថ្នាក់ដឹកនាំកម្ពុជា-វៀតណាម បានសម្រេចឯកភាពគ្នា ក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ និងសន្តិសុខ វិស័យទេសចរណ៍ និងការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធដូចជា ផ្លូវលឿន ភ្នំពេញ-បាវិត-ហូជីមិញជាដើម