កម្ពុជា រក្សាទំនាក់ទំនងផ្លូវការជាមួយប្រទេសចំនួន ១៧៥ និងមានស្ថានតំណាងកម្ពុជាចំនួន៤៦ នៅទូទាំងពិភពលោក

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានគូសបញ្ជាក់ពីការវិវត្តនៃតួនាទីរបស់កម្ពុជា ជាតួអង្គប្រកបដោយបុរេសកម្មនិងគោរពច្បាប់ នៅលើឆាកអន្តរជាតិ ព្រមទាំងកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការពង្រីកទំនាក់ទំនងការទូត ដោយរក្សាទំនាក់ទំនងផ្លូវការជាមួយប្រទេសចំនួន ១៧៥ និងមានស្ថានតំណាងកម្ពុជាចំនួន ៤៦ នៅទូទាំងពិភពលោក។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានលើកឡើងពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់កម្ពុជា ក្នុងការគាំទ្រពហុភាគីនិយម និងតួនាទីបុរេសកម្មរបស់កម្ពុជា ក្នុងការលើកកម្ពស់សណ្ដាប់ធ្នាប់អន្តរជាតិ ដោយផ្អែកលើច្បាប់។ ការលើកឡើងរបស់ប្រមុខការទូតកម្ពុជាបែបនេះ ក្នុងពិធីបិទបញ្ចប់សន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំរយៈពេលពីរថ្ងៃ ដែលបានប្រព្រឹត្តទៅពីថ្ងៃទី៥ ដល់ថ្ងៃទី៦ ខែមីនា […]

មន្ត្រីជាន់ខ្ពស់ក្រសួងការបរទេស ផ្តាំដល់និស្សិតចេញទៅសិក្សានៅបរទេស ជួយលាតត្រដាងពីចេតនាពិតប្រាកដរបស់ថៃក្នុងការឈ្លានពានកម្ពុជា

ឯកឧត្តមបណ្ឌិត អ៊ុន ឃាង រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ និងជាតំណាងឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ បានទទួលជួបសំណេះសំណាលជាមួយនិស្សិតជ័យលាភីអាហារូបករណ៍រដ្ឋាភិបាលអូស្ដ្រាលី និងនូវែលសេឡង់ សម្រាប់ឆ្នាំសិក្សា២០២៦។ នៅក្នុងពិធីសំណេះសំណាល កាលពីព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តមរដ្ឋលេខាធិការ បានអបអរសាទរដល់និស្សិតជ័យលាភីទាំងអស់ បានចែករំលែកបទពិសោធផ្ទាល់ខ្លួនក្នុងការសិក្សា ការបង្រៀន និងការរស់នៅក្រៅប្រទេស ព្រមទាំងបានរម្លឹកនិស្សិតទាំងអស់អំពីតួនាទីជាឯកអគ្គរាជទូតវប្បធម៌របស់កម្ពុជា។ ពាក់ព័ន្ធនឹងស្ថានភាពព្រំដែនកម្ពុជា-ថៃដែលកំពុងបន្តកើតមាន […]

សំឡេងពីអន្តរជាតិ៖ កម្ពុជា-ថៃ មិនអាចលើកប្រទេសចេញពីព្រំដែនជាប់គ្នាបានទេ ដូច្នេះ ដើម្បីបញ្ចប់ជម្លោះមានតែការចចារតែប៉ុណ្ណោះ

ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋសហព័ន្ធប្រេស៊ីល ប្រចាំនៅកម្ពុជា លោកជំទាវ Vivian Loss Sanmartin បានចូលរួមសោកស្តាយចំពោះការបាត់បង់អាយុជីវិតរបស់ប្រជាពលរដ្ឋកម្ពុជានៅក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ។ ក្នុងពេលកម្ពុជាប្រឈមនឹងការលំបាកនេះ លោកជំទាវឯកអគ្គរដ្ឋទូតបានបញ្ជាក់ថា ប្រេស៊ីលឈរជាមួយកម្ពុជា ក្នុងការអនុវត្តកិច្ចព្រមព្រៀងសន្តិភាព ដើម្បីបញ្ចប់ជម្លោះព្រំដែនកម្ពុជា-ថៃដោយសន្តិវិធី។ លោកជំទាវបានបញ្ជាក់ថា ប្រទេសទាំងពីរមិនអាចលើកប្រទេសចេញពីព្រំដែនជាប់គ្នាបានទេ។ ដូច្នេះ ដើម្បីបញ្ចប់ជម្លោះមានតែការចចារដោយសន្តិវិធី ដោយគោរពច្បាប់អន្តរជាតិតែប៉ុណ្ណោះ។ លោកជំទាវឯកអគ្គរដ្ឋទូតប្រេស៊ីលបានលើកឡើងបែបនេះ ក្នុងពេលចូលជួបសម្តែងការគួរសម និងពិភ្សាការងារជាមួយ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា […]

ទៅដល់ទីកន្លែងណា សម្ដេចធិបតីនាយករដ្ឋមន្ត្រី តែងតែស្រវាស្រទេញបង្កើនទំនាក់ទំនងការទូតក៏ដូចជាពាណិជ្ជកម្ម ដើម្បីនាំមកនូវផលប្រយោជន៍ជូនជាតិ និងប្រជាពលរដ្ឋ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាល ចូលរួមសន្និសីទរបស់ អង្គការសហប្រជាជាតិ ស្ដីពីមហាសមុទ្រ លើកទី៣ ក្រោមប្រធានបទ «ការពន្លឿនសកម្មភាព និងការកៀរគរគ្រប់ តួអង្គដើម្បីរក្សានិងប្រើប្រាស់មហាសមុទ្រប្រកបដោយចីរភាព» រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី៩ ដល់ ថ្ងៃទី១១ ខែមិថុនា […]

សម្តេច ឃួន សុដារី ផ្តាំមន្រ្តីការទូតថ្មីត្រូវជំរុញផ្សព្វផ្សាយពីភាពវិជ្ជមានរបស់កម្ពុជា និងយកចិត្តទុកដាក់ដល់ពលរដ្ឋខ្មែរនៅតាមប្រទេសនានា

សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានផ្តល់អនុសាសន៍មួយចំនួនជូនឯកអគ្គរាជទូតទំាងអស់ ត្រូវគិតគូរ និងតម្កល់ប្រយោជន៍ជាតិជាធំ និងចំពោះមុខ។ ត្រូវរក្សា ការពារ ឯករាជ្យភាព អធិបតេយ្យភាព បូរណភាពទឹកដី និងលើកគុណតម្លៃជាតិ និងកិត្យានុភាពជាតិជានិច្ច ហើយទប់ស្កាត់ព័ត៌មានក្លែងក្លាយ ដែលបំផ្លាញកេរ្តិ៍ ឈ្មោះរបស់កម្ពុជា។ ត្រូវមានភាពឈ្លាសវៃ ប៉ិនប្រសប់ ក្នុងការដឹកនាំ ដោយត្រូវធ្វើយ៉ាងណាខិតខំពង្រឹង និងពង្រីកទំនាក់ទំនង មិត្តភាព សាមគ្គីភាព […]

ព្រឹទ្ធសភាកម្ពុជា បាននិងកំពុងបន្តពង្រឹង និងពង្រីកវិស័យការទូតសភាយ៉ាងសកម្ម ដើម្បីលើកកម្ពស់កិត្យានុភាពជាតិលើឆាកអន្តរជាតិ

សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានដឹកនាំសម័យប្រជុំលើកទី២ ព្រឹទ្ធសភានីតិកាលទី៥ នៅព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ ដោយសមាជិកព្រឹទ្ធសភាមានវត្តមានចំនួន ៥៣រូប។ អង្គប្រជុំបានដំណើរការដោយមានរបៀបវារៈតែមួយគត់គឺ ស្តាប់របាយការណ៍សង្ខេបរបស់គណៈកម្មាធិការអចិន្ត្រៃយ៍ ស្តីពីលទ្ធផល និងសកម្មភាពការងាររបស់ព្រឹទ្ធសភានៅចន្លោះ សម័យប្រជុំលើកទី១ និងលើកទី២ នីតិកាលទី៥។ ក្នុងសេចក្តីប្រកាសលទ្ធផលសម័យប្រជុំ បានឲ្យដឹងថា ព្រឹទ្ធសភា នីតិកាលទី៥ ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោហ៊ុន សែន ប្រធានព្រឹទ្ធសភា […]

សម្តេចតេជោ ហ៊ុន សែន ប្រាប់វេទិកាពិភពលោកនូវចំណុចទាក់ទាញខ្លាំង សម្រាប់នយោបាយការទូតរបស់កម្ពុជា

សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នៅរសៀលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤នេះ បានអញ្ជើញថ្លែងសុន្ទរកថាពិសេស ក្រោមប្រធានបទ៖ «មាគ៌ាឆ្ពោះទៅកាន់សន្តិសហវិជ្ជមាន និងវិបុលភាពក្នុងអាស៊ាន» ក្នុង «វេទិកាចំណេះដឹងពិភពលោក លើកទី២៥» នៅសាធារណរដ្ឋកូរ៉េ។ សម្តេចបានមានប្រសាសន៍ប្រាប់ទៅអង្គវេទិកាថា ក្នុងរយៈពេល៦០​ឆ្នាំមក​នេះ​អាស៊ាន​បាន​ជួប​បញ្ហាជាច្រើនប៉ុន្តែអាស៊ានមិនបានថយក្រោយនោះទេ គឺឆ្ពោះទៅមុខជានិច្ច និង​រឹង​មាំ​កាន់តែខ្លាំងឡើង ដោយប្រទេស​ជា​ច្រើន​ចង់​បាន​អាស៊ាន​ធ្វើ​ជាដៃគូ​ចង់​ប្រើ​ប្រា​ស់​វេទិកា​ជា​ទៀងទាត់​ដែលដឹកនាំដោយអាស៊ាន និងបានទទួលស្គាល់នូវភាពចាំបាច់នៃវេទិកាអាស៊ាន មជ្ឈ​ភាព​អាស៊ាន និងអំណាច​កោះប្រជុំ​របស់​អាស៊ាន​ដែល​មាន​ឥទ្ធិពល​ប្រមូល​ផ្តុំ​គ្រប់​តួ​អង្គ​សំខាន់ៗ​នៅ​ក្នុង​ពិភពលោក។ ជាក់ស្តែងកន្លងមកនេះមានប្រទេស៥៤ប្រទេសហើយ […]

មន្រ្តីការទូតតែងតាំងថ្មី ត្រូវជម្រុញទំនាក់ទំនងល្អរវាងកម្ពុជា ជាមួយប្រទេសដទៃទៀត

វិទ្យាស្ថានជាតិការទូត និងទំនាក់ទំនងអន្តរជាតិ បានរៀបចំពិធីបើកវគ្គ “តម្រង់ទិស” សម្រាប់លេខាធិការ និងកុងស៊ុល ចំនួន៣២រូប នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដែលទើបនឹងទទួលបានការតែងតាំងឲ្យទៅបំពេញបេសកកម្មការទូតនៅបរទេស នៅរសៀលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤។ ពិធីនេះ បានប្រព្រឹត្តិទៅក្រោមអធិបតីភាពរបស់ឯកឧត្តមបណ្ឌិត អ៊ុន ឃាង រដ្ឋលេខាធិការ និងជាតំណាងឯកឧត្តមឧបនាយករដ្ឋមន្រ្តី សុខ ចិន្តាសោភា រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ព្រមទាំងមានការចូលរួមពីឯកឧត្តម ចឺយ […]

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ នយោបាយការទូតសេដ្ឋកិច្ច គឺជាកិច្ចការដ៏សំខាន់មួយរបស់រាជរដ្ឋាភិបាលថ្មី

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា នយោបាយការទូតសេដ្ឋកិច្ច គឺជាកិច្ចការដ៏សំខាន់មួយរបស់រាជរដ្ឋាភិបាល នីតិកាលថ្មី។ សម្តេចបញ្ជាក់ថា ការធ្វើធុរកិច្ច អត់មានជាប់និន្នាការនយោបាយនោះឡើយ ការជំរុញធុរកិច្ច ងាយស្រួលជាងការទូត និងនយោបាយ ហើយនយោបាយទាក់ម៉ូយរបស់សម្តេចមិនមែនបានតែខ្យល់នោះទេ គឺបានលទ្ធផលជាក់ស្តែង។ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានថ្លែងបែបនេះ ក្នុងពិធីប្រកាសបើកឱ្យដំណើរការ ជាផ្លូវការសមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា និងពិសាអាហារសាមគ្គី នាល្ងាចថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៤។ សម្តេចធិបតី ហ៊ុន […]

5
Promotion