អង្គភាពច្រកចេញចូលតែមួយរាជធានី-ខេត្ត បាននឹងកំពុងបោះជំហានយ៉ាងសកម្មចូលទៅក្នុងវិស័យឌីជីថល ស្របតាមយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ប៉ិនប្រសប់ និងស្វាហាប់បំផុតរបស់សម្ដេចមហាបវរធបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី
Tag: ក្រសួងមហាផ្ទៃ
អ្នកនាំពាក្យក្រសួងមហាផ្ទៃ បំភ្លឺចំពោះការបញ្ចប់មុខតំណែងនាយនគរបាលជាន់ខ្ពស់ចំនួន ៩រូប
អ្នកនាំពាក្យ ក្រសួងមហាផ្ទៃ គូសបញ្ជាក់ជូនសាធារណជនជ្រាបថា ក្រសួងមហាផ្ទៃ បានង្កើតអគ្គនាយកដ្ឋានធនធានមនុស្ស ហើយមាននាយកដ្ឋាន ចំនួន៤ ចំណុះ។ ដោយក្នុងនោះ នាយកដ្ឋានបុគ្គលិកនៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានផ្ទេរ មកចំណុះអគ្គនាយកដ្ឋានធនធានមនុស្ស ដោយប្តូរឈ្មោះទៅជានាយកដ្ឋានបុគ្គលិកមន្ត្រីនគរបាលជាតិវិញ។ ក្នុងន័យនេះ ដើម្បីរៀបចំមុខតំណែងស្របតាមរចនាសម្ព័ន្ធថ្មីនៃនាយកដ្ឋាននីមួយៗ នាយនគរបាលជាន់ខ្ពស់ទាំង៩រូប ដែលត្រូវបានបញ្ចប់មុខតំណែងនោះគឺត្រូវបានផ្ទេរសម្រួលភារកិច្ច និងតែងតាំងមុខតំណែងថ្មី ឡើងវិញ ឱ្យទៅបម្រើការងារនៅនាយកដ្ឋាននីមួយៗ ចំណុះអគ្គនាយកដ្ឋានធនធានមនុស្ស នៃក្រសួងមហាផ្ទៃ។ បន្ទាប់ពីបានបញ្ចប់មុខតំណែងចាស់ នៅថ្ងៃទី២៥ ខែតុលា […]
ក្រសួងមហាផ្ទៃ បង្ហាញលទ្ធផលប្រលងជ្រើសរើសនិស្សិតចូលរៀនថ្នាក់បរិញ្ញាបត្រនគរបាលជំនាន់ទី១៥
គណៈកម្មការប្រឡងប្រជែងជ្រើសរើសនិស្សិតអាហារូបករណ៍ប្រចាំឆ្នាំឱ្យចូលសិក្សាថ្នាក់បរិញ្ញាបត្រវិទ្យាសាស្ត្រ នគរបាលនៃក្រសួងមហាផ្ទៃ ប្រកាសលទ្ធផលប្រឡង ប្រជែងជ្រើសរើសនិស្សិតអាហារូបករណ៍ឱ្យចូលសិក្សាថ្នាក់បរិញ្ញាបត្រ វិទ្យាសាស្ត្រនគរបាល ជំនាន់ទី១៥ នៅបណ្ឌិត្យសភានគរបាលកម្ពុជា នាសម័យប្រឡង ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤កន្លងទៅ
កម្ពុជា កំពុងសិក្សាបង្កេីតប្រព័ន្ធផ្ទុកទិន្នន័យកត់ត្រាអ្នកស្រវឹងបេីកបរ ដាក់ក្នុងបញ្ជីខ្មៅ Black List
តាមផេកហ្វេសប៊ុកផ្លូវការរបស់ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផៃ្ទ និងជាប្រធានគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានអោយដឹងថា ក្នុងរយៈពេញមួយឆ្នាំ២០២៣ មានជនរងគ្រោះជាង ១ ៥០០នាក់ បានស្លាប់នៅលើដងផ្លូវ ដោយគ្រោះថ្នាក់ចរាចរណ៍។ ពីចំណែកនៃមូលហេតុបណ្ដាលឱ្យកើតមានសោកនាដកម្មនេះ គឺការបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង។ ការបញ្ជាយានយន្តទាំងក្នុងស្ថានភាពស្រវឹង មិនត្រឹមតែជាការប្រមាថអាយុជីវិតខ្លួនឯងប៉ុណ្ណោះទេ ប៉ុន្តែកាន់តែធ្ងន់ធ្ងរទៀតនោះ គឺអ្នកអាចក្លាយជាឃាតករគ្រប់វិនាទី ហើយច្បាប់នឹងគ្មានការលើកលែងឱ្យអ្នកជាដាច់ខាត។ បើតាមមាត្រា៨៥ នៃច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកបេីអ្នកបេីកបរស្ថិតក្នុងស្ថានភាពស្រវឹងដោយមានអត្រាជាតិអាល់កុលចាប់ពី ០,៤០មីលីក្រាមក្នុងមួយលីត្រខ្យល់ឬចាប់ពី ០,៨០ក្រាម ក្នុងមួយលីត្រឈាម […]
ក្រសួងមហាផ្ទៃ និងក្រសួងនគរបាលវៀតណាម រួមគ្នាបន្តអនុវត្តយន្តការសហប្រតិបត្តិការឱ្យកាន់តែសកម្ម សម្រាប់ឆ្នាំ២០២៤
ក្រសួងមហាផ្ទៃនារសៀលថ្ងៃទី២៣ ខែមករាឆ្នាំ២០២៤ ចេញសេចក្តីប្រកាសព័ត៌មានស្តីពីកិច្ចប្រជុំពិនិត្យវាយតម្លៃលទ្ធផលកិច្ចសហប្រតិបត្តិការឆ្នាំ២០២៣ និងចុះហត្ថលេខាលើផែនការសហប្រតិបត្តិការឆ្នាំ២០២៤ រវាងក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងនគរបាល នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។ ក្នុងសេចក្តីប្រកាសបានឲ្យដឹងថាឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងឯកឧត្តម ឧត្តមសេនីយ៍ឯក តូ ឡឹម សមាជិកការិយាល័យនយោបាយ និងជារដ្ឋមន្រ្តីក្រសួងនគរបាលវៀតណាមបានចុះហត្ថលេខាលើផែនការសហប្រតិបត្តិការឆ្នាំ២០២៤ ដើម្បីបន្តអនុវត្តនូវយន្តការសហប្រតិបត្តិការអនុវត្តច្បាប់កាន់តែសកម្ម និងខ្លាំងក្លាថែមទៀត រវាងក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងនគរបាលវៀតណាម។ ភាគីទាំងទាំងពីរក៏បានឯកភាពយកចិត្តទុកដាក់បន្តអនុវត្តកិច្ចការសំខាន់ៗមួយចំនួន រួមមាន៖ […]
កម្ពុជា ធ្វើវិសោធនកម្មច្បាប់បង្ក្រាបល្បែងស៊ីសង ឱ្យប្រទាក់ក្រឡាជាមួយច្បាប់គ្រប់គ្រងល្បែងពាណិជ្ជកម្ម
ឯកឧត្តម ទ្រី សុខហេង អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារបច្ចេកទេស នៅរសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤ បានដឹកនាំបន្តកិច្ចប្រជុំក្រុមការងារបច្ចេកទេសរៀបចំសេចក្ដីព្រាងច្បាប់ស្ដីពីវិសោធនកម្មច្បាប់ស្ដីពីការបង្ក្រាបល្បែងស៊ីសង ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តមអនុប្រធាន និងសមាជិកក្រុមការងារបច្ចេកទេសរៀបចំសេចក្ដីព្រាងច្បាប់ស្ដីពីវិសោធនកម្មច្បាប់ស្តីពីការបង្ក្រាបល្បែងស៊ីសង ផងដែរ។ ក្នុងកិច្ចប្រជុំនេះ ឯកឧត្តម ទ្រីសុខហេងបានបញ្ជាក់ថា កិច្ចការរបស់ក្រុមការងារបច្ចេកទេសជំហ៊ានទី១ គឺត្រូវសិក្សា ស្រាវជ្រាវប្រមូលផ្ដុំឯកសារពាក់ព័ន្ធច្បាប់ជាតិ និងអន្តរជាតិ ដើម្បីជាមូលដ្ឋាន ក្នុងការរៀបចំជាគោលគំនិតរួម ជាទស្សនាទានរួមនៃគោលបំណងដែលត្រូវរៀបចំក្នុងការធ្វើវិសោធនកម្មច្បាប់ស្ដីពីការបង្ក្រាបល្បែងស៊ីសងឆ្នាំ១៩៩៦ឱ្យមានភាពប្រទាក់ក្រឡាស៊ីសង្វាក់ជាមួយនឹងច្បាប់ស្ដីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្មដែលបានប្រកាសប្រើនៅឆ្នាំ២០២០។ ក្រោយពីបញ្ចប់ការងារជំហ៊ានដំបូងនេះ ក្រុមការងារបច្ចេកទេស […]
សមត្ថកិច្ចឃាត់ខ្លួនក្មេងទំនើង ១២០នាក់ ត្រឹមរយៈពេល២សប្ដាហ៍ ដើមឆ្នាំនេះ
យោងតាមរបាយការណ៍ប្រចាំថ្ងៃក្នុងពីរសប្ដាហ៍ចុងក្រោយ គិតពីថ្ងៃទី២ ដល់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ សមត្ថកិច្ចចំណុះក្រសួងមហាផ្ទៃបានបង្ក្រាបករណីក្មេងទំនើងទូទាំងប្រទេស សរុប ៥១ករណី និងឃាត់ខ្លួនជនសង្ស័យបាន ១២០នាក់ដើម្បីចាត់ការតាមនីតិវិធី។ នេះបើតាមការឲ្យដឹងពីលោក ទូច សុឃៈ (សុខៈ) អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។ ការិយាល័យនគរបាលព្រហ្មទណ្ឌ កម្រិតស្រាល ក៏ដូចជាកម្រិតធ្ងន់បាននិងកំពុង តែធ្វើការជាមួយប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ក្រោមការបញ្ជារផ្ទាល់ពី ស្នងការនគរបាលរាជធានីខេត្ត រហូតប៉ុស្តិ៍នគរបាលរដ្ឋបាលទូទាំងប្រទេសបានដាក់វិធានការបង្ការទប់ស្កាត់និងបង្ក្រាបក្រុមក្មេងទំនើងដែលមួយចំនួន បានសង្កេតឃើញថាបានបង្កើតជាក្រុមនៅតាមភូមិ ឃុំ សង្កាត់ […]
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ៖ ការផ្តល់សេវាជាង ៨០០ប្រភេទ តាមយន្តការច្រកចេញចូលតែមួយ ទទួលបានការសាទរ និងពេញចិត្ត
ឯកឧត្តម ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ហៅកាត់ថា គ.ជ.អ.ប.ថ្លែងថា បន្ទាប់ពីការបង្កើតរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្នុងរយៈពេល ៤ខែកន្លងមកនេះ គ.ជ.អ.ប.បានបន្តការងារកំណែទម្រង់ដោយសម្រេចបានលទ្ធផលលេចធ្លោសំខាន់ៗទាំងនៅកម្រិតថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។ ឯកឧត្តមបានថ្លែងបែបនេះ ក្នុងកិច្ចប្រជុំលើកទី២២ របស់គ.ជ.អ.ប.) នៅរសៀលថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤ នាសាលប្រជុំទីស្តីការក្រសួងមហាផ្ទៃ។ ឯកឧត្ដម បានកត់សម្គាល់ថានៅដេីមនីតិកាលថ្មីនេះដូចគ្នាយន្តការច្រកចេញចូលតែមួយ ដែលបានដាក់ឱ្យដំណើរការនៅតាមរដ្ឋបាលថ្នាក់ក្រោមជាតិ […]
ឯកឧត្តម ស សុខា ចុះពិនិត្យស្ថានភាពអ្នកជាប់ឃុំ និងលោក ខៀវ សំផន នៅពន្ធនាគារខេត្តកណ្ដាល
ឯកឧត្តម បនាយករដ្ឋមន្រ្តី ស សុខា ឧ រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញចុះពិនិត្យមណ្ឌលអប់រំកែប្រែ (ពន្ធនាគារខេត្តកណ្ដាល) ដែលស្ថិតនៅក្រុងតាខ្មៅ ខេត្តកណ្ដាលនៅព្រឹកថ្ងៃពុធ ទី១០ ខែមករា ឆ្នាំ២០២៤ នេះ។ ការចុះពិនិត្យនេះ មានការអញ្ជើញចូលរួមពីឯកឧត្តម រដ្ឋលេខាធិការប្រចាំការក្រសួងមហាផ្ទៃ ឯកឧត្តម រដ្ឋលេខាធិការទទួលបន្ទុកការងារពន្ធនាគារ ឯកឧត្តមអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ អភិបាលខេត្តកណ្ដាល ថ្នាក់ដឹកនាំ និងមន្រ្តីជាន់ខ្ពស់ក្រសួងមហាផ្ទៃ និងរដ្ឋបាលខេត្តកណ្ដាលជាច្រើនរូបផងដែរ។ […]
មន្ត្រីប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែន និងច្រកទ្វារអន្តរជាតិទាំង ២៧ ត្រូវបានកំណត់អាណត្តិការងារ ៤ឆ្នាំ
ក្រសួងមហាផ្ទៃ ចេញសេចក្តីប្រកាស ស្តីពីការកំណត់អាណត្តិការងារនាយនិងនាយរងប៉ុស្តិ៍ និងការកំណត់ចំនួននាយរងប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិ និងច្រកទ្វារអន្តរជាតិចំនួន ២៧ នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍។ យោងតាមសេចក្តីប្រកាសចុះហត្ថលេខាដោយរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តម ស សុខា កាលពីពេលថ្មីៗនេះបានឲ្យដឹងថា សម្រេចកំណត់អាណត្តិការងាររបស់នាយ និងនាយរងប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិ និងច្រកទ្វារអន្តរជាតិនៃនាយកដ្ឋានច្រកទ្វារទី១ និងនាយកដ្ឋានច្រកទ្វារទី២ ចំណុះអគ្គនាយកដ្ឋានអន្តោប្រវេសន៍មានដូចជា៖ នាយ និងនាយរងប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិ និងច្រកទ្វារអន្តរជាតិ បម្រើការងាររយៈពេល ៤ឆ្នាំ, នាយ និងនាយរងប៉ុស្តិ៍នគរបាលច្រកទ្វារដែលបានចប់អាណត្តិ ត្រូវតែងតាំងមុខតំណែងថ្មី […]
