ក្រសួងសាធារណការ គាំទ្រការចូលរួមពីវិស័យឯកជនក្នុងការជំរុញវិស័យយានយន្តអគ្គិសនីនៅកម្ពុជា

កាលពីថ្ងៃទី១៨ ខែកុម្ភៈ ក្រុមហ៊ុន BYD បានសម្ពោធអគារតាំងបង្ហាញរថយន្តរបស់ខ្លួននៅប្រទេសកម្ពុជា ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងពាណិជ្ជកម្ម ព្រមទាំងភ្ញៀវកិត្តិយសជាច្រើនរូប

រដ្ឋមន្ត្រីពីររូប បង្ហាញឆន្ទៈពួតដៃគ្នារៀបចំហេដ្ឋារចនាសម្ព័ន្ធកែប្រែមុខមាត់ទីក្រុងភ្នំពេញ

ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួង ចូលរួមកិច្ចប្រជុំអន្តរក្រសួងស្តីពី ការរៀបចំហេដ្ឋារចនាសម្ព័ន្ធក្នុងរាជធានីភ្នំពេញ ក្រោមកិច្ចដឹកនាំរបស់ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ កិច្ចប្រជុំបានរៀបចំនៅទីស្តីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នារសៀលថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ […]

ក្រសួងសាធារណការ គាំទ្រការប្រើប្រាស់យានយន្តផលិតក្នុងស្រុក និងដាក់ឈ្មោះម៉ាកម៉ូដែលជាសំនៀងភាសាខ្មែរ

ឯកឧត្តមពៅ ម៉ាលី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូននៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធ និងបើកបរសាកល្បងរថយន្តក្រុមហ៊ុន GTV Motor Co.,Ltd ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រសួង ឯកឧត្តមតំណាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឯកឧត្តមតំណាងក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ តំណាងក្រសួង-ស្ថាប័នសាធារណៈ វិស័យឯកជន ថ្នាក់ជាតិ និងភ្ញៀវកិត្តិយសអន្តរជាតិ និងមន្ត្រីជំនាញពាក់ព័ន្ធផងដែរ។ នេះបើតាមការឲ្យដឹងពីក្រសួងសាធារណការ និងដឹកជញ្ជូន។ […]

ប្រតិភូកម្ពុជា និងក្រុមហ៊ុនចិន ចុះពិនិត្យទីតាំងគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប-ប៉ោយប៉ែត

ថ្ងៃទី២៥ ដល់២៦ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម ឡេង ធនយុទ្ធា រដ្ឋលេខាធិការ និងជានាយកគម្រោង បានដឹកនាំដំណើរបេសកកម្មចុះពិនិត្យ និងស្វែងយល់នៅលើទីតាំងមួយចំនួន នៃគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប-ប៉ោយប៉ែត ដោយមានការចូលរួមពីឯកឧត្តម អនុរដ្ឋលេខាធិការ អគ្គនាយក ប្រធាននាយកដ្ឋាន មន្ទីរពាក់ព័ន្ធ និងតំណាងក្រុមហ៊ុន CRBC ។ បេសកកម្មនេះរៀបចំឡើងក្នុងគោលបំណងចុះពិនិត្យទីតាំងមួយចំនួន ដើម្បីប្រមូលព័ត៏មាន និងផ្តល់អនុសាសន៍ បន្ថែមជូនក្រុមហ៊ុន ពិនិត្យកែសម្រួល […]

ដឹងចំណុចផ្តើម និងចំណុចបញ្ចប់ហើយ សម្រាប់គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប-ប៉ោយប៉ែត

គម្រោងសាងសង់ផ្លូវល្បឿនលឿនតភ្ជាប់ពីរាជធានីភ្នំពេញ-សៀមរាប- ប៉ោយប៉ែត ក្រោមយន្តការភាពជាដៃគូរវាងរដ្ឋ និងឯកជន (PPP)។ តាមគម្រោងសិក្សាផ្លូវល្បឿនលឿនតភ្ជាប់ពីរាជធានីភ្នំពេញ-សៀមរាប- ប៉ោយប៉ែត ប្រវែងសរុបប្រមាណ ៤២០គ.ម ចំណុចចាប់ផ្តើមខាងជើងផ្លូវក្រវាត់ក្រុងទី៣ រាជធានីភ្នំពេញ និងចំណុចបញ្ចប់នៅក្រុងប៉ោយប៉ែត(ព្រំដែនកម្ពុជា-ថៃ) ឆ្លងកាត់រាជធានីភ្នំពេញប្រវែង ៣គ.ម ខេត្តកណ្ដាល ១៨គ.ម ខេត្តកំពង់ចាម៤៣ គ.ម ខេត្តកំពង់ធំ១៣១គ.ម ខេត្តសៀមរាប ១៣០គ.ម ខេត្តបន្ទាយមានជ័យ ៩៥គ.ម។ នេះបើតាមការឲ្យដឹងលើបណ្តញសង្គមហ្វេសប៊ុករបស់លោក ផន […]

ក្រុមហ៊ុន AIAI គ្រោងរៀបចំវេទិកាទាក់ទាញអ្នកវិនិយោគ មកបណ្តាក់ទុននៅក្នុងខេត្តសៀមរាប

ក្រុមហ៊ុនវិនិយោគអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ (Angkor International Airport Investment (Cambodia) Co., Ltd – AIAI) ស្នើសុំការគាំទ្រពីក្រសួងសាធារណការ និងដឹកជញ្ជូន សំដៅជំរុញលើកទឹកចិត្តវិនិយោគិនឯកជន ក្នុងការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធ ជុំវិញអាកាសយានដ្ឋាន ដោយក្រុមហ៊ុនគ្រោងនឹងរៀបចំវេទិកាទាក់ទាញអ្នកវិនិយោគ ងាកមកបណ្តាក់ទុននៅក្នុងខេត្តសៀមរាប ឱ្យបានកាន់តែច្រើនឡើង។ នេះបើតមាការឲ្យដឹងក្នុងកិច្ចប្រជុំរវាងគណៈប្រតិភូក្រុមហ៊ុន AIAI ដឹកនាំដោយ លោក លូ វៃ (Mr. […]

ច្បាស់ការហើយ! គម្រោងព្រែកជីកហ្វូណនតេជោ គ្រោងបើកការដ្ឋានសាងសង់ក្នុងអំឡុងត្រីមាសទី៤ ឆ្នាំនេះ

“យើងនឹងមាន គម្រោងព្រែកជីកហ្វូណនតេជោ ជាគម្រោងព្រែកជីកជាប្រវត្តិសាស្ត្រនៅកម្ពុជា ដែលគ្រោងរៀបចំពិធីបើកការដ្ឋានសាងសង់ក្នុងអំឡុងត្រីមាសទី៤ ឆ្នាំ២០២៤ ខាងមុខនេះ ”។ នេះបើតាមការលើកឡើងរបស់ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រី ក្រសួងសាធារណការ និងដឹកជញ្ជូន។ សូមបញ្ជាក់ថា គម្រោងព្រែកជីកហ្វូណនតេជោ ដែលជាផ្លូវទឹកថ្មីទៅកាន់សមុទ្រនេះ មានប្រវែងសរុប ១៨០គីឡូម៉ែត្រ ចាប់ពីព្រែកតាកែវ នៃទន្លេមេគង្គ ឆ្លងកាត់តាមព្រែកតាឯកនៃទន្លេបាសាក់ ចូលតាមព្រែកតាហ៊ីងនៃទន្លេបាសាក់ ស្រុកកោះធំ និងបន្តរហូតដល់សមុទ្រខេត្តកែប ដោយឆ្លងកាត់ខេត្តចំនួន […]

ក្រុមហ៊ុនដឹកអ្នកដំណើរទាំង ៩នេះ អាចប្រឈមនឹងការបិទអាជីវកម្ម បើយឺតយ៉ាវបន្តសុពលភាពលិខិតអនុញ្ញាត

ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ បានបង្ហាញឈ្មោះក្រុមហ៊ុនដឹកអ្នកដំណើរចំនួន ៩ក្រុមហ៊ុន មិនទាន់បានស្នើសុំ ឬមកបន្តសុពលភាពលិខិតអនុញ្ញាតឱ្យនីតិបុគ្គលធ្វើអាជីវកម្មដឹកជញ្ជូនផ្លូវគោកនៅឡើយ។ ការយឺតយ៉ាវផុតកំណត់ អាចប្រឈមនឹងការបញ្ចប់វិញ្ញាបនបត្រចុះបញ្ជីធ្វើអាជីវកម្មនាពេលខាងមុខ។ នេះបើតាមការបញ្ជាក់របស់ក្រសួងសាធារណការ។ ក្នុងសេចក្តីជូនដំណឹងសេចក្តីជូនដំណឹង ក្រុមហ៊ុនទាំង៩ ដែលយឺតយ៉ាវក្នុងការស្នើសុំ ឬបន្តសុពលភាពលិខិតអនុញ្ញាតឱ្យនីតិបុគ្គលធ្វើអាជីវកម្មដឹកជញ្ជូនផ្លូវគោកក្នុងប្រទេស រួមមាន៖ ១. ឫទ្ធិ មុនី អិចប្រេស & ឡូជីស្ទីក ឯ.ក, ២. […]

ច្បាស់ហើយ! កាលបរិច្ឆេទបញ្ចប់ការសិក្សាកំណាត់ផ្លូវល្បឿនលឿនទី៣ របស់កម្ពុជា ភ្នំពេញ-សៀមរាប-ប៉ោយប៉ែត

ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាប្រធានគណៈកម្មការអន្តរក្រសួង នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣ បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មការអន្តរក្រសួង នៃគម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវល្បឿនលឿន តភ្ជាប់ពីរាជធានីភ្នំពេញ-ខេត្តសៀមរាប-ក្រុងប៉ោយប៉ែត។ កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពីឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម លោក លោកស្រី ជាសមាជិកគណៈកម្មការអន្តរក្រសួង និងមន្ត្រីពាក់ព័ន្ធជាច្រើនរូប។ កិច្ចប្រជុំនាឱកាសនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីជំរុញការអនុវត្តគម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវល្បឿនលឿន តភ្ជាប់ពីរាជធានីភ្នំពេញ-ខេត្តសៀមរាប-ក្រុងប៉ោយប៉ែត […]

ក្រសួងសាធារណការ ជំរុញការប្រើប្រាស់យានយន្តអគ្គិសនី ស្របតាមយុទ្ធសាស្រ្តអភិវឌ្ឍន៍រយៈពេលវែងប្រកបដោយអព្យាក្រឹត្យកាបូននៅកម្ពុជា

ឯកឧត្តមរដ្ឋលេខាធិការ ពៅ ម៉ាលី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជួន ចូលរួមបើកសម្ពោធជាផ្លូវការរថយន្ត AION ម៉ូឌែល Y Plus ឆ្នាំ២០២៣ របស់ក្រុមហ៊ុន AION Cambodia នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៣

5
Promotion