មួយរយៈពេលចុងក្រោយនេះតារាចម្រៀង ពេជ្រ សោភា បានស្រកគីឡូខ្លាំង សូម្បីតែរូបរាងរបស់នាងក៏ប្រែទៅជាស្គមឃើញសល់តែឆ្អឹង រហូតធ្វើឱ្យអ្នកគាំទ្រជាច្រើនគិតថា នាងកំពុងមានវិប្បត្តិផ្លូវចិត្តធ្ងន់ធ្ងរ ។ ពេជ្រ សោភា បានលេចមុខនៅក្នុងពិធីសម្ពោធរឿង « ប្រវត្តិស្នេហ៍នាងនាថ » វគ្គ ២ កាលពីពេលថ្មីៗនៅផ្សារទំនើប AEON 3 នៅក្នុងថ្ងៃនោះនាងបានធ្វើឱ្យអ្នកជុំវិញខ្លួនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ជាមួយនិងរូបរាង និង សម្រស់របស់នាង សូម្បីតែមិត្តភក្តិសិល្បៈក៏មានការភ្ញាក់ផ្អើលផងដែរ ។ ដោយឡែកអ្នកគាំទ្រជាច្រើននៅពេលដែលបានជួបជាមួយ ពេជ្រ សោភា […]
Tag: តារាចម្រៀង
ឧកញ៉ា ខេមរៈ សិរីមន្ត គ្រងឈុតជ័យវរ័្មនទី ៧ ក្នុងព្រឹត្តិការណ៍ Gumball 3000 នៅមុខប្រាសាទ អង្គរវត្ត ធ្វើឱ្យកក្រើកអស់ភ្ញៀវទេសចរណ៍ !
ពិតជាមិនអស្ចារ្យមែន ! កំពូលតារាចម្រៀងលោកឧកញ៉ា ខេមរៈ សិរីមន្ត បានបង្ហាញមុខក្នុងឈុតព្រះបាទជ័យវរ័្មនទី៧ នៅមុខប្រាសាទអង្គរវត្ត ក្នុងព្រឹត្តិការណ៍ Gumball 3000 ជាមួយនិងរថយន្តទំនើបរបស់ខ្លួន ដើម្បីចូលរួមលើកស្ទួយវិស័យទេសចរណ៍នៅក្នុងប្រទេស កម្ពុជា ។ តាមរយៈវិដេអូ ក៏ដូចជារូបភាពដែលទស្សនិកជនបានឃើញនេះ កំពូលតារាចម្រៀងលោក ខេមរៈ សិរីមន្ត មិនបានមកថត MV ចម្រៀងអ្វីនោះទេ អ្វីដែលលោកបានធ្វើគឺជាការចូលរួមលើកស្ទួយវិស័យទេសចរណ៍នៅក្នុងប្រទេស កម្ពុជា ពិតៗ […]
មានរឿងអ្វី កៀកថ្ងៃចេញទៅមហោស្របតន្រ្តីអាស៊ាន ២០២៤ នៅកោះ បាលី ហើយ តារាចម្រៀង វណ្ណថាន បែរជាប្រកាសផ្អាកមិនបានចូលរួមទៅវិញ ?
កៀកថ្ងៃចេញទៅចូលរួមមហោស្រពតន្រ្តីអាស៊ាន ២០២៤ (AXEAN Festival 2024 ) នៅកោះបាលី ហើយ ស្រាប់តែតារាចម្រៀង វណ្ណថាន ប្រកាសមិនបានចូលរួមក្នុងមហោស្រពនោះទៅវិញ រឿងនេះបានធ្វើឱ្យអ្នកគាំទ្រជាច្រើនមានចម្ងល់ ។ តារាចម្រៀងលោក វណ្ណថាន កាន់តែជោគជ័យក្នុងវិថីសិល្បៈ បន្ទាប់ពីបានចាប់ដៃគូច្រៀងជាមួយតារាចម្រៀង រ៉េប វណ្ណដា ហើយអ្នកទាំងពីរថែមទាំងធ្លាប់បានទៅចូលរួមការប្រគំតន្រ្តីធំៗនៅបណ្តាប្រទេសជាច្រើនផងដែរ ។ បើតាមគម្រោងតារាចម្រៀង វណ្ណថាន ត្រូវចេញទៅចូលរួមមហាស្រពធំមួយនៅកោះ បាលី នៅចុងខែ កញ្ញ្ញានេះរូមជាមួយមិត្តភក្តិផ្សេងទៀត ប៉ុន្តែអ្វីដែលគួរឱ្យស្តាយ កៀកថ្ងៃចេញទៅសម្តែងហើយស្រាប់តែលោក […]
លោក គួច ខេវិន សរសើរតារាចម្រៀង មាស សុខសោភា ក្នុងសកម្មភាពដាំកូនឈើ
លោក គួច ខេវិន បានលាន់មាត់សរសើរតារាចម្រៀង មាស សុខសោភា ក្នុងសកម្មភាព ដាំកូនឈើ រហូតបានធ្វើលោកចាប់អារម្មណ៍ និងបានទិញដីច្រើនហិចតាដាំកូនឈើនៅទឹកដី ជីផាត ចូលរួមថែករក្សាព្រៃ ឈើ សត្វព្រៃ និងបរិស្ថានធម្មជាតិ ។ លោកគួច ខេវិន ធ្លាប់ជាអ្នកដឹកនាំកម្មវិធីល្បីឈ្មោះកាលពីប៉ុន្មានឆ្នាំមុន ហើយលោកតែងតែបានលេចមុខក្នុងការងារសប្បុរសធម៌នានាដើម្បីជួយសង្គម ។ ថ្មីៗនេះលោកបានរៀបរាប់នៅលើហ្វេសប៊ុករបស់លោកថា «ក្នុងនាមជាប្រជាជន ខ្មែរ ខ្ញុំសូមសម្តែងនូវក្តីគោរពស្រឡាញ់ និងកោតសរសើរយ៉ាងជ្រាលជ្រៅបំផុតចំពោះកញ្ញា ស៊ូវ៉ាណា(Dr. SuwannaGauntlett) ប្រធានអង្គការ ការពារព្រៃឈើនិងសត្វព្រៃ(WILDLIFE Alliance)ដែលបានខិតខំអស់ពី កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី ប្រើប្រាស់គ្រប់ពេលវេលាបំពេញកិច្ចការដ៏មានសារសំខាន់ ថែរក្សារការពារធនធានព្រៃឈើ សត្វព្រៃកម្រនៅកម្ពុជាអស់រយៈពេលជាច្រើនឆ្នាំកន្លង មកដោយពុំខ្លាចនឿយហត់ […]
សុភ័ក្រ្ត កុសុម៉ា ចេញមុខសូមទោសអ្នកគាំទ្រដែលកុហកថានៅ Single តែជាក់ស្តែងជិតក្លាយជាកូនក្រមុំបាត់ !
ចាប់តាំងពីបង្ហាញពីទំនាក់ទំនងខ្លួនជាមួយគូស្នេហ៍ដែលបានព្យាយាមលាក់បាំងអស់ពេលជាច្រើនឆ្នាំមកនេះ កញ្ញា សុភ័ក្រ្ត កុសុម៉ា បានចេញមុខសូមទោសអ្នកគាំទ្ររបស់ខ្លួនដែលតែងតែនិយាយថាខ្លួននៅ Single ។ រឿងរ៉ាវស្នេហារបស់ សុភ័ក្រ្ត កុសុម៉ា បានធ្វើឱ្យកក្រើកអស់វិស័យសិល្បៈ ពីព្រោះនាងបានព្យាយាមលាក់បាំងពីរឿងស្នេហាខ្លួនអស់ពេលជាច្រើនឆ្នាំ ដើម្បីតាមដាន និងមើលចិត្តគូស្នេហ៍ មុននឹងសម្រេចប្រកាសជាសាធារណៈ ។ ការប្រកាសពីទំនាក់ទំនងស្នេហារបស់ខ្លួនេះ ធ្វើឱ្យមហាជាច្រើននិយាយថា សុភ័ក្រ្ត កុសុម៉ា ជាមនុស្សពូកែកុហក មិនថាចូលរួមកម្មវិធីអ្វីនោះទេ នាងតែងតែនិយាយថា នៅ Single ពុំមានដៃគូនោះទេ បើទោះបីជានាងមានវ័យ ៣០ ឆ្នាំក្តី […]
វី ឌីណែត ក្រៀមក្រំ និង ស្ងប់ស្ងាត់ប្លែក ក្រោយបែកធ្លាយរឿងចេញពីទ្រនំចាស់ !
ថ្មីៗនេះតារាចម្រៀងនៅក្នុងផលិតកម្ម ហង្សមាស បានដើរចេញពីទីនោះជាបន្តបន្ទាប់ សូម្បីតារាចម្រៀង សុគន្ធ នីសា ក៏មានព័ត៌មានថានឹងចេញពីទីនោះក្នុងពេលឆាប់ៗខាងមុខផងដែរបន្ទាប់ពីនាងត្រឡប់មកពី អាមេរិក វិញ ។ ដោយឡែកថ្មីៗនេះតារាចម្រៀង វី ឌីណែត ក៏មានគម្រោងនឹងចេញពីទីនោះផងដែរ ក្រោយចប់កុងត្រា ដូច្នេះហើយទើបមួយរយៈពេលចុងក្រោយនេះនាងមិនសូវសប្បាយចិត្តបន្ទាប់ទេ ។ វី ឌីណែត គឺជាតារាចម្រៀងស្រីមួយរូបដែលទទួលបានការគាំទ្រខ្លាំងពីទស្សនិកជន នាងបានចុះកុងត្រាការងារជាមួយផលិតកម្ម ហង្សមាស តាំងពីឆ្នាំ ២០១៤ និងបន្តកុងត្រារហូតមកដល់ពេលនេះ […]
កំពូលតារាចម្រៀង ខេមរៈ សិរីមន្ត ចេញពីព្រឹត្តិការណ៍ Pre Gumball 3000ឆ្លៀតទៅរំលឹកអនុស្សាវរីយ៍កាលពីកុមារនិងផ្តាំផ្ញើឱ្យក្មួយៗប្រឹងប្រែងរៀនសូត្រ
កំពូលតារាចម្រៀងលោក ខេមរៈ សិរីមន្ត ក៏មានវត្តមានៅក្នុងព្រឹត្តិការណ៍ Pre Gumball 3000នៅលើទឹកដីខេត្ត សៀមរាប ផងដែរកាលពីប៉ុន្មានថ្ងៃមុនរួមជាមួយរថយន្តទំនើបរបស់ខ្លួន ។ បន្ទាប់ពីចប់កម្មវិធី លោក ខេមរៈ សិរីមន្ត ក៏បានឆ្លៀតទៅរំលឹកអនុស្សាវរីយ៍ចាស់នៅក្នុងសាលាបឋមសិក្សាដែលខ្លួនធ្លាប់បានសិក្សាកាលពីកុមារភាព ឆ្លៀតពេលជាមួយគ្នានោះលោកបានក៏ផ្តាំផ្ញើទៅកាន់ប្អូនៗ និង ក្មួយៗឱ្យប្រឹងប្រែងរៀនសូត្រ ។ តាមរយៈវិដេអូខ្លីជាងមួយនាទីដែលកំពូលតារាចម្រៀង ខេមរៈ សិរីមន្ត បានបង្ហោះនៅព្រឹកមិញនេះ លោកបានរៀបរាប់ថា « មកលេងសាលាបឋមសិក្សាដែលខ្ញុំធ្លាប់រៀនពីកុមារ […]
ព្រីន ត្រៀមបញ្ចេញស្នាដៃធំៗក្រោយជះលុយផ្ទាល់ខ្លួនធ្វើបទចម្រៀង Remix និងតារាចម្រៀង ម៉េង កែវពេជ្ជតា ក្នុងគោលដៅមួយនេះ !
បន្ទាប់ពីល្បីល្បាញក្នុងការធ្វើបទចម្រៀង Remix ដែលមានចំណងជើងថា « ពេលណាបងមករកអូន» រួមជាមួយតារាចម្រៀង ម៉េង កែវពេជ្ជតា មក តារាចម្រៀង ព្រីន ត្រៀមនឹងបញ្ចេញស្នាដៃថ្មីៗទៀត ក្នុងគោលដៅធំមួយនេះ ។ មកទល់ពេលនេះបទចម្រៀង Remix « ពេលណាបងមករកអូន » របស់លោក ព្រីន និង អ្នកនាង ម៉េង កែវពេជ្ជតា នៅតែពេញនិយមស្តាប់ពីសំណាក់ទស្សនិកជន រហូតមានអ្នកគាំទ្រជាច្រើនបានសំណូមពរឱ្យលោក ព្រីន និង អ្នកនាង […]
លោក ខេមរៈ ភារុណ មានមោទនភាពចំពោះកំពូលតារាចម្រៀង ខេមរៈ សិរីមន្ត ដែលជាប្អូនប្រុសក្រោយបានបរិច្ចាគថវិការចំនួន ២០០ លានរៀលក្នុងការជួយកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន !
ទន្ទឹមនិងការចូលរួមបរិច្ចាគថវិការផ្ទាល់ខ្លួនចំនួន ២០០លានរៀលរបស់កំពូលតារាចម្រៀង ខេមរៈ សិរីមន្ត ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ស្រាប់តែលោក ខេមរៈ ភារុណ ដែលជាបងប្រុសបានបង្ហាញនូវអារម្មណ៍រំភើប និង មោទនភាពក្រៃលែងចំពោះចិត្តសប្បុរសរបស់ប្អូនប្រុសជាទីស្រឡាញ់ ។ តាមរយៈសារនៅលើហ្វេសប៊ុករបស់លោក ខេមរៈ ភារុណ បានរៀបរាប់ពីអារម្មណ៍របស់ខ្លួនចំពោះលោក ខេមរៈ សិរីមន្ត ដែលជាប្អូនប្រុសថា « ក្នុងនាមខ្ញុំជាបងប្រុសខ្ញុំសូមសម្ដែងនូវសេចក្ដីសប្បាយរីករាយរំភើបយ៉ាងក្រៃលែង ដែលបានឃើញប្អូនប្រុសមានចិត្តសប្បុរសជាមួយនឹងរាជរដ្ឋាភិបាលជាមួយនឹងប្រទេសជាតិ ជាមួយនឹងប្រជាពលរដ្ឋ ហើយបានបរិច្ចាគថវិកាយ៉ាងច្រើនចូលរួមកសាងផ្លូវក្រវាត់ព្រំដែននេះ ខ្ញុំពិតជារំភើបមែនទែន រកអ្វីខ្លះថ្លែងពុំបាន នេះហើយគឺជាទឹកចិត្តស្រឡាញ់ប្រទេសជាតិ ស្រឡាញ់ទឹកដី ដែលអាចកាត់ថ្លៃបានរបស់ប្អូន […]
លោក ខេម តារាចម្រៀងប្រចាំផលិតកម្ម Galaxy Navatra ប្រកាសបរិច្ចាគថវិកា២០លានរៀល ដល់ «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន»
លោក ខេម បានចូលរួមថវិកាសម្រាប់កសាងហេដ្ឋារចនាសម្ព័ន្ធតាមបណ្ដោយព្រំដែន ដោយផ្ដោតលើការកសាងផ្លូវក្រវ៉ាត់ព្រំដែន ចំនួន២០លានរៀល តបតាមការអំពាវនាវរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត។ ភ្លាមៗបន្ទាប់ពី ខុទ្ធកាល័យសម្តេចធិបតីនាយករដ្ឋមន្រ្តី បានប្រកាសពីមូលនិធិក្នុងការចូលរួមកសាងហេដ្ឋារចនាសម្ព័ន្ធតាមបណ្ដោយព្រំដែន ដោយផ្ដោតលើការកសាងផ្លូវក្រវ៉ាត់ព្រំដែន លោក ខេម បានចូលរួមថវិកាក្នុងការកសាងចំនួន ២០លានរៀល។ យោងតាមការជូនដំណឹងរបស់ខុទ្ធកាល័យសម្តេចធិបតីនាយករដ្ឋមន្រ្តី នាព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤ បានឱ្យដឹងថា ការបង្កើតមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ធ្វើឡើងក្នុងគោលបំណងដើម្បីកៀរគរថវិកាបន្ថែមសម្រាប់ កសាងហេដ្ឋារចនាសម្ព័ន្ធនានានៅតាមបណ្តោយព្រំដែន ព្រមទាំងបានផ្តល់ឱកាសឱ្យប្រជាពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋាន […]
