ច្បាស់ការហើយសល់តែ ៨ ថ្ងៃទៀត លី ម៉ារីណា នឹងចូលរោងការលើកទី ៣ 

ទីបំផុតតារាសម្តែងមេម៉ាយកូន ១ លី ម៉ារីណា រកពេលវេលាល្អដើម្បីរៀបមង្គលការជាលើកទី ៣ របស់ខ្លួនឃើញហើយ បើគ្មានអ្វីប្រែប្រួលមង្គលការរបស់នាងនឹងរៀបចំឡើងនៅថ្ងៃទី ១២ ខែ មករា ឆ្នាំ ២០២៤ នេះហើយ នៅមជ្ឍមណ្ឌល OCIC

សេង សុឃីម របស់ដែលខ្ញុំបោះចោលហើយ ខ្ញុំនិងមិនរើសយកមកវិញដាច់ខាត មិនថាសង្សារ ឬ ប្តី !

ទំនាក់ទំនងតារាស្រី សេង សុឃីម និងនាយ ចឺម បានចប់សព្វគ្រប់យូមកហើយ ដោយឡែកថ្មីៗនេះនៅតែមានលេចលឺព័ត៌មានថា តារាទាំងពីររូបនេះបានត្រូវរ៉ូវគ្នាវិញ បន្ទាប់ពីបានផ្សះផ្សារនាពេលកន្លងមក

សំងំយកពិសច្រើនឆ្នាំតារាសម្តែង វរ លិក ដាច់ចិត្តផ្លាស់ប្តូរខ្លួនឯងពីក្មេងស្រីធម្មតា មកចូលរួមដណ្តើមមកុដ MGC 2024 

ធ្លាប់តែជាតារាសម្តែងបែបស្រុកស្រែចំការ សុភាពរាបសារ មិនហ៊ានបញ្ចេញសាច់ ស្រាប់តែពេលនេះ កញ្ញា វរ លិក ដាច់ចិត្តស្លៀកពាក់សិចស៊ីចូលរួមប្រកួតនៅក្នុងកម្មវិធី Miss Grand Cambodia 2024 ដែលធ្វើឱ្យមហាជនបើកភ្នែកធំៗមើលនាងគ្រប់ៗគ្នា

តាំងពីរៀបការជាមួយអ្នកជំនួញវ័យក្មេងទ្រព្យស្តុកមក តារាសម្តែង ឡុង ថាវរី បោះបង់សិល្បៈចោលទាំងស្រុងសោយសុខលើគំនរមាសប្រាក់ 

បន្ទាប់ពីរៀបការជាមួយបុរសអ្នកជំនូញវ័យក្មេងដែលមានទ្រព្យសម្បត្តិស្តុកស្តមមក តារាសម្តែង ឡុង ថាវរី បានបោះបង់អាជីពសិល្បៈចោលទាំងស្រុង ដើម្បីរកស៊ីនៅក្បែរស្វាមី ជាក់ស្តែងចុងក្រោយនេះនាងឧស្សាហ៍ចេញទៅក្រៅប្រទេស ជាមួយស្វាមី ដើម្បីជួបអ្នកជំនួញធំៗនៅក្រៅប្រទេស  ។ ជីវិត ឡុង ថាវរី ក្នុងពេលនេះកាន់តែហ៊ឹហារ និង ហាយសូរជាងមុន មិនថាទ្រព្យសម្បត្តិ លុយកាក់ រថយន្ត និង ផ្ទះសំបែង គឺនាងមានសព្វគ្រប់ 

ឃើញមិត្តភក្តិស្និទ្ធស្នាលរាប់អានជាង ១០ ឆ្នាំ រៀបការមានស្វាមី ធ្វើឱ្យ មាន សូនីតា រមូលពោះចង់រៀបការដែរ ! 

ការពិត មាន សូនីតា និង តារាស្រី ហ៊ិន ច័ន្ទនីរ័ត្ន គឺជាមិត្តភក្តិស្និទ្ធស្នាលនិងគ្នាជាង ១០ ឆ្នាំមកហើយ ហើយពេលនេះ ហ៊ិន ច័ន្ទនីរ័ត្ន រៀបការមានស្វាមីហើយ ធ្វើឱ្យ មាន សូនីតា រមូលពោះចង់រៀបការឆាប់ៗដែរ បន្ទាប់ពីទទួលស្គាល់ពីចំណងស្នេហ៍ខ្លួនជាមួយបុរសម្នាក់ ។  ជួបជាមួយកញ្ញា មាន សូនីតា នៅក្នុងពិធីមង្គលការរបស់តារាសម្តែង ហ៊ិន […]

តាំងពីសម្រាលកូនរួច ទឹម រដ្ឋា បាត់បង់ទីផ្សារសិល្បៈ ងាកមកចាប់អាជីពជំនួញវិញ 

តារាសម្តែង និង បង្ហាញម៉ូដ ទឹម រដ្ឋា ហាក់បាត់បង់ទីផ្សារការងារសិល្បៈ បន្ទាប់ពីរៀបការ និង សម្រាលបានកូនស្រីម្នាក់ជាទីស្រឡាញ់ ។ ចំពោះរឿងនេះតារាស្រីរូបនេះហាក់មិនខ្វាយខ្វល់នោះទេ ពីព្រោះនាងបានងាកមកចាប់អាជីពជំនួញជំនួសវិញ

ពេជ្រ វត្តីសារ៉ាវឌី កាន់តែបើកចំហពីរឿស្នេហា មិនថាស្នេហាបែប GL ឬ BL គឺទទួលទាំងអស់ !

ស្របពេលដែលកេរ្តិ៍ឈ្មោះកាន់តែល្បីល្បាញ កញ្ញា ពេជ្រ វត្តីសារ៉ាវឌី កាន់តែមិនប្រកាន់ខ្លួន ជាពិសេសចំពោះរឿងស្នេហា រហូតនាងហានប្រកាសក្តែងៗថា មិនថាស្នេហាភេទដូចគ្នា ឬស្នេហាភេទផ្ទុយគ្នាទេ ( GL ឬ BL ) គឺនាងរីករាយនឹងទទួល ប្រសិនបើមើលឃើញថា នាងស្រឡាញ់ពេញចិត្ត និងអាចរស់នៅជាមួយគ្នាបាន

តារាសម្តែងវ័យក្មេង ម៉ូនី វិជ្ជរ៉ា កំពុងឈោងចាប់អាជីពច្រៀង និង រាំ ពង្រឹងស្នាដៃក្នុងសិល្បៈ

តារាសម្តែងវ័យក្មេង ម៉ូនី វិជ្ជរ៉ា កំពុងធ្វើឱ្យមហាជនមានការចាប់អារម្មណ៍ខ្លាំង បន្ទាប់ពីនាងបានបញ្ចេញសមត្ថភាពថ្មីតាមរយៈការ ច្រៀង និង រាំ ជូនទស្សនិកជនទស្សនាកម្សាន្តអារម្មណ៍ កាលពីចុងសប្តាហ៍កន្លងមកនេះ ។ សម្រាប់អាជីពទាំង ២ នេះ ម៉ូនី វិជ្ជរ៉ា ទើបតែចាប់ផ្តើមកាលពីពេលថ្មីៗនេះប៉ុណ្ណោះ

ព្រះកាយច័ន្ទ សម្រេចចុងក្រោយដើរចូលប្រកួត Miss Grand Cambodia 2024 មិនខ្វល់រឿងលើសអាយុ 

តារាស្រី ព្រះកាយច័ន្ទ បានប្រកាសក្តែងៗថា នាងនឹងចូលរួមប្រកួត Miss Grand Cambodia 2024 ដើម្បីដណ្តើមមកុដហើយ ដោយនាងមិនខ្វល់ពីវ័យរបស់ខ្លួនឡើយ ប្រការសំខាន់ គឺនាងមិនទាន់លើសអាយុ 

កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន ​នឹងឈប់ពីការងារសម្តែងនៅពេលដែលរៀបការរួច 

កៀកថ្ងៃចូលរោងការហើយ កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន កាន់តែសប្បាយចិត្ត រូបសម្រស់កាន់តែស្រស់ស្អាត នាងនឹងក្លាយទៅជាកូនក្រមុំដ៏ស្រស់ស្អាតប្រចាំឆ្នាំ ២០២៣ នេះតែម្តង ។ ទន្ទឹមនឹងការត្រៀមខ្លួននេះ ក៏មានព័ត៌មានថា អនាគតស្វាមី ហ៊ិន ច័ន្ទនីរ័ត្ន នឹងឱ្យនាងឈប់ពីសិល្បៈ បន្ទាប់ពីរៀបការរួច