ថ្ងៃបើកព្រឹត្តិការណ៍ស៊ីហ្គេមកៀកជិតចូលមកដល់ហើយ សិល្បករសិល្បការិនីក្នុងប្រទេសយើងកំពុងមមាញឹកខ្លាំងក្នុងការត្រៀមខ្លួនដើម្បីសម្តែងនៅថ្ងៃទី ០៥ ខែ ឧសភា នេះ ជាក់ស្តែងតារាសម្តែង សារ៉ាយ សក្ខណា សុខចិត្តមិនទៅ អាមេរិក ដើម្បីចូលរួមនិងសម្តែងក្នុងព្រឹត្តិការណ៍នេះផងដែរ
Tag: តារាសម្តែង
តារាសម្តែងរូបសង្ហា អែត វីន នៅតែអះអាងថាគ្មានថ្ងៃវិលរកស្នេហ៍ចាស់
ប៉ុន្មានថ្ងៃនេះអ្នកគាំទ្រជាច្រើនបានគិតថា ចំណងស្នេហ៍ រវាងលោក អែត វីន និងមេម៉ាយកូន ២ សុទ្ធ បញ្ចកា បានវិលត្រឡប់មកត្រូវគ្នាសាជាថ្មី បន្ទាប់ពី សុទ្ធ បញ្ចកា បានបង្ហោះរូបភាពស្និទ្ធស្នាល រួមជាមួយសារប្លែកៗទៅកាន់លោក អែត វីន ។ ថ្វីដ្បិតតែមានរឿងបែបនេះក្តីមើលទៅលោក អែត វីន វិញ បានរក្សាភាពស្ងប់ស្ងាត់ ហាក់ដូចជាមិនខ្វល់អ្វីទាំងអស់ ហើយលោកក៏មិនបានវិលត្រឡប់ទៅជួបនិង ត្រូវជានាជាមួយ សុទ្ធ បញ្ចកា វិញដែរ
ចំណងស្នេហ៍ ៥ឆ្នាំជាមួយបុរសអូស្រ្តាលីត្រូវបញ្ចប់ នី មុន្នីនាថ ព្យាយាមធ្វើជាស្រ្តី រឹងមាំនិងងាកមកកែសម្ជស្សឱ្យក្មេងជាងវ័យ
ចំណងស្នេហ៍ ៥ ឆ្នាំរបស់តារាសម្តែងដ៏មានប្រជាប្រិយភាព នី មុន្នីនាថ និងគូស្នេហ៍នៅប្រទេស អូស្រ្តាលី ត្រូវបានបញ្ចប់ បន្ទាប់ពីនាងរងចាំដោយគ្មានដំណឹង និងគ្មានចម្លើយ រហូតធ្វើឱ្យនាងក្លាយជានារីម្នាក់ដែលកាន់តែរឹងមាំ ឈប់រងចាំ ហើយព្យាយាមធ្វើខ្លួនឱ្យសប្បាយៗ និងថែរក្សាសម្រស់ឱ្យកាន់តែក្មេងជាងវ័យ
កែសម្ជស្សអស់ប្រាក់រាប់ម៉ឺនដុល្លារនៅមិនទាន់អស់ចិត្ត ប្រុស ខួច ត្រៀមហោះទៅកែសម្ជស្សថ្មី
ជិតមួយឆ្នាំហើយដែលតារាសម្តែង ប្រុស ខួច បានទៅវះកាត់កែសម្ជស្សមុខមាត់ថ្មី ដោយពេលនេះមុខមាត់របស់លោកបានផ្លាស់ប្តូរស្ទើរតែមួយរយភាគរយ មើលទៅពិតជាស្រស់ស្អាតខ្លាំងមិនចាញ់តារាបរទេសនោះឡើយ
