ថ្វីដ្បិតតែខកខាននៅក្នុងការសម្តែងអស់ជាច្រើនឆ្នាំប៉ុន្តែអ្នកនាង អម្ពរ ទេវី នៅតែខ្លាំង និងមានស្នាដៃសម្តែងល្អ មិនចាញ់កាលពីមុនឡើយ ជាក់ស្តែងថ្មីៗនេះអ្នកនាងបានដឹកដៃស្វាមី និងកូនស្រីជាទីស្រឡាញ់មកលេងប្រទេស កម្ពុជា ដើម្បីដើរកម្សាន្តផង និង ថតរឿងផង
Tag: តារាសម្តែង
តាមពិត ខ្លឹម ស្រីគា ធ្លាប់មានវិប្បត្តិផ្លូវចិត្តធ្ងន់ធ្ងររហូតទុកខ្លួនឯងចោលរាប់ឆ្នាំ ទំរាំរកច្រកចេញឃើញ !
ស្របពេលបង្ហាញមុខនៅក្នុងការថត MV ចម្រៀងរបស់ផលិតកម្ម Galaxy Navatra ដើម្បីត្រៀមអបអរសាទរក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ កាលពីពេលថ្មីៗនេះ តារាសម្តែងស្រី ខ្លឹម ស្រីគា បានបង្ហើបប្រាប់ពីអាថ៌កំបាំងមួយដែលនាងលាក់ទុកជាយូរឆ្នាំមកហើយ ក្នុងចន្លោះពេលដែលនាងឡើងគីឡូខ្លាំង រហូតធ្វើឱ្យនាងមានសម្ពាធផ្លូវចិត្តយ៉ាងធ្ងន់ធ្ងរ
ថតរឿង « កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី » ចប់ភ្លាម ហ៊ិន ច័ន្ទនីរ័ត្ន ហោះទៅចាយជីវិតហ៊ឹហារនៅ សហរដ្ឋអាមេរិក ភ្លែត !
គ្រាន់តែថតរឿង « កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី » ចប់ភ្លាម តារាស្រីដ៏មានប្រជាប្រិយភាព ហ៊ិន ច័ន្ទនីរ័ត្ន បានហោះទៅប្រើជីវិតហាយសូរនៅលើទឹកដី សហរដ្ឋអាមេរិក ដើម្បីសាកថ្មជីវិត
បែកពីសង្សារជាកីឡាករបាល់ទាត់ តារាសម្តែង ណាតាហ្សា ត្រៀមធ្វើខួបកំណើតធំជាមួយប្អូនស្រីឱ្យកក្រើកពិភពសិល្បៈដើម្បីស្វាគមន៍ការងារថ្មី
ពិធីការិនី និងតារាសម្តែង ណាតាហ្សា បានប្រកាសវិលត្រឡប់មកវិស័យសិល្បៈឡើងវិញហើយ ក្រោយបាត់មុខពីវិស័យនេះអស់ពេលជាច្រើនឆ្នាំ ដោយការវិលត្រឡប់របស់នាងលើកនេះ នាងត្រៀមរៀបចំកម្មវិធីខួបកំណើតជាមួយបងប្អូនស្រីរបស់ខ្លួនយ៉ាងធំដុំនៅបំណាច់ខែនេះ ដើម្បីជាការស្វាគមន៍ក្នុងការវិលត្រឡប់មកកាន់វិស័យចាស់របស់ខ្លួនវិញ
ស្វាមីសែរាជវង្សមានលុយចាយមិនខ្វះ សិទ្ធី នីកា នៅប្រឹងទៅរៀនដើរម៉ូដបន្ថែមអាជីព
តារាសម្តែងកូនមួយដែលមានស្វាមីជាសែរាជវង្ស មានលុយកាក់ចាយវាយមិនខ្វះ ប៉ុន្តែ សិទ្ធី នីកា នៅតែប្រឹងតស៊ូសន្សំប្រាក់ពីការងារសិល្បៈ ជាពិសេសថ្មីៗនេះនាងបានចូលទៅហាត់រៀនដើរម៉ូដ ដើម្បីត្រៀមទទួលការងារធំៗជាច្រើន
វិលវិញលើកនេះ ព្រះកាយច័ន្ទ ទារតម្លៃខ្លួនខ្ពស់ ដើម្បីសងជំងឺចិត្តខ្លួនឯងដែលបានចំណាយពេលជាង ១០ ឆ្នាំក្នុងសិល្បៈ
តារាសម្តែង ព្រះកាយច័ន្ទ បានបាត់មុខពីឆាកសម្តែងអស់ពេលជាង ៣ ឆ្នាំហើយ ហើយទស្សនិកជនជាច្រើនគិតថា នាងនឹងមិនត្រឡប់មកសន្សំប្រាក់កាក់ល្អិតនេះឡើងវិញទេ ដោយឡែកថ្មីៗនេះស្រាប់តែ ព្រះកាយច័ន្ទ បានលេចមុខក្នុងរឿងភាគឡើងវិញ ដោយនាងបញ្ជាក់ប្រាប់ថា ការវិលត្រឡប់របស់នាងលើកនេះ គឺនាងមកក្នុងតម្លៃមួយដែលខ្ពស់ ដើម្បីសងជំងឺចិត្តខ្លួនឯង ដែលបានប្រលូកក្នុងវិស័យសម្តែងអស់ពេលជាង ១០ ឆ្នាំ
ខ្លាំងមែន ខ្លឹម ស្រីគា ស្រក ១៤ គីឡូក្រាមក្នុងពេលមួយខែកន្លះដោយប្រើរូបមន្តងាយៗនិងអស់លុយតិច
ដើម្បីឈោងចាប់អាជីពសម្តែងឱ្យរឹងមាំ តារាសម្តែង ខ្លឹម ស្រីគា ប្រឹងសម្រកគីឡូរហូតបានសម្រេច ក្នុងរយៈពេលមួយខែកន្លះ នាងស្រករហូតដល់ទី ១៤ គីឡូក្រាម ដោយនាងប្រើរូបមន្តងាយៗ និងចំណាយថវិការអស់តិចបំផុត
ម្តងនេះច្បាស់ណាស់ថា ទំនាក់ទំនង នីគីនីគី និង ចេនី មិន គឺពិតជាបែកបាក់គ្នាយ៉ាងពិតប្រាកដក្រោយពីចេញសារនេះ !
តាមរយៈសារដ៏វែងអន្លាយរបស់តារាចម្រៀង នីគីនីគី បានបង្ហោះកាលពីព្រឹមមិញនេះ បានធ្វើឱ្យមហាហជនជាច្រើនកាន់តែដឹងច្បាស់ថា ទំនាក់ទំនង នីគីនីគី និង ចេនី មិន ដែលធ្លាប់មិត្តស្និទ្ធស្នាលរួមក្រុម បានប្រេះឆាយ៉ាងពិតប្រាកដ ហើយទំនាក់ទំនងអ្នកទាំងពីរក៏ពិបាកនិងផ្សះផ្សាគ្នាដែរ
កៀកថ្ងៃពិសេសមកដល់ មាន សូនីតា សប្បាយចិត្តខ្លាំងដល់ថ្នាក់ឡើងគីឡូ !
មួយរយៈពេលចុងក្រោយនេះតារាសម្តែង និង បង្ហាញម៉ូដ មាន សូនីតា បានឡើងគីឡូខ្លាំងដែលកំពុងធ្វើឱ្យនាងមានការព្រួយបារម្ភ ពីព្រោះកៀកថ្ងៃមង្គលរបស់ខ្លួនហើយ
មិនគួរឱ្យជឿ ទាក់ទងគ្នាយូឆ្នាំហើយ ទូច ស្រីលក្ខណ៍ បែរជាមិនទាន់ទទួលបានពាក្យសារភាពពីគូស្នេហ៍
តារាសម្តែងនិងចម្រៀង ទូច ស្រីលក្ខណ៍ បានរស់នៅជាស្រ្តីមេម៉ាយកូនមួយឆ្នាំហើយ ហើយក៏ដល់ពេលវេលាដែលនាងបើកបេះដូងដើម្បីទទួលស្នេហាថ្មីផងដែរ ទូច ស្រីលក្ខណ៍ ថែមទាំងបានប្រកាសឱ្យដៃគូរបស់ខ្លួនប្រញាប់សារភាពស្នេហ៍នាងឆាប់ៗ ដើម្បីឱ្យនាងកាន់តែកក់ក្តៅចិត្ត