តើនរណានឹងដឹកនាំតំបន់កងទ័ពទី២ បន្ទាប់ពីឧត្តមសេនីយ៍ឯក ប៊ុនស៊ីន ចូលនិវត្តន៍?

តើអ្នកណានឹងបន្តតំណែងឧត្តមសេនីយឯក ប៊ុនស៊ីន ផាដខ្លាង (Boonsin Padklang) ជាមេបញ្ជាការតំបន់កងទ័ពទីពីររបស់ប្រទេសថៃ បន្ទាប់ពីមានការបញ្ជាក់ពីរដ្ឋមន្ត្រីក្រសួងការពារជាតិ លោក ផូមថាម វីឆាយ៉ាឆៃ (Phumtham Wechayachai) ថាមេភូមិភាគនឹងត្រូវចូលនិវត្តន៍នៅចុងខែកញ្ញា។ នេះបើយោងតាមការចេញផ្សាយពីអង្គភាព The Nationsនៅថ្ងៃទី៥ ខែមិថុនានេះ។

ការចូលនិវត្តន៍របស់លោក ប៊ុនស៊ីន ត្រូវបានបញ្ជាក់ចំពេលមានការរំពឹងទុក
ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ លោក ផូមថាម ត្រូវបានបង្ខំឱ្យបញ្ជាក់ពីការចូលនិវត្តន៍តាមកាលវិភាគរបស់លោក ប៊ុនស៊ីន ក្នុងរយៈពេល ៤ខែ បន្ទាប់ពីមានការរំពឹងទុកយ៉ាងទូលំទូលាយបានបង្កឱ្យមានការព្រួយបារម្ភជាសាធារណៈ។ ពាក្យចចាមអារ៉ាមបានផ្សព្វផ្សាយថា រដ្ឋាភិបាលនឹងដកលោក ប៊ុនស៊ីន ចេញពីមុខតំណែងមុនកាលកំណត់ ដោយសារតែការឆ្លើយតបយ៉ាងរហ័ស និងតឹងរ៉ឹងរបស់លោកចំពោះការប៉ះទង្គិចគ្នានាពេលថ្មីៗនេះជាមួយកងទ័ពកម្ពុជានៅតំបន់មុំ៣ ខេត្តព្រះវិហារ។

ភាពតានតឹងព្រំដែន បញ្ឆេះសកម្មភាពយោធា
ការ​សន្និដ្ឋាន​នេះ​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​មាន​ឧប្បត្តិហេតុ​យោធា​នៅតំបន់មុំ៣ ខេត្តព្រះវិហារ ជា​កន្លែង​ដែល​ទាហាន​ថៃ និង​កម្ពុជា​បាន​ប៉ះ​ទង្គិច​គ្នា។ ជាការឆ្លើយតប លោក ប៊ុនស៊ីន បានស្នើឱ្យបិទព្រំដែនបណ្តោះអាសន្ន និងបង្កើនការត្រួតពិនិត្យមូលដ្ឋានយោធានៅតាមព្រំដែន។
ការឆ្លើយតបយ៉ាងគឃ្លើនរបស់លោក ប៊ុនស៊ីន ត្រូវបានគេរាយការណ៍ថា បានធ្វើឱ្យអតីតនាយករដ្ឋមន្ត្រី ថាក់ស៊ីន ស៊ីណាវ៉ាត្រា ខកចិត្តជាខ្លាំង ដែលជាបុព្វបុរសនៃគណបក្សភឿថៃដែលកំពុងកាន់អំណាច ដែលរក្សាទំនាក់ទំនងជិតស្និទ្ធជាមួយកម្ពុជា៕

ដោយ៖ ចិន្តា ទីទិ