តំបន់អង្គរ! អាជ្ញាធរជាតិអប្សរាគាំទ្រសកម្មភាពថតរូប សម្តែងផ្សព្វផ្សាយវប្បធម៌ និងប្រពៃណីជាតិ ប៉ុន្តែត្រូវជៀសវាងសកម្មភាពឆ្គាំឆ្គង ឬរំខានភ្ញៀវទេសចរ

អាជ្ញាធរជាតិអប្សរា ប្រកាសគាំទ្ររាល់សកម្មភាពថតរូប ថតវីដេអូសម្តែងផ្សព្វផ្សាយ វប្បធម៌ និងប្រពៃណីជាតិ ប៉ុន្តែស្ថាប័នគ្រប់គ្រង និងអភិរក្សតំបន់អង្គរមួយនេះ បានរំលឹកថា គ្រប់សកម្មភាពទាំងនោះត្រូវជៀសវាងភាពឆ្គាំឆ្គង ឬរំខានដល់ការទស្សនារបស់ភ្ញៀវទេសចរ។ ក្នុងសេចក្តីអំពាវនាវផ្សព្វផ្សាយនៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦នេះ អាជ្ញាធរជាតិអប្សរា ក្នុងនាមជាស្ថាប័នគ្រប់គ្រង និងអភិរក្សតំបន់បេតិកភណ្ឌពិភពលោកអង្គរ ដែលជាដួងព្រលឹង និងអត្តសញ្ញាណជាតិ បានថ្លែងអំណរគុណដោយសេចក្តីគោរពចំពោះបងប្អូនប្រជាពលរដ្ឋគ្រប់ មជ្ឈដ្ឋានទាំងអស់ ទាំងសិល្បករ សិល្បការិនី និងអ្នកបង្កើតមាតិកានានា ដែលបានចូលរួមថែរក្សា និងផ្សព្វផ្សាយ […]

មួយសប្តាហ៍ចុងក្រោយនៃឆ្នាំ២០២៥ ភ្ញៀវទេសចរបរទេសចន្លោះ២ ៥០០នាក់ ទៅ៣ ៨០០នាក់ក្នុងមួយថ្ងៃ បានទិញសំបុត្រចូលតំបន់អង្គរ

របាយការណ៍ពីគ្រឹះស្ថានអង្គរ បានបង្ហាញថា ក្នុងរយៈពេលមួយសប្ដាហ៍ ចុងខែធ្នូ ឆ្នាំ២០២៥នេះ ភ្ញៀវទេសចរបរទេស ជាពិសេសទេសចរជនជាតិឥណ្ឌា ហាក់មានសន្ទុះកើនឡើង ខណៈគ្រឹះស្ថានអង្គររំពឹងថា និន្នាការនៃទេសចរឥណ្ឌា អាចកើនឡើងច្រើនបន្ថែមទៀត នាដើមខែមករា ឆ្នាំ២០២៦ខាងមុខ។ មន្ទីរព័ត៌មានខេត្តសៀមរាប ស្រង់សម្តីឯកឧត្តម លី សែ អគ្គនាយកគ្រឹះស្ថានអង្គរ ឱ្យដឹងថា រយៈពេលមួយសប្ដាហ៍ គិតចាប់ពីថ្ងៃទី២០ រហូតដល់ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៥ ភ្ញៀវទេសចរបទេសដែលបានទិញសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ […]

អាជ្ញាធរជាតិអប្សរាពង្រីកផែនការទេសចរថ្មីៗ ដើម្បីទាក់ទាញ និងពន្យារការស្នាក់នៅរបស់ភ្ញៀវដែលមកលេងតំបន់អង្គរ 

អាជ្ញាធរជាតិអប្សរាកំពុងអនុវត្តន៍គម្រោងការងារទេសចរណ៍ថ្មីៗ ដើម្បីពន្យារការស្នាក់នៅរបស់ភ្ញៀវដែលមកលេងតំបន់អង្គរឱ្យបានយូរ។ មន្ត្រីនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌ ឱ្យដឹងថា អាជ្ញាធរជាតិអប្សរាមានគម្រោងទេសចរណ៍ថ្មីៗបន្ថែមទៀតជាបន្តបន្ទាប់ ដើម្បីទាក់ទាញនិងពន្យារពេលរបស់ភ្ញៀវដែលមកទស្សនាឱ្យស្នាក់នៅតំបន់អង្គរបានយូរ។  លោក សេង សុធារ៉ា ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌ នៃអាជ្ញាធរជាតិអប្សរា បានថ្លែងថា អាជ្ញាធរជាតិអប្សរា កំពុងតែអនុវត្តន៍ផែនការមេ ដែលស្របនឹងយុទ្ធសាស្ត្រ ចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍវិស័យទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២១-២០៣៥ ឱ្យបានសម្រេចទៅតាមទិសដៅ។ លោកថា ដើម្បីសម្រេចឱ្យបានទៅតាមផែនការនិងទិសដៅរបស់រាជរដ្ឋាភិបាលដែលបានដាក់ចេញ ព្រមទាំងទាក់ទាញភ្ញៀវទេសចរ ដែលមកលេងតំបន់អង្គរឱ្យបន្តការស្នាក់នៅបានយូរ […]

ភ្ញៀវទេសចរនិយមជិះកង់ទស្សនាប្រាសាទក្នុងតំបន់អង្គរ មានចំនួនកាន់តែច្រើនពីមួយថ្ងៃទៅមួយថ្ងៃ 

អាជ្ញាធរជាតិអប្សរា សង្កេតឃើញថា ចាប់តាំងតែពីក្រោយស្ថានភាពជំងឺកូវីដ១៩បានស្ងប់ស្ងាត់មក ចំនួនភ្ញៀវទេសចរ ដែលនិយមជិះកង់ទស្សនាប្រាសាទនានានៅវង់តូច និងវង់ធំ មានកាន់តែច្រើនឡើងៗ នៅក្នុងរមណីយដ្ឋានអង្គរ។ លោក សេង សុធារ៉ា ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌ ឱ្យដឹងថា បើគិតជាមធ្យមមានអ្នកជិះកង់ទស្សនាតំបន់អង្គរ លើផ្លូវដែលរៀបចំដោយអាជ្ញាធរជាតិអប្សរា ចំនួនប្រមាណជាង១០០កង់ក្នុង១ថ្ងៃៗ។ លោក សេង សុធារ៉ា បញ្ជាក់ទៀតថា បច្ចុប្បន្ននេះ ភ្ញៀវទេសចរជាច្រើនពេញចិត្តចំពោះការរៀបចំឱ្យមានផ្លូវជិះកង់ក្នុងនៅក្នុងព្រៃ តាមវាលស្រែ នៅក្នុងរមណីយដ្ឋានអង្គរ […]

ដើមឈើអាយុប្រហែល ៨០ឆ្នាំ មានហានិភ័យក្នុងតំបន់អង្គរ ត្រូវបានកាត់ចេញតាមបច្ចេកទេស

ក្រុមការងារព្រៃឈើ នៃអាជ្ញាធរជាតិអប្សរា បានកាត់ដើមឈើយាងមួយដើម ដែលមានហានិភ័យ អាចបង្កគ្រោះថ្នាក់ជាយថាហេតុ។ លោក គង់ សុវណ្ណារិទ្ធ មន្រ្តីបច្ចេកទេសគ្រប់គ្រងការកាត់ដើមឈើ នៃនាយកដ្ឋានគ្រប់គ្រងទឹក ព្រៃឈើ និងហេដ្ឋារចនាសម្ព័ន្ធ បានឱ្យដឹងថា ដើមឈើយាងដែលមានទីតាំងស្ថិតនៅខាងត្បូងប្រាសាទបាពួន មានអាយុប្រហាក់ប្រហែលពី៧០ទៅ៨០ឆ្នាំ និងមានកម្ពស់ប្រហែល៤០ម៉ែត្រ។ លោកពន្យល់ថា ដើមយាងនេះមានសភាពស្អុយគល់ និងដើម ដែលតម្រូវឱ្យកាត់នៅផ្នែកខាងចុងចេញ ដើម្បីសម្រាលតួដើម និងដើម្បីឱ្យវាមានលូតលាស់ មានជីវិតបន្តទៀត។ ដោយសារឆ្នាំនេះមានភ្លៀងធ្លាក់ច្រើនជោគជាំ ដូច្នេះបណ្ដាលឱ្យដើមឈើតូចធំជាច្រើន […]

ភ្ញៀវទេសចរបរទេសបន្តមកចូលទស្សនតំបន់អង្គរជាហូរហែ និងជឿជាក់លើសុវត្ថិភាពនៅកម្ពុជា

អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា នៅព្រឹកថ្ងៃទី១៩ ខែសីហានេះ បានបញ្ជាក់ថា ក្នុងពេលបច្ចុប្បន្ននេះ ភ្ញៀវទេសចរទាំងជាតិ និងអន្តរជាតិ នៅតែរក្សាបាននូវកំណើនជាបន្តបន្ទាប់ បើទោះបីសភាពការណ៍ជម្លោះព្រំដែននៅមានបញ្ហាក៏ដោយ ប៉ុន្តែយ៉ាងណា ភ្ញៀវទេសចរបរទេសមានភាពជឿជាក់ខ្ពស់លើសន្តិសុខ និងសុវត្ថិភាពនៅកម្ពុជា។ នេះបើតាមការចុះផ្សាយរបស់មន្ទីរព័ត៌មានខេត្តសៀមរាប។ ឯកឧត្ដម ឡុង កុសល អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា ការរក្សាបាននូវកំណើនភ្ញៀវទេសចរទាំងភ្ញៀវជាតិ និងអន្តរជាតិបែបនេះ គឺបញ្ជាក់អំពីភាពរឹងមាំនៃមូលដ្ឋានវិស័យទេសចរណ៍វប្បធម៌របស់កម្ពុជា និងភាពវិជ្ជមានអំពីការផ្សព្វផ្សាយល្អៗអំពីកម្ពុជា ជាពិសេសការបង្កើនសេចក្តីទុកចិត្ត និងសេវាកម្មរបស់យើងជូនភ្ញៀវទេសចរនៅរមណីយដ្ឋានអង្គរ។ ភ្ញៀវទេសចរជនជាតិអ៉ីតាលី […]

អាយុកាលជាង១០០ឆ្នាំ! អគារពីសម័យបារាំងនៅក្នុងតំបន់អង្គរ គ្រោងបើកឱ្យប្រើប្រាស់ឡើងវិញ

អាជ្ញាធរជាតិអប្សរាបានជួសជុលអគារដែលមានអាយុកាលជាង១០០ឆ្នាំ ដែលមានទីតាំងនៅផ្នែកពាយ័ព្យនៃប្រាសាទបាយ័ន ឱ្យមានសោភ័ណភាពឡើងវិញ ព្រមទាំងមានគម្រោងប្រើប្រាស់ជាថ្មី ដើម្បីបម្រើឱ្យផ្នែកវិស័យទេសចរណ៍ និងការសិក្សាស្រាវជ្រាវជុំវិញកិច្ចការអភិរក្សអង្គរ នៅពេលឆាប់ៗ។ ឯកឧត្តម ឡុង កុសល អគ្គនាយករងនៃអាជ្ញាធរជាតិអប្សរា មានប្រសាសន៍ថា អគារនេះ គឺជាឃ្លាំងនៃអភិរក្សដ្ឋានទី១ ដែលបានកសាងឡើងតាំងពីសម័យបារាំងនោះ មានលក្ខណៈជារោង សម្រាប់បម្រើឱ្យការងារជួសជុសប្រាសាទបុរាណនានានៅក្នុងតំបន់អង្គរ។ ដោយអគារនេះ មានលក្ខណៈតូចមិនអាចពង្រីកបាន ព្រោះប៉ះពាល់ដល់ប្រាសាទ និងមិនអាចទ្រទ្រង់ការងារអភិរក្សដែលមានទំហំធំ ទើបអ្នកគ្រប់គ្រងពេលនោះ បានសម្រេចចិត្តប្តូរមកកសាងអគារអភិរក្សដ្ឋានថ្មីដែលមានទីតាំងនៅក្នុងភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុងសៀមរាប […]

អ្នកស្រុកអង្គរ ធ្វើកិច្ចពិធីឡើងអ្នកតា៣កើតខែពិសាខ និងបញ្ជូនអ្នកតាឡើងគោក

ពុទ្ធបរិស័ទចំណុះប្រាសាទវត្តអធ្វា បានរៀបចំកិច្ចពិធីឡើងអ្នកតា ៣កើត ខែពិសាខ និងកិច្ចពិធីបញ្ជូនអ្នកតាឡើងគោក ដែលជាទំនៀមពីបុរាណកាលមក។ ពិធីនេះដូចពិធីឡើងអ្នកតា នៅថ្ងៃ៣កើត ខែមាឃដូច្នោះដែរ គ្រាន់តែនៅខែមាឃ គឺគេបញ្ជូនអ្នកតាចុះទឹក ដែលបញ្ជាក់ពីការបញ្ចប់វដ្ដរដូវធ្វើស្រែ។ ពិធីខាងលើធ្វើឡើងនៅរសៀលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥ នៅប្រាង្គកណ្ដាលប្រាសាទវត្តអធ្វា ដែលជាអ្នកតាធំ ទួលតាមឿង និងទួលដូនប៉ុក ដែលសុទ្ធសឹងជាកន្លែងអ្នកតាសំខាន់ៗជុំវិញតំបន់ប្រាសាទវត្តអធ្វា។ កិច្ចពិធីនេះធ្វើឡើងក្នុងបំណង សុំសេចក្តីសុខសប្បាយ សូមឱ្យមានភ្លៀងគ្រប់គ្រាន់ និងបញ្ជាក់ពីការចាប់ផ្តើមនៃវដ្ដរដូវថ្មី ដែលពលរដ្ឋចាប់ផ្តើមភ្ជួររាស់ធ្វើស្រែ […]

ជំនឿស័ក្ដិសិទ្ធិ! អ្នកស្រុកអង្គរធ្វេីពិធីបុណ្យភូមិ និងសុំទឹកភ្លៀងនៅប្រាសាទលាក់នាង

អ្នកស្រុកអង្គរនៅតែពឹងផ្អែកលើទឹកភ្លៀង ដើម្បីធ្វើស្រែចម្ការ។ នៅរដូវវស្សា ពេលខ្លះភ្លៀងធ្លាក់ពុំត្រូវតាមពេលវេលា ខ្លះរាំងភ្លៀង ទឹកមិនគ្រប់គ្រាន់ ពេលខ្លះភ្លៀងធ្លាក់ច្រើនពេក ទាំងនេះហើយ ជាកង្វល់យ៉ាងធំរបស់អ្នកស្រុក។ ពិធីសុំទឹកភ្លៀងនេះ ធ្វើខុសគ្នាពីភូមិទៅភូមិមួយ ហើយជាពិធីទាក់ទងនឹងជំនឿជីវចលតែប៉ុណ្ណោះ តែយ៉ាងណាក៏មានកិច្ចក្នុងពុទ្ធសាសនាខ្លះដែរ។ ជាក់ស្តែងប្រជាពលរដ្ឋរស់នៅភូមិស្រែចង្ហូត បានរៀបចំធ្វើពិធីសុំទឹកភ្លៀង និងបុណ្យឆ្លងចេត្ររួមគ្នានៅប្រាសាទលាក់នាង នាថ្ងៃទី២២-២៣ ខែមេសា ឆ្នាំ២០២៥។ បន្ទាប់ពីកិច្ចពិធីតាមសាសនា និងបញ្ជូលរូបស្នងបានរាំលេងសប្បាយហើយ នៅខាងមុខប្រាសាទលាក់នាង ទៀតសោត អ្នកភូមិបានសូនដីខ្សាច់រាងបួនជ្រុងជារូបនាគព័ន្ធ តំណាងស្រះទឹក […]

អ្នកស្រុកអង្គរ ចាប់ត្រីរួមគ្នាត្រៀមឡើងមាឃតាមទំនៀមបុរាណ

រាល់ឆ្នាំ ក្រោយពេលប្រមូលផលស្រូវរួចរាល់ រៀងរាល់ខែមាឃ ប្រជាពលរដ្ឋរស់នៅក្នុងភូមិបង្កោង ឃុំអំពិល ស្រុកប្រាសាទបាគង ខេត្តសៀមរាប តែងតែចាប់ត្រីរួមគ្នាមិនដែលខកខានជាលក្ខណៈសហគមន៍ ដើម្បីត្រៀមរៀបចំពិធីឡើងមាឃ ឬឡើងអ្នកតាមិនដែលខកខាន។ ជាក់ស្តែងនៅរដូវឆ្នាំថ្មីនេះ គណៈកម្មការរៀបចំបុណ្យកំណត់យកថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៥ ចាប់ត្រីរួមគ្នាក្នុងបឹងរបស់អ្នកភូមិដែលថែរក្សា អភិរក្សមិនអនុញ្ញាតនេសាទផ្តេសផ្តាស ក្រៅពីខែមាឃនោះឡើយ។ លោក ពេជ្រ ឃិន មេភូមិបង្កោងមានប្រសាសន៍ថា ការនេសាទត្រីរួមគ្នា អនុញ្ញាតឱ្យប្រើតែឧបករណ៍នេសាទបុរាណ រួមមានសំណាញ់ អង្រុត […]

5
Promotion