អគ្គស្នងការដ្ឋាននគរបាលជាតិ និងមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា ចុះ MOU លើការកិច្ចសហប្រតិបត្តិការហ្វឹកហ្វឺនជំនាញបច្ចេកទេសបញ្ជាសុនខ និងការផ្គត់ផ្គង់សុនខជំនាញបច្ចេកទេស និងការងារកាត់បន្ថយគ្រោះថ្នាក់ដោយសារមីន និងគ្រាប់យុទ្ធភណ្ឌសង្រ្គាម។ ការចុះអនុស្សរណៈនៃការយោគយល់គ្នា ធ្វើឡើងនៅព្រឹកថ្ងៃទី១៤ ខែមករាឆ្នាំ ២០២៥ នៅទីស្ដីការក្រសួងមហាផ្ទៃ ដែលមានការចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់ នៃស្ថាប័នទាំងពីរ។ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានមានប្រសាសន៍ថា ការសហការជាមួយមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) នេះធ្វើឡើងបន្ទាប់ទទួលបានការណែនាំដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអភិសន្តិបណ្ឌិត ស […]
Tag: ស៊ីម៉ាក់
រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ កោតសរសើរដល់បេសកកម្មស្រង់គ្រាប់ក្នុងបាតទន្លេ
ឯកឧត្តម ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ រួមជាមួយនិងមន្រ្តីជាន់ខ្ពស់មកពីអន្តរក្រសួងមួយចំនួនផ្សេងទៀត នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤ បានអញ្ជើញទស្សនកិច្ច និងជួបសំណេះសំណាលជាមួយកម្លាំងប្រតិបត្តិការក្រោមទឹក នៅអង្គភាពពិសេសបោសសម្អាតយុទ្ធភណ្ឌក្រោមទឹករបស់អង្គភាពស៊ីម៉ាក់ដែលមានការដ្ឋាន ឋិតនៅភូមិពាមរាំងក្រោម ឃុំពាំមរាំង ស្រុកលើកដែក ខេត្តកណ្តាល។ ឯកឧត្តម បានពាំនាំការសួរសុខទុក្ខពីថ្នាក់ដឹកនាំរាជរដ្ឋាភិបាលជាពិសេសសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចក្រឡាហោម ស ខេង អតីតឧបនាយករដ្ឋមន្រ្តី […]
ប្រទេសក្នុងទ្វីបអាហ្វ្រិកចំនួន៤ ស្នើស៊ីម៉ាក់ ជួយចែករំលែកបទពិសោធន៍ និងហ្វឹកហ្វឺនការងារបោសសម្អាតមីន
ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកស៊ីម៉ាក់ និងលោក Shinji YANAGAWA តំណាងជាន់ខ្ពស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ(JICA) ប្រចាំកម្ពុជា រួមជាមួយលោក Dahir Abdirahman Abdulle អគ្គនាយកអាជ្ញាធរគ្រប់គ្រងសំណល់ជាតិផ្ទុះ នៃប្រទេសសូម៉ាលី បានចូលរួមជាអធិបតីក្នុងពិធីបើកសិក្ខាស្តីពី “ភាពជាម្ចាស់ដ៏រឹងមាំនៃស្ថាប័នជាតិសម្រាប់កិច្ចប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពខ្ពស់ក្នុងវិស័យសកម្មភាពមីន” រៀបចំឡើងដោយអង្គភាព CMAC សហការជាមួយ JICA នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤ នៅសណ្ឋាគារហ៊ីម៉ាវ៉ារី […]
ឯកឧត្តម ហេង រតនា៖ អ្នកមួយចំនួនតូចគ្រាន់តែទទួលយកថ្ងៃសន្តិភាព និងថ្ងៃរំដោះជាតិមិនបានផងតេីចង់ទៅធ្វេីអ្វីបានសម្រាប់ជាតិ និងប្រជាជន?
“ប្រទេសមួយមានឯករាជ្យជាតិនិងសន្តិភាពពេញលេញ ជាតម្លៃមរតមហាសាលសំរាប់ជាតិនិងប្រជាជន! មានអ្នកមួយចំនួនតូចគ្រាន់តែទទួលយកថ្ងៃសន្តិភាពនិងថ្ងៃរំដោះជាតិមិនបានផង តេីចង់ទៅធ្វេីអ្វីបានសំរាប់ជាតិនិងប្រជាជននៃព្រះរាជាណាចក្រដ៍កំសត់មួយនេះ? ចង់បានលទ្ធិប្រជាធិបតេយ្យសិទ្ធិមនុស្សនិងការអភិវឌ្ឍមែនទេ? តេីអ្វីៗដែលខ្លួនចង់ចូលរួមពង្រឹងនិងអភិវឌ្ឍន៍ប្រទេសដែរនោះ អាចប្រព្រឹតិ្តទៅរួចទេបេីសិនជាប្រទេសគ្មានសន្តិភាពទេនោះ? ចម្ការមីននិងយុទ្ធភណ្ឌមិនទាន់ផ្ទុះជាសំណល់សង្គ្រាមស្ថិតនៅរាយប៉ាយពេញផ្ទៃប្រទេសយ៉ាងច្រេីន ដែលនៅតែបន្តគំរាមកំហែងដល់អាយុជីវិតប្រជាជននិងជាឧបសគ្គធ្ងន់ធ្ងរដល់ការស្តារនិងអភិវឌ្ឍន៍ប្រទេសជាតិឡេីងវិញ!”។ នេះជាការលើកឡើងរបស់ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) លើបណ្តាញសង្គមផ្លូវការនៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២៤៕
កម្ពុជា ហ្វឹកហ្វឺនជំនាញរាវរកមីនដល់អ៊ុយក្រែនដោយជោគជ័យ
កំលាំងជំនាញអង្គភាពសុីម៉ាក់បានផ្តល់ការហ្វឹកហ្វឺនជំនាញសកម្មភាពមីនមនុស្សធម៌ជូនមន្ត្រីជំនាញសកម្មភាពមីនរបស់ប្រទេសអ៊ុយក្រែនមកពីអង្គភាពផ្តល់សេវាកម្មក្នុងគ្រាអាសន្ន(SESU) កាលពីថ្ងៃទី៥-៩ ខែកក្កដា ឆ្នាំ២០២៣ នៅប្រទេសប៉ូឡូញ។ វគ្គហ្វឹកហ្វឺននេះបានដំណេីរដោយជោគជ័យនិងបានវិលត្រឡប់មកមាតុភូមិវិញដោយសុវត្ថិភាព។ នេះបើតាមការឲ្យដឹងពីឯកឧត្តម ហេង រតនា អគ្គនាយកស៊ីម៉ាក់។ ឯកឧត្តមបញ្ជាក់ថា វគ្គហ្វឹកហ្វឺននេះអាចដំណេីការទៅបានដោយមានការសំរបសំរួលពីរដ្ឋាភិបាលជប៉ុនតាមរយ:ទីភ្នាក់កិច្ចសហប្រតិបតិ្តការអន្តរជាតិ(JICA) និងទទួលបានការអនុញ្ញាតិដ៍ខ្ពង់ខ្ពស់បំផុតពីសម្តេចតេជោប្រមុខរាជរដ្ឋាភិបាល។ ជាមួយគ្នានេះ ស្ថានទូតជប៉ុនប្រចាំកម្ពុជា កាលពីថ្ងៃទី១១ ខែកក្កដាម្សិលមិញ បានឲ្យដឹងថា កាលពីថ្ងៃទី៣ ដល់ថ្ងៃទី ៧ ខែកក្កដា មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) បានបណ្តុះបណ្តាលដល់ទីភ្នាក់ងាររដ្ឋក្នុងគ្រាអាសន្នរបស់អ៊ុយក្រែន […]
