ស្ពានអាកាសមរតកតេជោ ជាន់ទី១ ដែលស្ថិតនៅចំណុចប្រសព្វរវាងមហាវិថីសម្តេចតេជោ ហ៊ុន សែន មហាវិថីព្រះមុនីវង្ស និងផ្លូវ២៧១ ស្ថិតក្នុងមូលដ្ឋានខណ្ឌមានជ័យ និងខណ្ឌចំការមន បានបើកឲ្យដំណើរការបណ្តោះអាសន្នហើយ ចាប់ពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤នេះ ។ បើតាមលោកស្រីដោ សម្ផស្ស នាយិការរងរដ្ឋបាល និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ការបើកឱ្យធ្វើចរាចរស្ពានអាកាសជាន់ទី១ជាបណ្ដោះអាសន្ន នាពេលនេះ ដើម្បី​កាត់​បន្ថយ​ការ​កកស្ទះ​នៅ​ជាន់​ផ្ទាល់​ដី​ និង​ងាយស្រួល​ដល់​ក្រុម​​សាងសង់​បំពេញ​ការងារ​របស់​ខ្លួន​បាន​លឿន​ និង​អាច​បញ្ចប់​គម្រោង​សាងសង់​បាន​ទាន់​ពេល​វេលា​។ គួរបញ្ជាក់ថា​ […]