កម្ពុជា រៀបចំឯកសារចរចាបើកទីផ្សារនាំចេញផ្លែស្វាយស្រស់ទៅជប៉ុន

លោកបណ្ឌិត កែ មុន្ធីវុធ ប្រធាននាយកដ្ឋានការពារដំណាំ អនាម័យ និងភូតគាមអនាម័យ និងសហការី នាថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ បានអញ្ជើញជួបជាមួយនាយកប្រតិបត្តិនៃក្រុមហ៊ុនហ៊ីយ៉ាន់ដាយ ក្នុងគោលបំណងពិភាក្សាការងារសហការពិសោធន៍គ្រប់គ្រងរុយចោះផ្លែ និងរៀបចំឯកសារចរចាបើកទីផ្សារដើម្បីនាំចេញផ្លែស្វាយស្រស់ពីប្រទេសកម្ពុជាទៅកាន់ប្រទេសជប៉ុន។​នេះបើតាមការឲ្យដឹងពីនាយកដ្ឋានការពារដំណាំ អនាម័យ និងភូតគាមអនាម័យ។ កន្លងទៅ អគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម បានបង្ហាញពីបំណងនាំចេញផ្លែស្វាយស្រស់កម្ពុជា ទៅកាន់ទីផ្សារសហរដ្ឋអាមេរិកឱ្យកាន់តែច្រើន ស្របពេលដំណើរការនៃការចរចាបើកទីផ្សារ សម្រាប់ការនាំចេញកសិផលកម្ពុជាទៅសហរដ្ឋអាមេរិកជាមួយភាគីពាក់ព័ន្ធ ត្រូវបានជម្រុញបានកាន់តែឆាប់រហ័ស។ ក្រសួងកសិកម្ម​រុក្ខាប្រមាញ់​និងនេសាទ ផ្លែស្វាយស្រស់កម្ពុជាបាននាំចេញទៅទីផ្សារប្រទេសវៀតណា ថៃ​ចិន […]

កម្ពុជាមានបំណងនាំចេញផ្លែស្វាយស្រស់ ទៅកាន់ទីផ្សារអាមេរិក

លោក ងិន ឆាយ អគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម បានបង្ហាញពីបំណងនាំចេញផ្លែស្វាយស្រស់កម្ពុជា ទៅកាន់ទីផ្សារសហរដ្ឋអាមេរិកឱ្យកាន់តែច្រើន។

5
Promotion