កម្ពុជា គឺជាច្រកសំខាន់សម្រាប់សមាហរណកម្មពាណិជ្ជកម្មក្នុងតំបន់អាស៊ាន និងមានចក្ខុវិស័យអភិវឌ្ឍស្របតាម Saudi Vision 2030។ នេះបើតាមការឱ្យដឹងក្នុងជំនួបពិភាក្សាការងាររវាងឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាមួយគណៈប្រតិភូដឹកនាំដោយឯកឧត្តម Waleed Nasser Alsheri ប្រធានក្រុមប្រឹក្សាធុរកិច្ចអារ៉ាប៊ីសាអូឌីត-កម្ពុជា នៃសភាពាណិជ្ជកម្មព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត។ ក្នុងជំនួបការងារនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបង្ហាញពីកាលានុវត្តនភាពដ៏សមស្របនៃសេដ្ឋកិច្ចកម្ពុជាបច្ចុប្បន្ន សម្រាប់ជំរុញកិច្ចសហប្រតិបត្តិការធុរកិច្ចជាមួយអារ៉ាប៊ីសាអូឌីត និងបានលើកទឹកចិត្តឱ្យមានការវិនិយោគបន្ថែមពីវិនិយោគិនអារ៉ាប់ មកកម្ពុជា ដើម្បីពង្រឹងពាណិជ្ជកម្ម […]
Tag: អារ៉ាប៊ីសាអ៊ូឌីត
អារ៉ាប៊ីសាអូឌីត ពេញចិត្តចំពោះទំនាក់ទំនងជាមួយកម្ពុជា និងបញ្ជាក់ជាថ្មីនូវផែនការបើកស្ថានទូតនៅភ្នំពេញ នាពេលអនាគត
ព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត បានបង្ហាញការពេញចិត្តចំពោះទំនាក់ទំនងជាមិត្តភាព និងកិច្ចសហប្រតិបត្តិការជាមួយប្រទេសកម្ពុជា និងបានបញ្ជាក់ជាថ្មីនូវផែនការបើកស្ថានទូតរបស់ខ្លួននៅរាជធានីភ្នំពេញ នាពេលអនាគត។ ក្នុងជំនួបរវាងឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជាមួយ ឯកឧត្តម Mohammed Ismaeil A. Dahlwy ដែលបញ្ចប់បេសកកម្មការទូតនៅកម្ពុជា កាលពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២៦ ភាគីទាំងពីរបានស្វាគមន៍ចំពោះសន្ទុះវិជ្ជមាននៃទំនាក់ទំនងទ្វេភាគី ដោយបានគូសបញ្ជាក់ពីការផ្លាស់ប្តូរទស្សនកិច្ចកម្រិតខ្ពស់ ការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគ និងទំនាក់ទំនង […]
អ្នកជំនាញ៖ យន្ដហោះចម្បាំង F-35 ត្រាំ នឹងលក់ឱ្យអារ៉ាប៊ីសាអូឌីត មានបច្ចេកវិទ្យាទាបជាងយន្ដហោះចម្បាំង F-35 ដែលអ៉ីស្រាអែលកំពុងប្រើ
យោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters កាលពីថ្ងៃពុធបានដកស្រង់សម្តីក្រុមមន្ត្រីអាមេរិក និងអ្នកជំនាញយោធា បាននិយាយថា យន្ដហោះចម្បាំងបំបាំងកាយ F-35 ដែលប្រធានាធិបតី ដូណាល់ ត្រាំ ប្រកាសពីគម្រោងលក់ទៅឱ្យ អារ៉ាប៊ីសាអូឌីត គឺជាប្រភេទយន្ដហោះមានបច្ចេកវិទ្យាទាបជាងយន្ដហោះចម្បាំង F-35 ដែលអ៉ីស្រាអែលកំពុងប្រើ។ គួរឲ្យដឹងថា ដើម្បីជាកិច្ចស្វាគមន៍ដំណើរទស្សនកិច្ចរបស់ព្រះអង្គម្ចាស់ មហាំម៉ាត់ ប៊ីនសាល់ម៉ាន រជ្ជទាយាទរបស់អារ៉ាប៊ីសាអូឌីត មកកាន់សេតវិមានក្នុងសប្តាហ៍នេះ ប្រធានាធិបតីអាមេរិក លោក ត្រាំ បានប្រកាសពីគម្រោងលក់យន្ដហោះចម្បាំង […]
សភាកម្ពុជានិងអារ៉ាប៊ីសាអូឌីត ពង្រឹងទំនាក់ទំនងដើម្បីស្វែងរកផលប្រយោជន៍ កាន់តែច្រើនជូនប្រជាពលរដ្ឋ
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាការងារជាមួយ ឯកឧត្តមបណ្ឌិត អាប់ឌុលឡា ប៊ីន ម៉ូហាម៉េដ ប៊ីន អ៊ីប្រាហ៊ីម អាល-សេក្ខ (Abdullah bin Mohammed bin Ibrahim AI-Sheikh) ប្រធានសភានៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត នៅព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៥នេះ នៅវិមានរដ្ឋសភា ក្នុងពេលដែល ឯកឧត្តមបណ្ឌិត […]
