កិច្ចប្រជុំពិនិត្យវាយតម្លៃលទ្ធផលកិច្ចសហប្រតិបត្តិការឆ្នាំ២០២៣ និងចុះហត្ថលេខាលើកំណត់ហេតុស្ដីពីកិច្ចសហប្រតិបត្តិការ ឆ្នាំ២០២៤ រវាងក្រសួងមហាផ្ទៃ នៃព្រះរាជាណាក្រកម្ពុជា និងក្រសួងសន្តិសុខសាធារណៈ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ត្រូវបានរៀបចំឡើងនៅព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤នេះ។ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានគូសបញ្ជាក់ទៅកាន់សមភាគីឡាវ អំពីសភាពការណ៍សាកលលោក និងសភាពការណ៍ទូទៅនៅកម្ពុជា ដែលរួមមាន ស្ថានភាពសេដ្ឋកិច្ច សភាពការណ៍នយោបាយ សភាពការណ៍សន្តិសុខ ការប្រយុទ្ធប្រឆាំងគ្រឿងញឿនខុសច្បាប់ ព្រមទាំងបានរំលេចបញ្ជាក់អំពីលទ្ធផលនៃកិច្ចសហប្រតិបត្តិការឆ្នាំ២០២៣ […]
Tag: កម្ពុជា-ឡាវ
គណៈប្រតិភូរដ្ឋសភាឡាវ មកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា ៥ថ្ងៃ
គណៈប្រតិភូរដ្ឋសភានៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដឹកនាំដោយ ឯកឧត្តម ខាំ ចាញ់សុដាប៉ាសឺត (Khamchanh SODAPASEUTH) សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ និងជាប្រធានគណៈកម្មាធិការកិច្ចការជនជាតិភាគតិច អញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី២៥-២៩ ខែកុម្ភៈ ឆ្នាំ២០២៤។ តាមកម្មវិធីគ្រោងទុក គណៈប្រតិភូរដ្ឋសភាឡាវ នឹងចូលជួបសម្តែងការគួរសមជាមួយ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ នៃរដ្ឋសភា និងជួបពិភាក្សាការងារជាមួយ ឯកឧត្តម ប៉ា សុជាតិវង្ស […]
ថ្នាក់ដឹកនាំកម្ពុជា ឡាវ និងវៀតណាម ពិភាក្សាពីប្រយោជន៍ជាតិ និងប្រជាជនប្រទេសទាំងបី ក្នុងជំនួបអាហារពេលព្រឹកនៅជប៉ុន
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នាព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៣ បានអញ្ជើញចូលរួមក្នុងជំនួបអាហារពេលព្រឹក ពិភាក្សាការងាររវាងនាយករដ្ឋមន្រ្តីកម្ពុជា-ឡាវ-វៀតណាម ក្នុងឱកាសនៃការចូលរួមកិច្ចប្រជុំកំពូលរំឭកខួបអនុស្សាវរីយ៍អាស៊ាន-ជប៉ុន លើកទី៥០ ចាប់ពីថ្ងៃទី១៥-១៩ ខែធ្នូ ឆ្នាំ២០២៣ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។ ក្នុងជំនួបនេះ ថ្នាក់ដឹកនាំទាំងបី បានវាយតម្លៃខ្ពស់ចំពោះជំនួបជាលក្ខណៈត្រីភាគី នាឱកាសនេះ ដែលរួមចំណែកដល់ការថែរក្សាមិត្តភាពជាប្រពៃណី និងការបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការវាងប្រទេសទាំងបី ឱ្យកាន់តែរីកចម្រើនលើគ្រប់វិស័យ និងគ្រប់កម្រិត រួមមានជាអាទិ៍៖ […]
គណៈប្រតិភូសភា កម្ពុជា-ឡាវ-វៀតណាម ដាក់ចេញអនុសាសន៍ និងដំណោះស្រាយ ៩ចំណុច ក្រោយទស្សនកិច្ចនៅតំបន់ត្រីកោណអភិវឌ្ឍន៍
គណៈប្រតិភូសភា កម្ពុជា-ឡាវ-វៀតណាម ដាក់ចេញអនុសាសន៍ និងដំណោះស្រាយ ៩ចំណុច ក្រោយទស្សនកិច្ចនៅតំបន់ត្រីកោណអភិវឌ្ឍន៍នៃខេត្ត CLV ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៣។ ដោយអនុលោមតាម សេចក្ដីថ្លែងការណ៍រួម របស់ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងសាធារណរដ្ឋសង្គមនិយមវៀតណាម ដែលបានចុះហត្ថលេខានៅរាជធានីភ្នំពេញ នៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃ ទី២០ ខែវិច្ឆិកា ឆ្នាំ២០២២ និងការត្រៀមរៀបចំកិច្ចប្រជុំកំពូលសភា CLV លើកទី១ […]
ប្រធានរដ្ឋឡាវ គាំទ្រគំនិតផ្តួចផ្តើមរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត លើកិច្ចសហប្រតិបត្តិការទេសចរណ៍ត្រីភាគី CLV «ប្រទេសបី គោលដៅតែមួយ»
នាព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣, សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម ថងលុន ស៊ីសុលីត ប្រធានរដ្ឋ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ក្នុងឱកាសនៃការចូលរួមក្នុង “វេទិកាខ្សែក្រវាត់ និងផ្លូវ លើកទី៣” នៅរដ្ឋធានីប៉េកាំង ។ ឯកឧត្តម ថងលុន ស៊ីសុលីត បានបង្ហាញការជឿជាក់ថា ក្រោមការដឹកនាំរបស់ […]
នាយករដ្ឋមន្ត្រីកម្ពុជា ជំរុញឱ្យបន្តអនុវត្តលំហាត់រួមត្រីភាគីស្តីពីការសង្គ្រោះគ្រោះមហន្តរាយ កម្ពុជា-ឡាវ-វៀតណាម
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្តម បួរកែវ ភូមិវង្សសៃ ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតឡាវប្រចំាកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នារសៀលថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣ នៅវិមានសន្តិភាព។ ក្នុងជំនួបនេះ ឯកឧត្តមឯកអគ្គរដ្ឋទូត បានបង្ហាញនូវជំនឿជឿជាក់ថា កម្ពុជានឹងកាន់តែរីកចម្រើនលូតលាស់ខ្លាំងក្លាទៅមុខ នៅក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី ។ មួយវិញទៀត ឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បានលើកទ្បើងផងដែរថា […]
ខេត្តស្ទឹងត្រែង និងខេត្តអត្តពឺ ពង្រីកសកម្មភាពបង្រ្កាបបទល្មើសគ្រឿងញៀនតាមបណ្តាយព្រំដែន
ឯកឧត្ដម ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង ដឹកនាំគណ:ប្រតិភូ ទៅចូលរួមកិច្ចប្រជុំស្តីពីកិច្ចសហប្រតិបត្តិការទ្វេភាគីលើលើកទី៦ រវាងខេត្តស្ទឹងត្រែង នៃព្រះរាជាណាចក្រកម្ពុជា និងខេត្តអត្តពឺ នៃសាធារណររដ្ឋប្រជាធិបតេយ្យប្រជាមានិត្យឡាវ ដែលប្រព្រឹត្តទៅនាថ្ងៃទី២៥-២៦ ខែកញ្ញា ឆ្នាំ២០២៣ នៅខេត្តអត្តពឺ នៃសាធារណររដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។ កិច្ចប្រជុំនេះប្រារព្ធជារៀងរាល់ឆ្នាំ ដើម្បីស្វែងរកកិច្ចសហប្រតិបត្តិការរវាងខេត្តទាំង២ ហើយភាគីទាំង២ បានកំណត់យ៉ាងច្បាស់អំពីការអនុវត្តខ្លឹមសារកំណត់ហេតុកិច្ចប្រជុំលើកទី៥ រវាងខេត្តស្ទឹងត្រែង និងខេត្តអត្តពឺ ប្រទេសឡាវ នៅសាលាខេត្តស្ទឹងត្រែង នាថ្ងៃទី១៨ ខែមិនា […]
ជំនួបកំពូលថ្នាក់ដឹកនាំបក្ស កម្ពុជា-ឡាវ-វៀតណាម ប្តេជ្ញារួមគ្នារក្សា និងបន្តពូនជ្រុំទំនាក់ទំនងពេលបច្ចុប្បន្ន និងអនាគត
ជំនួបកំពូលរវាងសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ឯកឧត្តម ង្វៀន ហ៊ូចុង អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម និងឯកឧត្តម ថងលុន ស៊ីសុលីត អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សប្រជាជនបដិវត្តន៍ឡាវ បានប្រព្រឹត្តទៅនៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៣ នៅរដ្ឋធានីហាណូយនៃសាធារណរដ្ឋសង្គមនិយមវៀតណាម។ សេចក្តីប្រកាសព័ត៌មាននៅរសៀលថ្ងៃទី៧ ខែកញ្ញានេះ បានឲ្យដឹងថា ព្រឹត្តិការណ៍នេះមានអត្ថន័យយ៉ាងសំខាន់ក្នុងការពង្រឹង និងពង្រីកទំនាក់ទំនងរវាងបក្សនិងប្រជាជននៃ ប្រទេសទាំងបី កម្ពុជា-ឡាវ-វៀតណាម ក្នុងបរិបទតំបន់និងពិភពលោកដែលកំពុងមានការប្រែប្រួល យ៉ាងស្មុគស្មាញ […]
កម្ពុជា ស្នើឡាវ រួមគ្នាពិនិត្យរៀបចំកិច្ចព្រមព្រៀងមិនយកពន្ធត្រួតគ្នា ដើម្បីជំរុញការវិនិយោគរវាងប្រទេសទាំងពីរ
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានស្នើឱ្យប្រទេសឡាវ រួមគ្នាជាមួយកម្ពុជាពិនិត្យលើការរៀបចំកិច្ច ព្រមព្រៀងមិនយកពន្ធត្រួតគ្នា ដើម្បីធ្វើយ៉ាងណាជំរុញការវិនិយោគរវាងប្រទេសទាំងពីរឱ្យបានកាន់តែច្រើនឡើងថែមទៀត។
