អគ្គនាយកដ្ឋានពន្ធនាគារ ក្រសួងមហាផ្ទៃ នៅថ្ងៃទី២៩ ខែធ្នូនេះ ចេញសេចក្ដីថ្លែងការណ៍ករណី ឈោ្មះ សាន ប៊ុនធឿន ពោលពាក្យប្រមាថមកលើមន្ត្រីពន្ធនាគារតាមបណ្តាញសង្គម ក្រោយពីបានឃើញការបង្ហោះវីដេអូផ្សាយផ្ទាល់ (Live) តាមបណ្ដាញសង្គមហ្វេសប៊ុកកាលពីរាត្រីខែធ្នូ ឆ្នាំ២០២៣ ក្នុងគណនីឈ្មោះ San Buntheoun បុគ្គល សាន ប៊ុនធឿន អតីតអ្នកសារព័ត៌មានអនឡាញ បានធ្វើការអត្ថាធិប្បាយក្នុងអាការស្រវឹងដោយពាក្យពេជន៍មិនសមរម្យក្នុងន័យប្រមាថមាក់ងាយជារួមយ៉ាងធ្ងន់ធ្ងរ ដល់ប្រធានពន្ធនាគារ និងមន្ត្រពន្ធនាគារដោយបានប្រើពាក្យថា “អាពួកមេគុកខ្លះ ពួកអាឆ្មាំគុកខ្លះ […]
Tag: ក្រសួងមហាផ្ទៃ
រដ្ឋមន្ត្រីមហាផ្ទៃ ណែនាំឲ្យនគរបាលជាតិ ពង្រឹងសមត្ថភាពដល់កម្លាំងប្រជាការពារ
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានណែនាំអគ្គស្នងការដ្ឋាននគរបាលជាតិ រៀបចំយន្តការបណ្ដុះបណ្ដាលគ្រូបង្គោល ដើម្បីបន្តទៅបើកវគ្គបណ្ដុះបណ្ដាលពង្រឹងសមត្ថភាពដល់កម្លាំងប្រជាការពារដែលកំពុងបំពេញការងារនៅតាមមូលដ្ឋានភូមិ ឃុំ សង្កាត់។ ការណែនាំនេះ ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់រដ្ឋបាលខេត្តព្រៃវែង នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានស្នើអគ្គស្នងការដ្ឋាននគរបាលជាតិ រៀបចំចងក្រងជាសៀវភៅគោល ហើយចាប់ផ្ដើមបណ្ដុះបណ្ដាលមុនគេ លើគ្រូបង្គោលនៅតាមស្នងការដ្ឋាននគរបាលរាជធានី ខេត្ត ឱ្យបាន៤ទៅ៥រូប ដើម្បីបន្តចេញទៅបណ្ដុះបណ្ដាលតាមអធិការដ្ឋាននគរបាលក្រុង […]
ចាប់ពីដើមឆ្នាំ២០២៤តទៅ ពលករខ្មែរនៅក្រៅប្រទេស អាចធ្វើលិខិតឆ្លងដែននៅស្ថានទូតខ្មែរបានហើយ
រាជរដ្ឋាភិបាលកម្ពុជា គ្រោងបើកឱ្យដំណើរការនៅស្ថានទូតខ្មែរប្រចាំនៅប្រទេសថៃ ប្រទេសកូរ៉េ ប្រទេសម៉ាឡេស៊ី និងប្រទេសជប៉ុនជាដើម ក្នុងការសម្របសម្រួលដាក់មន្ត្រីនៃអត្តសញ្ញាណកម្ម ដើម្បីធ្វើលិខិតឆ្លងដែនជូនពលករដែលធ្វើការនៅក្រៅប្រទេសទាំងនោះ។ នេះបើតាមការឲ្យដឹងពីឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ក្នុងពិធីសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការមជ្ឈមណ្ឌលសំចត និងស្តារនីតិសម្បទាជនរងគ្រោះ ប៉ោយប៉ែត នាព្រឹកថ្ងៃចន្ទ ទី១៨ ខែធ្នូ ឆ្នាំ ២០២៣។ ឯកឧត្តម បានថ្លែងថា៖ «បងប្អូនពលករដែលធ្វើការនៅខាងក្រៅមិនចាំបាច់មកភ្នំពេញ មកខេត្ត ក្នុងការធ្វើ […]
មកដឹងពីល្បិចឆបោកថ្មី! ប្រយ័ត្នទឹកភ្នែក ដោយសារស្កេនបាញ់ស្រួលៗ
បច្ចុប្បន្នយើងសង្កេតឃើញថា ការប្រើប្រាស់ QR Code មានភាពពេញនិយមយ៉ាងខ្លាំង តួយ៉ាងការស្កេនទូទាត់ប្រាក់ បេីកតំណភ្ជាប់ ស្វែងរកទីតាំង ភ្ជាប់ Wi-Fi ឬទាញយកនូវកម្មវិធីផ្សេងៗ ។ល។ ត្បិតការស្កេន QR code មានភាពងាយស្រួលដល់អ្នកប្រើប្រាស់ ប៉ុន្តែវាក៏អាចក្លាយជាឧបករណ៍សម្រាប់ក្រុមឧក្រិដ្ឋជនប្រើប្រាស់ជាមធ្យោបាយក្នុងការវាយប្រហារលើទូរស័ព្ទដៃរបស់អ្នកប្រើប្រាស់ផងដែរ។ ក្រុមការងារបច្ចេកទេសនៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ បានបង្ហាញល្បិចឆបោកថ្មី ដែលក្រុមឧក្រិដ្ឋជនបច្ចេកវិទ្យាកំពុងប្រើប្រាស់ជាវិធីសាស្រ្តថ្មី ហៅថា “Quishing” ។ “Quishing” […]
រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ណែនាំឲ្យសិក្សាលទ្ធភាពផ្តល់សេវាអត្រានុកូលដ្ឋាន សេវាចុះបញ្ជីស្នាក់នៅ និងអត្តសញ្ញាណកម្ម តាមច្រកចេញចូលតែមួយនៅគ្រប់ថ្នាក់
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិដឹកនាំតម្រង់ទិសការងារអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម (គ.ជ.ដ.អ.) ណែនាំដល់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម សិក្សាលទ្ធភាពក្នុងការរៀបចំការផ្តល់សេវាអត្រានុកូលដ្ឋាន សេវាចុះបញ្ជីស្នាក់នៅ និងអត្តសញ្ញាណកម្ម តាមយន្តការច្រកចេញចូលតែមួយនៅគ្រប់ថ្នាក់ ពោលគឺថ្នាក់ឃុំ សង្កាត់ ថ្នាក់ក្រុង ស្រុក ខណ្ឌ ថ្នាក់ រាជធានី ខេត្ត និងនៅអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ។ ការណែនាំនេះ […]
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ច្រានចោលការចោទប្រកាន់ថា មានពលរដ្ឋកម្ពុជាជាង ១០ម៉ឺននាក់ រងគ្រោះពីការឆបោកតាមអនឡាញ និងបង្ខំធ្វើការដោយខុសច្បាប់
ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ច្រានចោលចំពោះការចោទប្រកាន់ថា មានពលរដ្ឋកម្ពុជារហូតដល់ជាង ១០ម៉ឺននាក់ ត្រូវបានជាប់ក្នុងការបង្ខិតបង្ខំធ្វើការដោយខុសច្បាប់ និងរងគ្រោះដោយអំពើឆបោកតាមប្រព័ន្ធអនឡាញ ដូចការចោទប្រកាន់តាមបណ្ដាសារព័ត៌មានមួយចំនួននោះទេ។ ឯកឧត្តមបានលើកឡើងបែបនេះ ក្នុងពិធីប្រារព្ធខួបលើកទី១៧ នៃទិវាជាតិប្រឆាំងការជួញដូរមនុស្ស ១២ធ្នូ ឆ្នាំ២០២៣ ក្រោមប្រធានបទ «បច្ចេកវិទ្យាជាមធ្យោបាយដើម្បីអភិវឌ្ឍន៍ជាតិ មិនមែនដើម្បីជួញដូរមនុស្ស» នារសៀលថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣។ ឯកឧត្តម […]
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ណែនាំអាជ្ញាធរទប់ស្កាត់បាតុភាពអវិជ្ជមានក្នុងសង្គម
ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងជាប្រធានគណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍សម្រាប់ការបោះឆ្នោត បានមានប្រសាសន៍ណែនាំទៅកាន់អាជ្ញាធរមានសមត្ថកិច្ចគ្រប់មូលដ្ឋាន ឱ្យបង្កើនការយកចិត្តទុកដាក់បង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើស រួមទាំងបាតុភាពអវិជ្ជមាននានាក្នុងសង្គម ដើម្បីធានារក្សាបរិយាកាសសន្តិសុខជាទូទៅផង និងសម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា និងការបោះឆ្នោតក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក និងខណ្ឌ ដែលនឹងប្រព្រឹត្តទៅនៅក្នុងឆ្នាំ២០២៤ខាងមុខនេះផងដែរ។ ប្រសាសន៍ណែនាំរបស់ប្រមុខក្រសួងមហាផ្ទៃកម្ពុជា បានធ្វើឡើងក្នុងកិច្ចប្រជុំផ្សព្វផ្សាយអនុក្រឹត្យស្តីពីការបង្កើតគណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍សម្រាប់ការបោះឆ្នោតថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ប្រព្រឹត្តទៅនៅទីស្ដីការក្រសួងមហាផ្ទៃ នាថ្ងៃទី១១ ខែធ្នូ […]
កម្ពុជាបណ្ដេញជនជាតិវៀតណាម ២៥៧នាក់
ជនជាតិវៀតណាមចំនួន២៥៧នាក់ ក្នុងនោះស្រី៥៦នាក់ ត្រូវបានអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៃក្រសួងមហាផ្ទៃ អនុវត្តនីតិវិធីបណ្ដេញចេញពីប្រទេសកម្ពុជា ចូលទៅកាន់ប្រទេសវៀតណាម តាមច្រកទ្វារព្រំដែនគោក នាថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣នេះ
អ្នកនាំពាក្យក្រសួងមហាផ្ទៃ បដិសេធដាច់អហង្ការចំពោះការចុះផ្សាយរបស់សារព័ត៌មានអនឡាញនិរទេសខុសច្បាប់ The Cambodia Daily
អ្នកនាំពាក្យក្រសួងមហាផ្ទៃ នៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៣ ចេញសេចក្តីប្រកាសបដិសេធ ជុំវិញសារព័ត៌មានអនឡាញ The Cambodia Daily បានចុះផ្សាយអត្ថបទមួយក្រោម ចំណងជើងថា «មន្ត្រីទម្លាយថា បក្សប្រជាជនកម្ពុជាតម្រូវឱ្យសមាជិកគណៈកម្មាធិការកណ្តាល បង់លុយម្នាក់ៗរាប់ម៉ឺនដុល្លារ» ដោយចុះផ្សាយថា «មានមន្ត្រីជាន់ខ្ពស់ក្នុងក្រសួងមហាផ្ទៃជាច្រើនរូប មិនសប្បាយចិត្ត…» ជាព័ត៌មានដែលមានចរិតញុះញង់ បង្កប់ដោយកលល្បិច។ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បដិសេធដាច់អហង្ការចំពោះការចុះផ្សាយរបស់សារព័ត៌មានអនឡាញនិរទេសខុសច្បាប់នេះ និងសូមបញ្ជាក់ជូនថា ព័ត៌មានដែលមានចរិតញុះញង់ បង្កប់ដោយកលល្បិចនេះ គ្មានអ្វីក្រៅពីចេតនាដ៏កខ្វក់ក្នុងការបំផុសបំផុល […]
ក្រសួងសាធារណការ ជំរុញការប្រើប្រាស់យានយន្តអគ្គិសនី ស្របតាមយុទ្ធសាស្រ្តអភិវឌ្ឍន៍រយៈពេលវែងប្រកបដោយអព្យាក្រឹត្យកាបូននៅកម្ពុជា
ឯកឧត្តមរដ្ឋលេខាធិការ ពៅ ម៉ាលី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជួន ចូលរួមបើកសម្ពោធជាផ្លូវការរថយន្ត AION ម៉ូឌែល Y Plus ឆ្នាំ២០២៣ របស់ក្រុមហ៊ុន AION Cambodia នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៣
