ក្នុងដំណើរទស្សនកិច្ចក្នុងទីក្រុងឈីងតាវ ខេត្តសានដុង សាធារណរដ្ឋប្រជាមានិតចិន ចាប់ពីថ្ងៃទី៥-៨ ខែមករា ឆ្នាំ២០២៤ កន្លងទៅ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអញ្ជើញចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការទៅវិញទៅមករវាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងមជ្ឈមណ្ឌលជាតិស្រាវជ្រាវបច្ចេកវិទ្យាវិស្វកម្មកៅស៊ូ និងសម្បកកង់រថយន្តនៃសាធារណរដ្ឋប្រជាមានិតចិន (NERCRAT)។ អនុស្សារណៈនៃការយោគយល់គ្នានេះរៀបចំឡើងក្នុងគោលបំណងដើម្បីពង្រឹងរួមគ្នាលើគម្រោងអាទិភាពមួយចំនួនរវាងភាគីទាំងពីរ។ ក្នុងនោះ NERCRAT បានបង្ហាញឆន្ទៈយ៉ាងមោះមុត ក្នុងការវិនិយោគទឹកប្រាក់ចំនួន១ពាន់លានដុល្លារ លើគម្រោងអាទិភាពទាំងនោះ។ NERCRAT គឺជាមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍បច្ចេកវិទ្យាទំនើបមួយ […]
Tag: ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា
ឆ្នាំ២០២៣ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័តគម្រោងវិនិយោគ២៦៨ ជាមួយទុនវិនិយោគជិត៤,៩លានដុល្លារអាមេរិក
ក្នុងឆ្នាំ២០២៣ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័តគម្រោងថ្មីចំនួន២៤៧ និងគម្រោងពង្រីកផលិតកម្មចំនួន២១ ហើយក្នុងនោះគម្រោងវិនិយោគចំនួន៧១ ត្រូវបានបណ្តាក់ទុនវិនិយោគនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស
ចេញតម្រុយហើយ! គម្រោងផ្លូវរថភ្លើងធុនស្រាលភ្ជាប់ពីព្រលានយន្តហោះថ្មី ទៅក្រុងសៀមរាប
ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាប្រធានគណៈកម្មការអន្តរក្រសួង ដើម្បីជំរុញដំណើរការសិក្សាគម្រោងអភិវឌ្ឍផ្លូវរថភ្លើងធុនស្រាលភ្ជាប់ពីអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ទៅក្រុងសៀមរាប បើកកិច្ចប្រជុំដំបូង ដើម្បីជំរុញដំណើរការសិក្សាគម្រោងអភិវឌ្ឍផ្លូវរថភ្លើងធុនស្រាលនេះ ជាមួយក្រុមហ៊ុន China Metro Group នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣។ កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណងពិនិត្យជំរុញការងារអនុវត្តគម្រោងអភិវឌ្ឍផ្លូវរថភ្លើងធុនស្រាល តភ្ជាប់ពីអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ឆ្ពោះទៅក្រុងសៀមរាប តាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ដើម្បីជាការឆ្លើយតបទៅនឹងកំណើននៃភ្ញៀវទេសចរ និងសេវាកម្មដឹកជញ្ជូននានា និងជៀសវាងការកកស្ទះចរាចរណ៍ […]
ក្រុមហ៊ុនដ៏ធំរបស់ចិន ជួបតំណាងកម្ពុជាលើគម្រោងបង្កើតរោងចក្រផលិតផលវេជ្ជសាស្រ្ត និងបច្ចេកវិទ្យារោគវិនិច្ឆ័យ
ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយលោក Li Laiqing អគ្គនាយក ក្រុមហ៊ុន Guangzhou Youdi Bio-technology Co., Ltd. នៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៣ នៅទីស្ដីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ កិច្ចប្រជុំនេះត្រូវបានរៀបចំឡើង ដើម្បីជជែកពិភាក្សាលើគម្រោងវិនិយោគរបស់ក្រុមហ៊ុន ក្នុងការបង្កើតរោងចក្រផលិត ផលិតផលវេជ្ជសាស្រ្ត និងឧបករណ៍សម្រាប់ធ្វើរោគវិនិច្ឆ័យទំនើប ដើម្បីផ្គត់ផ្គង់ផលិតផលទាំងនេះនៅលើទីផ្សារប្រទេសកម្ពុជា […]
ក្រុមហ៊ុនផ្តល់សេវាទូរស័ព្ទ និងសេវាអ៊ិធើណិតចិន ស្វែងរកដៃគូវិនិយោគនៅកម្ពុជា
ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មការវិនិយោគកម្ពុជា បានអនុញ្ញាតឱ្យលោក Deng Yongzhi នាយកក្រុមហ៊ុន SageRan និងសហការីចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នាព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ ឯកឧត្តមអគ្គលេខាធិការបានសម្តែងនូវការស្វាគមន៍ និងថ្លែងអំណរគុណចំពោះ ក្រុមហ៊ុនដែលបានអញ្ជើញមកកម្ពុជា ដើម្បីសិក្សាស្វែងយល់ពីកាលានុវត្តភាពវិនិយោគនៅកម្ពុជា។ លោក Deng Yongzhi បានជម្រាបជូនអង្គប្រជុំថាក្រុមហ៊ុន SageRan ជាក្រុមហ៊ុនផ្តល់សេវាទូរស័ព្ទ […]
កម្ពុជា អនុម័តគម្រោងវិនិយោគចំនួន៧ តម្លៃជិត ៥០០លានដុល្លារ
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឲ្យដឹងនៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣នេះថា តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុនចំនួន៧ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគដល់ក្រុមហ៊ុនដូចខាងក្រោម៖
រដ្ឋាភិបាលកម្ពុជា បន្តយកចិត្តទុកដាក់លើការបង្កើតច្រករបៀងត្រី ស្រូវ និងការរៀបចំគំរូថ្មីៗជំរុញវិស័យទេសចរណ៍
ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បង្ហាញជំហររបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ក្នុងការទទួលស្វាគមន៍រាល់កិច្ចការងារវិនិយោគ និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ និងពិសេសចំពោះកិច្ចការងាររៀបចំឱ្យមានតំបន់ឧស្សាហកម្មនៅកម្ពុជា ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានត្រៀមខ្លួនរួចរាល់ក្នុងការសម្របសម្រួល ឱ្យកិច្ចការងាររៀបចំនេះអាចអនុវត្តទៅបានដោយរលូន ដើម្បីជាប្រយោជន៍សម្រាប់ប្រជាពលរដ្ឋកម្ពុជាទាំងមូល។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបង្ហាញអំពីចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ដែលចង់ប្រែក្លាយកម្ពុជាពីឧស្សាហកម្មប្រើកម្លាំងពលកម្មទៅជាឧស្សាហកម្មជំនាញតាមរយៈការបង្កើនធនធានមនុស្ស ការរៀបចំឱ្យមានតំបន់ឧស្សាហកម្មបច្ចេកវិទ្យាកម្រិតខ្ពស់ ការកសាងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ពាសពេញផ្ទៃប្រទេសសម្រាប់បម្រើឱ្យការដឹកជញ្ជូន និងពិសេសសម្រាប់នីតិកាលថ្មីនេះ បានបន្តយកចិត្តទុកដាក់លើការបង្កើតច្រករបៀងត្រី និងស្រូវ និងការរៀបចំគម្រូថ្មីៗជម្រុញវិស័យទេសចរណ៍កម្ពុជា។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី […]
បង្កើតការងាររាប់ម៉ឺនកន្លែងក្នុងទំហំទុនជាង ១៤៦លានដុល្លាររដ្ឋបើកដៃឲ្យធ្វើការវិនិយោគ
តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រ
