ជីវិតស្នេហាតារាកូនកាត់ ខ្មែរ អាល្លឺម៉ង់ ម៉ៃយ៉ា និងគូស្នេហ៍ភេទដូចគ្នាកំពុងមានក្តីសុខយ៉ាងពេញលេញ បន្ទាប់ពីបានសាងគ្រួសារនិងគ្នាអស់ពេលជាង ៤ ឆ្នាំ ហើយនាងថែមទាំងត្រៀមយកកូនទី ២ ដើម្បីពង្រើកសមាជិកនៅក្នុងគ្រួសារ
Tag: តារាសម្តែង
លើសជាតិស្ករហើយ ! តារាសម្តែង លី ម៉ារីណា ថា ចំណងស្នេហ៍ខ្ញុំចាស់មែនតែ ស្វីត ដូចយុវវ័យ នឹងត្រៀមយកកូនភ្លោះ !
អ្នកគាំទ្រច្បាស់ជាលើសជាតិស្ករហើយ បន្ទាប់ពីឃើញតារាសម្តែង លី ម៉ារីណា ប្រកាសថា ចំណងស្នេហ៍ខ្លួនចាស់មែន តែ ផ្អែមល្ហែម និង ស្វីត មិនចាញ់យុវវ័យឡើយ ជាពិសេសនាងត្រៀមខ្លួនយកកូនភ្លោះដើម្បីបំពេញបំណងស្វាមីផងដែរ
អបអរសាទរ ក្រោយទទួលពានរង្វាន់នៅ សឹង្ហបុរី កញ្ញា សំណាង អេលីណា បង្ហាញរូបរាងគូស្នេហ៍ជិតចូលរោងជ័យ !
ចាប់តាំងពីប្រលូកក្នុងសិល្បៈមក តារាសម្តែង សំណាង អេលីណា កម្រនឹងបង្ហាញមុខជាមួយបុរសប្លែកមុខណាម្នាក់ណាស់ ដោយឡែក បន្ទាប់ពីទទួលបានពានរង្វាន់មកពីប្រទេស សឹង្ហបុរី ភ្លាប់ ស្រាប់តែតារាស្រីរូបនេះ បង្ហោះ Story នៅលើ ហ្វេសប៊ុក និង IG របស់ខ្លួន ដោយភ្ជាប់ជាមួយរូបបុរសង្ហាម្នាក់ កាន់ដៃគ្នាយ៉ាងផ្អែមល្ហែមបំផុត
ខកខានក្នុងសិល្បៈជាង ២ ឆ្នាំ ទឹម រដ្ឋា ពង្រើកអាជីវកម្មបានដល់ទៅ ៣ កន្លែង និងត្រៀមយកសមាជិកថ្មីបន្ថែមទៀត !
បន្ទាប់ពីខកខានបង្ហាញខ្លួនក្នុងសិល្បៈជាង ២ ឆ្នាំ តារាសម្តែង និង បង្ហាញម៉ូដ ទឹម រដ្ឋា បានងាកទៅពង្រឹងអាជីវកម្មធំៗ ៣ កន្លែងរួមជាមួយស្វាមី មុននឹងនាងសម្រេចចិត្តយកកូនទី ២ ជាបន្តទៀត ។
ទទួលពានរង្វាន់ពីប្រទេស សឹង្ហបុរី ភ្លាម តារាសម្តែង ស៊ីន យូប៊ីន ពោលពាក្យអរគុណចំពោះអ្នកស្អប់ !
ពិតជាប្លែកខ្លាំងណាស់ បន្ទាប់ពីទទួលពានរង្វាន់នៅប្រទេស សឹង្ហបុរី ភ្លាម តារាសម្តែងដ៏មានប្រជាប្រិយភាព ស៊ីន យូប៊ីន បានពោលពាក្យ អរគុណចំពោះអ្នកស្អប់ ដែលបានជំរុះឱ្យនាងឈានជើងដូចសព្វថ្ងៃនេះ
តារាសម្តែង មាន សូនីតា បាននាំក្រមា ខ្មែរ ឡើងដល់ឆាកអន្តរជាតិនៅទីក្រុង កាន តាមក្តីស្រមៃ !
ស្របពេលសិល្បករល្បីៗជាច្រើនបានមានវត្តមាននៅក្នុងព្រឹត្តិការណ៍ដ៏ធំប្រចាំឆ្នាំនៅក្នុងទីក្រុង កាន តារាសម្តែង មាន សូនីតា ក៏មានវត្តមាននៅទីនោះផងដែរ ដោយនាងបាននាំក្រមា ខ្មែរ យកទៅបង្ហាញនៅលើឆាកអន្តរជាតិ ។ ក្តីស្រមៃធំរបស់តារាសម្តែង មាន សូនីតា បានក្លាយទៅជាការពិតហើយ បន្ទាប់ពីនាងបានចូលរួមក្នុងព្រឹត្តិការណ៍ដ៏ធំនៅទីក្រុង កាន ដោយបាន នាំក្រមា ខ្មែរ ទៅបង្អូតភ្នែកមហាជននៅលើឆាកអន្តរជាតិ ។ ស្ថិតក្នុងឈុតសម្លៀកបំពាក់មួយឈុតនេះ កញ្ញា មាន សូនីតា ពិតជាស្រស់ស្អាតខ្លាំង និងទទួលបានការចាប់អារម្មណ៍ច្រើនពីមហាជន […]
នាយ ព្រែក ថា មានផ្ទះ រថយន្ត និងទ្រព្យសម្បត្តិគ្រប់គ្រាន់ដើម្បីរៀបការ តែ ឈិន មុន្នីនាថ ទាមទារសុំធ្វើរឿងនេះ !
នាយ ព្រែក បានទទួលស្គាល់ថា ពេលនេះខ្លួនមានគ្រប់គ្រាន់ហើយ មិនថា លុយកាក់ ផ្ទះសំបែង និង រថយន្ត ប៉ុន្តែរឿងដឹកដៃកញ្ញា ឈិន មុន្នីនាថ ចូលរោងការហើយដូចជាពិបាកបន្តិច ដោយសារតែខាងស្រីទាមទាររឿងនេះ…
ការងារតូចធំ ហ្វាហ្វា ទទួលធ្វើទាំងអស់ព្រោះចង់បានប្រាក់សង់ផ្ទះជូនម្តាយក្នុងពេលឆាប់ៗ !
ដើម្បីបានប្រាក់គ្រប់តាមផែនការ ទុកសាងសង់ផ្ទះជូនអ្នកម្តាយជាទីស្រឡាញ់ កញ្ញា ហ្វាហ្វា បានខំប្រឹងធ្វើការងារទាំងយប់ទាំងថ្ងៃ មិនថាការងារតូច ឬ ការងារធំ គឺនាងច្បាមយកទាំងអស់ សំខាន់ឱ្យតែមានគេហៅធ្វើការ
ក្រោយសម្រេចចិត្តលែងត្រឡប់ទៅនៅ អាមេរិក វិញ សារ៉ាយ សក្ខណា បង្ហាញពីចំណុចសំខាន់ ៤ យ៉ាងដែលខ្លួនបានឆ្លង់កាត់
តារាសម្តែង សារ៉ាយ សក្ខណា បានសម្រេចចិត្តជាថ្មីម្តងទៀតគឺលែងត្រឡប់ទៅរស់នៅ សហរដ្ឋអាមេរិក វិញហើយ ដោយនាងបានដាក់ក្តីរំពឹងខ្លួនក្នុងការងាររកស៊ី និង ពង្រឹងកូនៗរបស់ខ្លួនឱ្យសិក្សាភាសា ខ្មែរ ។ ជាមួយគ្នានោះ សារ៉ាយ សក្ខណា ក៏បានបង្ហាញពីជីវិតរបស់ខ្លួនដែលបានឆ្លងកាត់នូវ ៤ ចំណុចចំណុចធំៗ
MV ចម្រៀងធំទី ២ របស់កូនកាត់ ខ្មែរ រុស្ស៊ី ឌៀប សូហ្វៀរ៉ា ក្នុងផលិតកម្ម ហ្គាឡាក់ស៊ី កាន់តែធ្វើឱ្យនាងផ្ទុះខ្លាំងក្នុងវិស័យសិល្បៈ !
ទីបំផុត MV ចម្រៀងធំទី ២ របស់តារាកូនកាត់ ខ្មែរ រុស្ស៊ី ឌៀប សូហ្វៀរ៉ា ក្នុងផលិតកម្ម ហ្គាឡាក់ស៊ី ណាវាត្រា បានចេញជាផ្លូវការហើយ កាលពីប៉ុន្មានថ្ងៃមុន ។ ការសម្តែង និង ការតុបតែងខ្លួនរបស់នាងក្នុងបទចម្រៀងមួយបទនេះពិតជាទទួលបានការចាប់អារម្មណ៍ខ្លាំងពីមហាជន ជាពិសេសក្រោយមានវត្តមាននៅក្នុងបទចម្រៀងនេះរួច កាន់តែធ្វើឱ្យ ឌៀប សូហ្វៀរ៉ា កាន់តតែមានប្រជាប្រិយភាពខ្លាំងឡើងនៅក្នុងវិស័យសិល្បៈ