សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ការគោរពស្រឡាញ់ពីសំណាក់ប្រជាពលរដ្ឋ បានផ្តល់ថាមពល និងកម្លាំងចិត្តជាខ្លាំងសម្រាប់សម្តេច ក្នុងការបន្តដំណើរមិនចេះហត់នោះទេ។ ក្នុងដំណើរបន្តជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីសរុបជិត ២ម៉ឺននាក់ មកពីរោងចក្រសហគ្រាសចំនួន១១ ក្នុងស្រុកកំពង់ត្រឡាច និងស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី៩ ខែមិថុនានេះ សម្តេចតេជោ មានប្រសាសន៍ថា “ក្មួយៗចាត់ទុកពូមិនត្រឹមតែជានាយករដ្ឋមន្ត្រីរបស់ប្រទេសទេ ក៏ប៉ុន្តែក្មួយៗចាត់ទុកពូជាឪពុក ជាឪពុកមា ជាពូ ជាអ៊ុំ […]
Tag: សម្តេចតេជោ ហ៊ុន សែន
សម្តេចតេជោ ហ៊ុន សែន អង្វករម្ចាស់បុរីបញ្ឈប់ការរឹបអូសផ្ទះពីអ្នកបង់ប្រាក់យឺត និងចាត់មន្ត្រីពាក់ព័ន្ធពិនិត្យលើបញ្ហានេះ
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា មានប្រសាសន៍អង្វករទៅឧកញ៉ាជាម្ចាស់បុរីទាំងឡាយដែលបានរឹបអូសផ្ទះពីពលរដ្ឋដែលបង់យឺត សូមកុំរឹបអូស ហើយសូមពន្យារការបង់ តម្លើងឆ្នាំ ឬកាត់បន្ថយប្រាក់បង់ ដើម្បីឲ្យពួកគាត់មានលទ្ធភាពបង់ និងអាចរស់នៅបានបន្តទៀត។ សម្តេចតេជោក៏បានចាត់ឲ្យរដ្ឋមន្ត្រីសេដ្ឋកិច្ច និងហិរញ្ញវត្ថុពិនិត្យលើបញ្ហានេះ ហើយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឯកឧត្តម សុខ ចិន្តាសោភា ស្រាវជ្រាវជាបន្ទាន់អំពីចំនួនគ្រួសារពលរដ្ឋដែលត្រូវបានរឹបអូសផ្ទះ និង ម្ចាស់បុរីដែលសម្រេចចិត្តធ្វើបែបនេះ ដើម្បីឈានទៅដោះស្រាយបញ្ហា។ សម្តេចក៏បានប្រកាសទៅម្ចាស់ផ្ទះដែលត្រូវបានម្ចាស់បុរីផ្សេងៗរឹបអូស ទៅបង្ហាញខ្លួននៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ ជាថ្មីទៀត សម្តេចតេជោនាយរដ្ឋមន្ត្រី […]
សម្តេចតេជោ ហ៊ុន សែន៖ គេរិះគន់យើងបញ្ចូនពលករទៅធ្វើការខាងក្រៅ តែគេបែរជារៃអង្គាសលុយពីពលករទៅវិញ
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ថ្លែងថា មានក្រុមរិះគន់រដ្ឋាភិបាលពីការបញ្ចូនពលរដ្ឋខ្មែរឲ្យទៅធ្វើពលករនៅក្រៅប្រទេស ប៉ុន្តែពួកក្រុមរិះគន់ហ្នឹងបែរជាររៃអង្គាសលុយពីពលរដ្ឋខ្មែរនៅក្រៅប្រទេសទាំងនោះទៅវិញ ពិសេសនៅកូរ៉េ។ សម្តេចតេជោ មានប្រសាសន៍បែបនេះ ក្នុងពិធីចុះជួបសំណេះសំណាលជាមួយកម្មករ កម្មការិនី សរុបចំនួន ១៨០៥៧នាក់ មកពីរោងចក្រ សហគ្រាសចំនួន១១ ក្នុងស្រុកកំពង់ត្រឡាច និងស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង(លើកទី២) នៅព្រឹកថ្ងៃទី៩ ខែមិថុនា។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា […]
កម្ពុជា-អេមីរ៉ាតអារ៉ាប់រួម ចុះហត្ថលេខាលើកិច្ចព្រមព្រៀងដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅរសៀលថ្ងៃទី៨ ខែមិថុនានេះ អញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ កម្ពុជា-អេមីរ៉ាត អារ៉ាប់រួម នៅវិមានសន្តិភាព រាជធានីភ្នំពេញ។ ភាគីទាំងពីរបានឯកភាពជំរុញការផ្តល់សច្ចាប័ន្នលើកិច្ចព្រមព្រៀងនេះ ដើម្បីវិនិយោគិន ធុរជន ផលិតករ ពាណិជ្ជករ ក៏ដូចជាអ្នកប្រើប្រាស់នៃភាគីទាំងពីរ អាចច្បាមយកអត្ថប្រយោជន៍សេដ្ឋកិច្ច និងកាលានុវត្តភាពធុរកិច្ចនិងវិនិយោគ ដែលកិច្ចព្រមព្រៀងនេះនឹងផ្តល់ឱ្យនាពេលខាងមុខ។ ក្នុងឱកាសចុះជួបកម្មករ កម្មការិនីជិត ២ម៉ឺននាក់ នៅខេត្តកំពង់ឆ្នាំងនៅព្រឹកមិញនេះ សម្តេចតេជោ […]
ប្រមុខរដ្ឋាភិបាលកម្ពុជា លែងមានកង្វល់ ខណៈមិនមានការបណ្ដេញពលករខ្មែរចេញពីប្រទេសថៃនោះទេ
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា សម្តេចត្រូវតែឈឺឆ្អាលចំពោះព័ត៌មានទាក់ទងនឹងការបណ្ដេញចេញ ឬបញ្ឈប់ការងាររបស់ពលករខ្មែរប្រទេសថៃ ខណៈថ្មីៗនេះ លេចលឺព័ត៌មានថាគណបក្សចលនាឆ្ពោះទៅមុខរបស់ថៃ ដែលទទួលបានសំលេងច្រើនក្នុងដំណើរការបោះឆ្នោត មានបំណង បណ្ដេញកម្មករកឡាវ និងកម្មករកម្ពុជា ចេញពីប្រទេសថៃ។ ថ្លែងពីវេទិកាសំណេះសំណាលជាមួយកម្មករ កម្មការិនីសរុបជិត ២ម៉ឺននាក់ ក្នុងស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៣នេះ សម្តេចតេជោ បានបញ្ជាក់ថា សម្តេចបានទទួលការឆ្លើយតបពីភាគីថៃហើយ […]
សម្តេចតេជោ ហ៊ុន សែន ប្រកាសបំពាក់មេដាយដល់ក្រុមអ្នកសារព័ត៌មានចម្រុះស្ថាប័ន ដែលខំដើរតាមសម្តេចច្រើនឆ្នាំ
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសបំពាក់មេដាយដល់ក្រុមអ្នកសារព័ត៌មានចម្រុះស្ថាប័ន ដែលខំដើរតាមសម្តេចជាច្រើនឆ្នាំមកនេះ។ សម្តេចបញ្ជាក់ថា តាមបញ្ជីមានអ្នកសារព័ត៌មាន ៩៩នាក់ ប៉ុន្តែសម្តេចថា ត្រូវស្រង់ឈ្មោះម្តងឲ្យអស់ ដោយសម្តេចផ្តល់ឱកាសជួបជុំពិសារអាហារមួយពេល និងបំពាក់មេដាយជូននាពេលឆាប់ៗនេះ។ សម្តេចតេជោមានប្រសាសន៍បែបនេះ ក្នុងចុះជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីសរុបជិត ២ម៉ឺននាក់ មកពីរោងចក្រសហគ្រាសចំនួន៥ ដែលកំពុងដំណើរអាជីវកម្មក្នុងស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំងនៅព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៣៕ អត្ថបទ៖ អក្ខរា
សម្តេច ហ៊ុន សែន ប្រកាសឱ្យគ្រប់ស្ថាប័នរដ្ឋ ឯកជន និងរោងចក្រ សហគ្រាសទាំងអស់ ត្រូវអនុញ្ញាតឱ្យជនពិការចេញមុនម៉ោងដូចស្រ្តីមានផ្ទៃពោះដែរ
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា ចាប់ពីពេលនេះទៅ នៅគ្រប់ទីកន្លែងនៅទូទាំងប្រទេស មិនថាស្ថាប័នរដ្ឋ ឯកជន និងបណ្តារោងចក្រ សហគ្រាសទាំងអស់ ដែលមានជនពិការត្រូវអនុញ្ញាតឱ្យជនពិការចេញមុនម៉ោងដូចស្រ្តីមានផ្ទៃពោះដែរ។
សម្តេចតេជោ ហ៊ុន សែន៖ បើមានវិវាទកម្មករជាមួយរោងចក្រ ត្រូវទុកជាកាតព្វកិច្ចដោះស្រាយភ្លាមៗ កុំឲ្យក្លាយជាជំងឺមហារីក
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ថ្លែងថា អ្វីដែលសម្តេចចង់បានពិតប្រាកដគឺកុំឲ្យមានជម្លោះណាមួយកើតឡើងរវាងកម្មករនិងម្ចាស់រោងចក្រ កម្មករនិងអ្នកគ្រប់គ្រងរោងចក្រ ហើយបើមានវិវាទណាមួយកើតឡើងត្រូវដោះស្រាយភ្លាមៗ កុំទុកឲ្យទៅជាជំងឺមហារីក។ សម្តេចមានប្រសាសន៍បែបនេះ ក្នុងចុះជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីសរុបជិត ២ម៉ឺននាក់ មកពីរោងចក្រសហគ្រាសចំនួន៥ ដែលកំពុងដំណើរអាជីវកម្មក្នុងស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំងនៅព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៣នេះ។ សម្តេចតេជោ ក៏បានមានប្រសាសន៍ថា វិវាទកម្មករជាមួយរោងចក្រនេះ ត្រូវចាត់ទុកជាកាតព្វកិច្ចរបស់អភិបាលខេត្ត ដែលមានរោងចក្រនៅក្នុងមូលដ្ឋានរបស់ខ្លូន។ សម្តេចក៏បានណែនាំដល់អភិបាលខេត្តកំពង់ឆ្នាំង ត្រូវមើលឲ្យជាប់ […]
សម្តេចតេជោ ហ៊ុន សែន ៖ កម្មករ កម្មការិនី ត្រូវហ៊ានចង្អុលមុខ អ្នកប្រឆាំងជ្រុលនិយម ដែលមិនឱ្យប្រទេសក្រៅមកវិនិយោគ មិនឱ្យទិញ និងឱ្យដាក់ទណ្ឌកម្មមកកម្ពុជា
សម្តេចតេជោ ហ៊ុន សែន ថ្លែងក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករនិយោជិក នៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៣ថា កម្មករ កម្មការិនី ត្រូវហ៊ានចង្អុលមុខ អ្នកដែលប្រឆាំងជ្រុលនិយមមួយចំនួន ដែលមិនឱ្យប្រទេសក្រៅមកវិនិយោគ មិនឱ្យទិញ និងឱ្យដាក់ទណ្ឌកម្មមកកម្ពុជា។
ព្រឹកនេះ សម្តេចតេជោ ហ៊ុន សែន បន្តចុះជួបកម្មករកម្មការិនីជិត ២ម៉ឺននាក់នៅខេត្តកំពង់ឆ្នាំង
នៅព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បន្តអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីសរុបជិត ២ម៉ឺននាក់ មកពីរោងចក្រសហគ្រាសចំនួន៥ ដែលកំពុងដំណើរអាជីវកម្មក្នុងស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។ ជំនួបសំណេះសំណាលនេះ នឹងធ្វើឡើងនៅភូមិចម្ការស្វាយ ឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។ ឯកឧត្តម អ៉ិត សំហេង រដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា សម្តេចតេជោ […]
