សម្តេចតេជោ ហ៊ុន សែន ប្រកាសស្វាគមន៍ជនក្បត់ជាតិ ៣ជំនាន់ ទណ្ឌិត សម រង្ស៉ី ដែលមាន បំណងយកទឹកដីប្រទេសថៃ ឈាន ជើងចូលមកប្រទេសកម្ពុជា ដោយគ្រាប់ BM 21។
Tag: សម្តេចតេជោ ហ៊ុន សែន
មេប៉ូលីសម៉ាឡេស៊ី បណ្តេញទណ្ឌិត សម រង្ស៉ី និងបក្សពួក ចេញពីប្រទេសម៉ាឡេស៊ី ទាំងភាពអាម៉ាស់
នាយករដ្ឋមន្រ្តីប្រទេសម៉ាឡេស៊ី លោក អានវ៉ា អ៉ីប្រាហ៉ីម បានបញ្ជាដល់មេប៉ូលីសម៉ាឡេស៊ី ឱ្យបណ្តេញ ទណ្ឌិត សម រង្ស៉ី និងបក្សពួក ចេញឱ្យផុតពីប្រទេសម៉ាឡេស៊ី នៅវេលាម៉ោង៩ព្រឹក (ម៉ោងនៅប្រទេសម៉ាឡេស៊ី) ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣នេះ។
សម្តេចតេជោ ហ៊ុន សែន៖ គណបក្សប្រជាជន និងរាជរដ្ឋាភិបាល មិនជាប់ទាក់ទងនឹងការសម្រេចរបស់ គ.ជ.ប និងក្រុមប្រឹក្សាធម្មនុញ្ញឡើយ
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានប្រកាសថា គណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាលមិនជាប់ពាក់ព័ន្ធទៅនឹងការសម្រេចរបស់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) និងការសម្រេចរបស់ក្រុមប្រឹក្សាធម្មនុញ្ញនោះឡើយ។ សម្តេចតេជោមានប្រសាសន៍ថា គណបក្សប្រជាជនគឺជាគូប្រកួតមួយ គ្មានចំណងទាក់ទងអ្វីនឹងការសម្រេចរបស់ គ .ជ .ប ឬក្រុមប្រឹក្សាធម្មនុញ្ញ ឯរាជរដ្ឋាភិបាល ក៏មិនអាចទៅត្រួតត្រាទៅលើស្ថាប័នធម្មនុញ្ញ និងគ.ជ.បទេ។ សម្តេចតេជោ ក៏បានព្រមានទៅេមដឹកនាំគណបក្សប្រឆាំងថា សូមកុំដឹកនាំអ្នកគាំទ្ររបស់ខ្លួនធ្វើបាតុកម្ម រឺការតវ៉ាណាមួយឲ្យសោះ […]
ប្រមុខរាជរដ្ឋាភិបាលប្រកាសថា នាពេលខាងមុខ នឹងមានស្ពានឆ្លងទន្លេ ៣ទៀត, ស្ពាន២ អាចចេញជារូបរាងឆាប់ៗ
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា នាពេលខាងមុខនេះ នឹងមានស្ពាន៣ទៀត នឹងត្រូវសាងសង់ឆ្លងកាត់ទន្លេក្នុងមូលដ្ឋានរាជធានីភ្នំពេញ រួមមាន ស្ពានមិត្តភាពកម្ពុជា-កូរ៉េ, ស្ពានតភ្ជាប់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត និងស្ពានឆ្លងទន្លេបាសាក់ តភ្ជាប់ពីព្រែកប្រា ទៅចាក់អង្រែ។ សម្តេចតេជោមានប្រសាសន៍បែបនេះ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ស្ពានបេតុងខ្សែកាបឆ្លងទន្លេសាប និងស្ពានអាកាសឬស្សីកែវ នៅព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣។ សម្តេចតេជោ ហ៊ុន សែន ថ្លែងថា៖ “សូមបញ្ជាក់ជូនដែរថា […]
សម្តេចតេជោ ហ៊ុន សែន ផ្តាំទៅលោកសេង សារី ឱ្យជូនជនក្បត់ជាតិ៣ជំនាន់មកកម្ពុជាដោយខ្លួនឯងមក
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា លោកសេង សារី គឺជាអ្នកផ្តល់យោបល់ឱ្យជនក្បត់ ជាតិ ៣ជំនាន់ចូលស្រុកខ្មែរ តាមប្រទេសថៃ ដោយ សារថៃមានការប្រែប្រួលនយោបាយ។
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញ សម្ពោធស្ពានបេតុងខ្សែកាប ឆ្លងកាត់ទន្លេសាប និងស្ពានអាកាសឫស្សីកែវ
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវ ការ នូវស្ពានបេតុងខ្សែកាប ឆ្លងកាត់ទន្លេសាប និងស្ពានអាកាសឫស្សីកែវ នៅព្រឹក ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣។
សម្តេចតេជោ ហ៊ុន សែន៖ ការចំណាយលើវិស័យអប់រំ និងសុខភាពមនុស្ស យើងមិនគួរស្ទាក់ស្ទើរក្នុងការវិនិយោគទេ
ថ្លែងក្នុងពិធីសម្ពោធអគារសិក្សាថ្មី នៅពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ស្ថិតក្នុងបរិវេណវត្តស្វាយពពែ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៣០ ខែឧសភានេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រនៃកម្ពុជា មានប្រសាសន៍ថា “ឲ្យតែទាក់ទងនឹងការចំណាយលើបញ្ហាវិស័យអប់រំ និងការបម្រើសុខភាពរបស់មនុស្ស យើងមិនគួរស្ទាក់ស្ទើរជាមួយនឹងការវិនិយោគទេ ដែលនេះជាបំណងប្រាថ្នាសម្រាប់ប្រទេសជាតិរបស់យើងមានការរីកចម្រើន”។
សម្តេចតេជោ ហ៊ុន សែន៖ លេខរៀងទី១៨ របស់គណបក្សប្រជាជនកម្ពុជា ជាលេខហុងស៊ុយល្អ ហើយងាយចំណាំ
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ការចាប់បានលេខរៀងទី១៨ របស់គណបក្សប្រជាជនកម្ពុជានៅលើសន្លឹកឆ្នោត គឺជាលេខហុងស៊ុយ ហើយងាយស្រួលចំណាំ។
ជំនួបតាមទូរស័ព្ទ៖ សម្តេចតេជោ ហ៊ុន សែន និងប្រធានាធិបតីអ៊ុយក្រែន សង្កត់ធ្ងន់ពីការស្វែងរកមធ្យោបាយជាក់ស្តែង ដើម្បីបញ្ចប់សង្គ្រាម និងទុក្ខវេទនារបស់ប្រជាជនអ៊ុយក្រែន
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣ អញ្ជើញជួបសន្ទនាតាមទូរស័ព្ទជាមួយ ឯកឧត្តម វ៉ូឡូឌីមៀ ហ្ស៊ែលលិនស្គី (Volodymyr Zelenskyy)។ នេះជាលើកទី២ហើយ ដែលប្រមុខដឹកនាំទាំងពីរបានសន្ទនាគ្នាតាមប្រព័ន្ធទូរស័ព្ទ។ ក្នុងជំនួបនោះ សម្តេចតេជោ ហ៊ុន សែន និងប្រធានាធិបតីអ៊ុយក្រែន បានសង្កត់ធ្ងន់អំពីសារៈសំខាន់នៃការស្វែងរកកិច្ចសន្ទនាតាមមធ្យោបាយជាក់ស្តែង ដើម្បីបញ្ចប់សង្គ្រាម និងទុក្ខវេទនារបស់ប្រជាជនអ៊ុយក្រែន៕ ខាងក្រោមនេះជាសេចក្តីប្រកាសព័ត៌មានពីជំនួបតាមទូរស័ព្ទរវាងសម្តេចតេជោ ហ៊ុន […]
ប្រមុខរាជរដ្ឋាភិបាលក្រើនរំលឹកថា បើគ្មានសន្តិភាព គឺគ្មានការវិនិយោគ ហើយកម្មករនិយោជិតទាំងអស់នឹងនៅធ្វើស្រែចម្ការ
ជាថ្មីម្ដងទៀត សម្តេចតេជោនាយករដ្ឋមន្ត្រី បានក្រើនរំលឹកកម្មករ និយោជិតថា បើគ្មានសន្តិភាព គឺគ្មានការវិនិយោគ ហើយបើគ្មានការវិនិយោគ កម្មករ និយោជិតទាំងអស់ នឹងនៅធ្វើស្រែចម្ការជាមួយឪពុកម្តាយ។ សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍បែបនេះ ក្នុងពេលអញ្ជើញសំណេះសំណាលជាមួយកម្មករនិយោជិតមកពីរោងចក្រសហគ្រាសចំនួន៨១ សរុបជិត២ម៉ឺននាក់ ក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ នៅព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៣។ សម្តេចតេជោ ហ៊ុន […]
