ថ្មីៗនេះកវី ខេមរៈ ភារុណ បានអបអរសាទរចំពោះបទចម្រៀង ២ បទរបស់កំពូលតារាចម្រៀង ខេមរៈ សិរីមន្ត ដែលល្បីខ្លាងបំផុតនាពេលចុងក្រោយនេះ ដែលបទចម្រៀងទាំង ២ នេះបានល្បីខ្ទរខ្ទារដល់ក្រៅប្រទេស
Tag: Galaxy navatra
MV ចម្រៀងធំទី ២ របស់កូនកាត់ ខ្មែរ រុស្ស៊ី ឌៀប សូហ្វៀរ៉ា ក្នុងផលិតកម្ម ហ្គាឡាក់ស៊ី កាន់តែធ្វើឱ្យនាងផ្ទុះខ្លាំងក្នុងវិស័យសិល្បៈ !
ទីបំផុត MV ចម្រៀងធំទី ២ របស់តារាកូនកាត់ ខ្មែរ រុស្ស៊ី ឌៀប សូហ្វៀរ៉ា ក្នុងផលិតកម្ម ហ្គាឡាក់ស៊ី ណាវាត្រា បានចេញជាផ្លូវការហើយ កាលពីប៉ុន្មានថ្ងៃមុន ។ ការសម្តែង និង ការតុបតែងខ្លួនរបស់នាងក្នុងបទចម្រៀងមួយបទនេះពិតជាទទួលបានការចាប់អារម្មណ៍ខ្លាំងពីមហាជន ជាពិសេសក្រោយមានវត្តមាននៅក្នុងបទចម្រៀងនេះរួច កាន់តែធ្វើឱ្យ ឌៀប សូហ្វៀរ៉ា កាន់តតែមានប្រជាប្រិយភាពខ្លាំងឡើងនៅក្នុងវិស័យសិល្បៈ
អ្នកឧកញ៉ា ឡេង ប្រុស ដឹកនាំគណៈប្រតិភូក្រុមហ៊ុន ហ្គាឡាក់ស៊ី ណាវ៉ាត្រា គ្រុប ចូលរួមរំលែកមរណទុក្ខ និងប្រគល់ថវិកា ក្នុងមួយគ្រួសារ ២លានរៀលជូនក្រុមគ្រួសារយោធិនពលីទាំង២០រូប ដែលពលីក្នុងឧបទ្ទវហេតុផ្ទុះគ្រាប់នៅទីបញ្ជាការយោធភូមិភាគទី៣
អ្នកឧកញ៉ា ឡេង ប្រុស តំណាងដ៏ខ្ពង់ខ្ពស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ហ្គាឡាក់ស៊ី ណាវ៉ាត្រា គ្រុប នារសៀលថ្ងៃចន្ទ ទី២៩ ខែមេសានេះ បានអញ្ជើញដឹកនាំគណៈប្រតិភូក្រុមហ៊ុនចូលរួមរំលែកទុក្ខ និងប្រគល់ថវិកាក្នុងមួយគ្រួសារចំនួន ២លានរៀលជូនឧត្តមសេនីយ៍ឯក យឿង សុខុន មេបញ្ជាការយោធភូមិភាគទី៣ សម្រាប់ប្រគល់ជូនដល់ក្រុមគ្រួសារយោធិនពលីទាំង ២០រូប ដែលបានពលីក្នុងឧបទ្ទវហេតុផ្ទុះគ្រាប់ នៅទីបញ្ជាការយោធភូមិភាគទី៣ ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤
តារាសម្តែងវ័យក្មេង តុប វិសាល និង ឌៀប សូហ្វៀរ៉ា ប៉ះគ្នារង្គើរមេឃ រញ្ជួយដី ក្នុង MVចម្រៀង « ខ្មោចដែលស្លាប់ទៅហើយ » របស់កំពូលតារាចម្រៀង ព្រាប សុវត្ថិ !
MVចម្រៀង « ខ្មោចដែលស្លាប់ទៅហើយ » របស់កំពូលតារាចម្រៀង ព្រាប សុវត្ថិ និង ចេញជាផ្លូវការនៅថ្ងៃទី ២៧ ខែ មេសា ស្អែកនេះហើយ ប៉ុន្តែមុននិងចេញ Full MV ចម្រៀងនេះ យើងសូមនាំអារម្មណ៍ទស្សនិកជនមកស្គាល់តួឯកប្រុសស្រីនៅក្នុងបទចម្រៀងនេះបន្តិច ថ្វីដ្បិតតែអ្នកទាំងពីរប៉ះគ្នាជាលើកដំបូង ប៉ុន្តែអ្នកទាំងពីរសម្តែងបានល្អខ្លាំងក្នុងបទចម្រៀងមួយបទនេះ
Teaser MV ចម្រៀង « ខ្មោចដែលស្លាប់ទៅហើយ » របស់កំពូលតារាចម្រៀង ព្រាប សុវត្ថិ ធ្វើឱ្យមហាជនចាប់អារម្មណ៍ខ្លាំង !
ត្រឹមតែ Teaser MV ចម្រៀង « ខ្មោចដែលស្លាប់ទៅហើយ » របស់កំពូលតារាចម្រៀង ព្រាប សុវត្ថិ ចេញកាលពីព្រឹកមិញ ទទួលបានការចាប់អារម្មណ៍ពីមហាជនទៅហើយ ចុះទំរាំតែ Full MV ប្រាកដណាស់ថានឹងផ្ទុះខ្លាំងជាក់ជាមិនខាន ដោយសារតែក្នុង Full MV ចម្រៀងនេះ មានចំណុចពិសេសៗជាច្រើន
តែលតោលអស់ពេលច្រើនឆ្នាំទីបំផុត វ៉ាន់ នីឡា រកឃើញទ្រនំថ្មីព្រមទាំងបានចេញ MV ចម្រៀង « ក្រវែល » លើកដំបូងគាប់ចិត្តអ្នកគាំទ្របន្ទាប់ពីចូលឆ្នាំថ្មីរួច !
ទើបតែចប់ចូលឆ្នាំថ្មីភ្លាម ស្រាប់តែតារាចម្រៀង វ៉ាន់ នីឡា ទំលាក់បទចម្រៀងថ្មីមួយបទដែលមានចំណងជើងថា « ក្រវែល » នៅក្នុងផលិតកម្ម ហ្គាឡាក់ស៊ី ណាវាត្រា ដែលជារសជាតិថ្មីសម្ពោធស្នាដៃដំបូង និងជាការស្វាគមនទ៍មកកាន់ទ្រនំយក្ស បន្ទាប់ពីបានតែលតោលក្នុងវិស័យសិល្បៈអស់ជាច្រើនឆ្នាំ
សប្បាយ៣ថ្ងៃជាប់គ្នា ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ជាមហាព្រឹត្តការណ៍ប្រគំតន្រ្តីប្រចាំប្រទេស Exprez Tour Concert ប្រជុំដោយកំពូល តារាល្បីៗ នៅខេត្ត ព្រះសីហនុ
មហាព្រឹត្តការណ៍ប្រគំតន្រ្តីប្រចាំប្រទេស Exprez Tour Concert របស់ ក្រុមហ៊ុនខ្មែរ ប៊ែវើរីជីស សហការជាមួយផលិតកម្មដ៏ធំ Galaxy Navatra បានធ្វើដំណើរមកដល់ខេត្ត ព្រះសីហនុ ហើយនៅសប្ដាហ៍នេះ ដោយ ការប្រគំតន្ត្រី ខ្នាតយក្សមួយនេះ នឹងនាំយកកំពូលតារាចម្រៀងប្រចាំប្រទេសជាច្រើនដួង មកអង្រួនឆាក បង្កើតទស្សនីយភាពដ៏អស្ចារ្យ បម្រើអារម្មណ៍ពុកម៉ែបងប្អូន អាចចូលរួមទទួលយកភាពសប្បាយរីករាយ និងរាំលេងកម្សាន្ត ជាមួយនឹង ចង្វាក់ភ្លេងគ្រប់ស្ទាយ ព្រមទាំងបានជួបជាមួយអាយដលជាច្រើនដួងផងដែរ
តាំងពីចូលផលិតកម្ម ហ្គាឡាក់ស៊ី តារាចម្រៀង ខាត់ សួស្តី មានយីអ៊ុនខ្ពស់ និងទទួលបានប្រាក់ចំណូលខ្ពស់ជាងមុន
តារាចម្រៀង ខាត់ សួស្តី មានអារម្មណ៍កក់ក្តៅខ្លាំង បន្ទាប់ពីនាងបានក្លាយទៅជាតារាចម្រៀងប្រចាំននៅក្នុងផលិតកម្ម ហ្គាឡាក់ស៊ី ណាវាត្រា ជាក់ស្តែងត្រឹមតែរយៈពេលខ្លីសោះបទចម្រៀងនាងជាច្រើនបានចេញជាបន្តបន្ទាប់ ជាពិសេសតាំងពីក្លាយជាតារាចម្រៀងនៅក្នុងផលិតកម្មមក នាងកាន់តែមានយីអ៊ុនខ្ពស់ មានអ្នកស្គាល់ច្រើន ថែមទាំងរកបានប្រាក់ចំណូលច្រើនជាងមុនដែរ
បទ « ក្រមុំគ្រប់ខេត្តមួយណាក៏ជារបស់គេ » របស់កំពូលតារាចម្រៀង ខេមរៈ សិរីមន្ត ក្រៅតែពីរោះរណ្ដំ ក្នុងMVបង្ហាញពីតំបន់ទេសចរណ៍ដ៏មានសក្តានុពលច្រើនរបស់កម្ពុជា
មិនឱ្យស្ងាត់ទាន់ ក្រោយពីសម្រេចចិត្តលុប MV ចម្រៀង « ឆ្នាំនឹងសប្បាយខ្លាំង » ចេញពីផេក ហ្វេសប៊ុក និង យូធូប របស់ផលិតកម្ម ហ្គាឡាក់ស៊ី ណាវាត្រា មិនបានប៉ុន្មានផង ស្រាប់តែថ្មីៗនេះ កំពូលតារាចម្រៀង ខេមរៈ សិរីមន្ត បានចេញ MV ចម្រៀងថ្មីមួយទៀតដែលមានចំណងជើងថា « ក្រមុំគ្រប់ខេត្តមួយណាក៏ជារបស់គេ » ដែលបានបង្ហាញពីតំបន់ទេចរណ៍ធំៗចំនួន ៣ ខេត្តដ៏មានសក្តានុពល
លើកនេះ កញ្ញា ហ៊ិន លីដា បញ្ជាក់ច្បាស់ៗពីទំនាក់ទំនងជាមួយលោក ពូ ស្របពេលកេរ្តិ័ឈ្មោះកាន់តែល្បីល្បាញ !
ទន្ទឹមនិងការចេញបទចម្រៀងថ្មីដើម្បីអបអរក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណី ខ្មែរ ស្រាប់តែ កញ្ញា ហ៊ិន លីដា បានបញ្ជាក់យ៉ាងច្បាស់អំពីទំនាក់ទំនងខ្លួនជាមួយលោក ពូ ក្រោយពីមានពាក្យចចាមអារាមថា អ្នកទាំងពីរបានស្រឡាញ់គ្នានៅក្នុងទ្រនំតែមួយ
