ពេលនេះរឿងចម្រុងចម្រាលពាក្យសម្តី រវាងតារាចម្រៀង រ៉េប ខ្មែរមួយជីវិត និងតារាចម្រៀងនៅក្នុងផលិតកម្ម Galaxy Navatra លោក ខេមរៈ សិរីមន្ត និងលោក ព្រាប សុវត្ថិ បានបញ្ចប់ហើយ បន្ទាប់ពីតារាចម្រៀង រ៉េប ខ្មែរមួយជីវិត បានចេញមុខដឹងកំហុសខ្លួន បញ្ចប់រឿង និងសុំការអធ្យាស្រ័យ ពីតារាចម្រៀងរៀមច្បងទាំង ២
Tag: Galaxy navatra
ថ្ងៃសៅរ៍-អាទិត្យនេះ បងប្អូននៅខេត្តព្រះសីហនុដឹងតែសប្បាយហើយ សុទ្ធតែកំពូលតារាចម្រៀងទៅប្រគំតន្ត្រីនៅទីនោះ
មហាព្រឹត្តការណ៍ប្រគំតន្រ្តីប្រចាំប្រទេស Exprez Tour Concert របស់ក្រុមហ៊ុនខ្មែរ ប៊ែវើរីជីស សហការជាមួយផលិតកម្មដ៏ធំ Galaxy Navatra បានធ្វើដំណើរមកដល់ខេត្តព្រះសីហនុហើយនៅសប្ដាហ៍នេះ ដោយការប្រគំតន្ត្រីខ្នាតយក្សមួយនេះនឹងនាំយកកំពូលតារាចម្រៀងប្រចាំប្រទេសជាច្រើនដួងមកអង្រួនឆាក បង្កើតទស្សនីយភាពដ៏អស្ចារ្យ បម្រើអារម្មណ៍ពុកម៉ែបងប្អូនអាចចូលរួមទទួលយកភាពសប្បាយរីករាយ និងរាំលេងកម្សាន្តជាមួយនឹងចង្វាក់ភ្លេងគ្រប់ស្ទាយ ព្រមទាំងបានជួបជាមួយអាយដលជាច្រើនដួងផងដែរ
ផលិតកម្ម «Galaxy Navatra» សម្ដែងការខកចិត្តខ្លាំង ចំពោះតារារ៉េប «ខ្មែរមួយជីវិត» ដែលបានប្រើប្រាស់ពាក្យសម្ដីមិនសមរម្យ លើតារាចម្រៀង ព្រាប សុវត្ថិ និងខេមរៈ សិរីមន្ត
(ភ្នំពេញ)៖ ផលិតកម្ម «Galaxy Navatra» របស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានសម្ដែងការខកចិត្តជាខ្លាំង ចំពោះតារាចម្រៀងរ៉េប «ខ្មែរមួយជីវិត» ដែលបានប្រើប្រាស់ពាក្យរិះគន់មិនគប្បី អសុរសទៅលើតារាចម្រៀង២ដួង ក្នុងផលិតកម្មរបស់ខ្លូន គឺតារាចម្រៀង ព្រាប សុវត្ថិ និងតារាចម្រៀង ខេមរៈ សិរីមន្ត ដោយពាក្យមាក់ងាយប្រមាថទាំងនេះ ពិតជាបានធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយស និងកេរ្តិ៍ឈ្មោះរបស់តារាចម្រៀងទាំងពីរខាងលើ ដែលសុទ្ធសឹងជាតារាល្បីលំដាប់ប្រទេស ហើយបានបង្ហាញពីការមិនសាមគ្គីគ្នាក្នុងវិស័យសិល្បៈចម្រៀង និងអាចមានគំនុំគុំគួនគ្នាទៅថ្ងៃក្រោយទៀតផង
តារាចម្រៀងល្បីៗមកពីផលិតកម្មធំៗខុសៗគ្នាគាំទ្រពេញទំហឹងពីការលើកឡើងរបស់លោកឧកញ៉ា ខេមរៈ សិរីមន្ត
ប៉ុន្មានថ្ងៃនេះមានរឿងរង្គោះរង្គើរខ្លាំងក្នុងវិស័យចម្រៀង បន្ទាប់ពីមានតារាចម្រៀងរ៉េបមួយរូបបានចេញមុខវាយប្រហារទៅលើតារាចម្រៀង ខេមរៈ សិរីមន្ត រហូតធ្វើឱ្យអ្នកគាំទ្រ និង តារាចម្រៀងល្បីៗមួយចំនួនចេញមុខគាំទ្រយ៉ាងពេញទំហឹងពីការលើកឡើងរបស់តារាចម្រៀងលោក ខេមរៈ សិរីមន្ត
សុទ្ធតែកំពូលតារាចម្រៀង បងប្អូននៅខេត្តព្រៃវែង ដឹងតែកក្រើកទៀតហើយស្អែកនេះ
មហាព្រឹត្តការណ៍ប្រគំតន្រ្តីប្រចាំប្រទេស Exprez Tour Concert របស់ ក្រុមហ៊ុនខ្មែរ ប៊ែវើរីជីស សហការជាមួយផលិតកម្មដ៏ធំ Galaxy Navatra បានធ្វើដំណើរមកដល់ខេត្ត ព្រៃវែងហើយនៅសប្ដាហ៍នេះ ដោយការប្រគំតន្រ្តីនេញ បានប្រជុំទៅដោយកំពូលតារាចម្រៀងប្រចាំប្រទេសជាច្រើនដួង មកអង្រួនឆាក បង្កើតទស្សនីយភាពដ៏អស្ចារ្យ បម្រើអារម្មណ៍ពុកម៉ែបងប្អូន អាចចូលរួមទទួលយកភាពសប្បាយរីករាយ និងរាំលេងកម្សាន្ត ជាមួយអាយដលផងដែរ
ជប៉ុន កំពុងរងគ្រោះរញ្ជួយដី ស្រាប់តែតារាចម្រៀង ខេមរៈ សិរីមន្ត នាំកូនប្រុសទៅដើរកម្សាន្តនៅទីនោះធ្វើឱ្យអ្នកគាំទ្រមានការព្រួយបារម្ភ
គ្រាន់តែតារាចម្រៀង ខេមរៈ សិរីមន្ត បង្ហោះរូបភាពមួយសន្លឹកជាមួយនិងកូនប្រុសបណ្តូលចិត្តរបស់ខ្លួននៅទឹកដីប្រទេស ជប៉ុន ស្រាប់តែធ្វើឱ្យអ្នកគាំទ្រជាច្រើនមានការព្រួយបារម្ភ ពីព្រោះនៅទីនោះកំពុងជួបគ្រោះរញ្ជួយដី
បុរី ឡេង ណាវ៉ាត្រា សូមធ្វើការស្រាយបំភ្លឺពីដំណើរ ការសាងសង់ សកម្មភាពសង់តាមប្លុកនិងការប្រគល់ផ្ទះបន្តបន្ទាប់
មុននេះបន្តិច ក្រុមហ៊ុន បុរី ឡេង ណាវ៉ាត្រា របស់ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានចេញ សេចក្តីប្រកាសមួយជូនដល់អតិថិជន ដែលបានទិញផ្ទះរបស់ក្រុមហ៊ុន ក៏ដូចជា សារធារណៈជន ទូទៅ ឲ្យជ្រាប់ជាដំណឹង
បែកធ្លាយ! តាមពិតតួស្រីនៅក្នុងបទCALL ME PAPA ជាតារាល្បីនៅឥណ្ឌូនេស៊ី
MV ខ្នាតអន្តរជាតិ «CALL ME PAPA» ដែលកំពុងតែបន្តផ្ទុះលើបណ្ដាញសង្គមរបស់កំពូលតារាចម្រៀង ខេមរៈ សិរីមន្ត ត្រូវបានមហាជនជាច្រើនមានចម្ងល់ពាក់ព័ន្ធនឹងតួសម្ដែងនៅក្នុងMVលំដាប់ហូលីវូតមួយបទនេះ
កញ្ញា ខាត់ សួស្តី សម្រុកចេញបទចម្រៀងថ្មីៗនៅក្នុងផលិតកម្ម Galaxy Navatra
ទើបតែល្បីក្នុងបទចម្រៀងមនោរសញ្ចេតនា « ស្នាមមេដៃ » មិនបានប៉ុន្មានផង ស្រាប់តែពេលនេះ ខាត់ សួស្តី បានចេញបទចម្រៀងថ្មីមួយទៀតដែលមានចំណងជើងថា « ពុករលើងគល់ » ជាបទចម្រៀងបែបស្រុកស្រែចំការ ស្តាប់ហើយពិតជាស្លុងអារម្មណ៍តាម
ខនសឺត របស់ Khmer Beverages ជាមួយ Galaxy Navatra ចេញដំណើរប្រជុំដោយកំពូលតារាចម្រៀងល្បីៗ ថ្ងៃទី 23-24 ខែធ្នូ ឆ្នាំ2023ខាងមុខនេះ
ផលិតកម្ម Galaxy Navatra បានសហការជាមួយក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ចុះកុងត្រាពេលកន្លងទៅ ឥឡូវប្រកាសបើកយុទ្ធនាការប្រគុំតន្ត្រីខ្នាតយក្សទូទាំង ២៥ រាជធានី- ខេត្ត ក្រុងហើយ ក្នុងផែនការប្រម៉ូតទីផ្សារប្រចាំឆ្នាំ២០២៤ នឹងចេញដំណើរនៅថ្ងៃទី 23-24 ខែធ្នូ ឆ្នាំ2023ខាងមុខនេះ នៅបរិវេណខាងមុខផ្សារទំនើប ជីប ម៉ុង 271 Mega Mall ប្រជុំទៅដោយកំពូល តារាចម្រៀងល្បីៗជាច្រើន
