កាលពីពេលថ្មីៗកន្លងទៅនេះមានគណនីផេក ឈ្មោះLê Đúc Tho-ឡេ ដឹកថូ ដែលបានបង្ហោះ នៅលើបណ្តាញសង្គម មានខ្លឹមសារ៖ ស្នងការនគរបាល ខេត្តពោធិ៍សាត់ ប្រដេញចាប់ជនជាតិចិន យកលុយរាប់ម៉ឺនដុល្លា និង គណនីផេកឈ្មោះ ពូរ៉ា-Maverick ដែលបានយកទៅបង្ហោះបន្តលើបណ្តាញសង្គម មានខ្លឹមសារថា៖ ចាប់ពួកមន្ត្រីពុករលួយបានអត់ មើលទៅមានលេខឡានច្បាស់ចឹងហើយ។ ជុំវិញរឿងនេះ ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ បានបញ្ជាក់ថា ក្រសួងមហាផ្ទៃ និងអគ្គស្នងការដ្ឋាននគរបាលជាតិ បានដាក់បទបញ្ជាឱ្យកម្លាំងមានសមត្ថកិច្ចធ្វើការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា […]
Tag: online scam
Online Scams! មន្ត្រីជាន់ខ្ពស់ចិនមកកម្ពុជា ដើម្បីសហការពន្លឿនលើករណីពលរដ្ឋចិនខុសច្បាប់ដែលត្រូវបណ្តេញពីកម្ពុជាឱ្យឆាប់ជាបន្តបន្ទាប់
ឯកឧត្តមឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ នៅរសៀលថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦ បានទទួលជួបពិភាក្សាការងារជាមួយគណ:ប្រតិភូដឹកនាំដោយ លោក LOU Xiandi អគ្គនាយកគ្រប់គ្រងមណ្ឌលប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធទូរគមនាគមន៍ និងអ៉ីនធើណេត នៃក្រសួងសន្តិសុខសាធារណ:ចិន។ ក្នុងជំនួបពិភាក្សា គឺផ្តោតសំខាន់លើការបន្តកិច្ចសហប្រតិបត្តិការក្នុងការពន្លឿនការផ្តល់ឯកសារធ្វើដំណើរដល់ពលរដ្ឋចិន ដែលស្នាក់នៅ ធ្វើការខុសច្បាប់ពាក់ព័ន្ធ Online Scams និងការសម្របសម្រួលដល់ពលរដ្ឋចិន ដែលត្រូវអនុវត្តនីតិវិធីបណ្តេញពីកម្ពុជា ឲ្យឆាប់ជាបន្តបន្ទាប់។ សូមបញ្ជាក់ថា គិតចាប់ពីថ្ងៃទី០១ […]
Online Scam! ទូតចិនកោតសរសើរកម្ពុជាមានផែនការច្បាស់លាស់ក្នុងការប្រយុទ្ធប្រឆាំង និងអាចលុបបំបាត់ឧក្រិដ្ឋកម្មនេះបានជាដាច់ខាត
ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិន ឯកឧត្តម Wang Wenbin បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល ក៏ដូចជាសមត្ថកិច្ចកម្ពុជា ដែលបានសហការក្នុងការចាប់ខ្លួន និងបញ្ជូនមេខ្លោងជនជាតិចិន និងគូកន ត្រលប់ទៅប្រទេសចិន ដើម្បីបន្តនីតិវិធីស៊ើបអង្កេត និងផ្តន្ទាទោស។ ឯកឧត្តមបានសង្កត់ធ្ងន់ថា កិច្ចសហប្រតិបត្តិការនេះជាសក្ខីកម្ម សបង្ហាញពីកិច្ចខិតខំប្រឹងប្រែង ក៏ដូចជាលទ្ធផលជាក់ស្តែងរបស់កម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ទៅកាន់សហគមន៍អន្តរជាតិ ហើយវាក៏សបញ្ជាក់ពីកិច្ចសហប្រតិបត្តិការល្អរវាងសមត្ថកិច្ចកម្ពុជា និងចិនផងដែរ។ ឯកឧត្តមក៏បានកោតសរសើរចំពោះរាជរដ្ឋាភិបាលកម្ពុជាមានផែនការច្បាស់លាស់ ធ្វើឱ្យអន្តរជាតិមានជំនឿចិត្តថា កម្ពុជាមានកម្លាំងគ្រប់គ្រាន់ក្នុងការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ហើយសង្ឃឹមថា អាចលុបបំបាត់ឧក្រិដ្ឋកម្មនេះបានជាដាច់ខាត។ […]
យោធាមីយ៉ាន់ម៉ា វាយកម្ទេចអគារឆបោកប្រាស់អនឡាញដ៏ធំចំនួន១៥០ ជាប់ព្រំដែនថៃ
យោធាមីយ៉ាន់ម៉ា កាលពីថ្ងៃអាទិត្យ ទី៩ ខែវិច្ឆិកា បានកម្ទេចអគារជិត ១៥០ខ្នង នៅក្នុងប្រតិបត្តិការបង្ក្រាបលើបរិវេណបណ្តាញបោកប្រាស់តាមអុីនធឺណិតដ៏ល្បីមួយនៅជាប់ព្រំដែនប្រទេសថៃ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃចន្ទ ទី១០ ខែវិច្ឆិកា។ យោងតាមយោធាថៃ ការកម្ទេចអគារជិត ១៥០ខ្នងនោះ រួមមានទាំងកន្លែងហាត់ប្រាណ កន្លែងស្ប៉ា និងហាងខារ៉ាអូខេជាដើម។ គួរឲ្យដឹងថា កាលពីខែតុលាកន្លងទៅ យោធាមីយ៉ាន់ម៉ាបានប្រកាសពីការវាយឆ្មក់បង្រ្កាបលើមជ្ឈមណ្ឌលបោកប្រាស់ដ៏ល្បីល្បាញមួយគឺតំបន់ KK Park។ តាមរយៈយុទ្ធនាការនេះ យោធាបានរកឃើញអ្នកឆបោកជាង […]
