បង្ក្រាប Online Scams បានធ្វើឱ្យជនបរទេសខុសច្បាប់មួយចំនួនធំ កំពុងចល័តពីទីតាំងមួយទៅទីតាំងមួយ តាមរថយន្តតាក់ស៊ី

កាលពីពេលថ្មីៗកន្លងទៅនេះមានគណនីផេក ឈ្មោះLê Đúc Tho-ឡេ ដឹកថូ ដែលបានបង្ហោះ នៅលើបណ្តាញសង្គម មានខ្លឹមសារ៖ ស្នងការនគរបាល ខេត្តពោធិ៍សាត់ ប្រដេញចាប់ជនជាតិចិន យកលុយរាប់ម៉ឺនដុល្លា និង គណនីផេកឈ្មោះ ពូរ៉ា-Maverick ដែលបានយកទៅបង្ហោះបន្តលើបណ្តាញសង្គម មានខ្លឹមសារថា៖ ចាប់ពួកមន្ត្រីពុករលួយបានអត់ មើលទៅមានលេខឡានច្បាស់ចឹងហើយ។

ជុំវិញរឿងនេះ ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ បានបញ្ជាក់ថា ក្រសួងមហាផ្ទៃ និងអគ្គស្នងការដ្ឋាននគរបាលជាតិ បានដាក់បទបញ្ជាឱ្យកម្លាំងមានសមត្ថកិច្ចធ្វើការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) តាមបណ្ត រាជធានី/ខេត្ត បានធ្វើឱ្យជនបរទេសខុសច្បាប់មួយចំនួនធំ ធ្វើការចល័តទីចេញពីទីតាំងមួយទៅទីតាំងមួយផ្សេងទៀត តាមរយះរថយន្ត ឈ្នួល(Taxi)។ ភាគច្រើនក្រុមជនបរទេសចូលមកស្នាក់នៅប្រទេសកម្ពុជា ដោយខុសច្បាប់។ ក្រុមតាក់ស៊ីទាំងអស់នោះបានដឹកជញ្ជូន ជនបរទេសខុសច្បាប់ស្ទើរតែរៀងរាល់យប់ ជាប់ជាប្រចាំដោយឆ្លងកាត់ភូមិសាស្ត្រខេត្តពោធិ៍សាត់។ នេះបើតា

ក្រោយទទួលបានបទបញ្ជាពីថ្នាក់ដឹកនាំ ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ បានរៀបចំក្រុមការងារចម្រុះដើម្បីបង្ការ បង្ក្រាបទប់ស្កាត់បទល្មើសទាំងអស់នោះ ដោយធ្វើការឆែកឆេរត្រួតពិនិត្យលើរថយន្តសង្ស័យមួយចំនួនតែប៉ុណ្ណោះ ជាលទ្ធផល ក្រោយមានបទបញ្ជារបស់អគ្គស្នងការនគរបាលជាតិ ចាប់ពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦ ដល់ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦ ក្នុង រយះពេល១២ថ្ងៃនេះកម្លាំងសមត្ថកិច្ចយើងបានល្បាតត្រួតពិនិត្យចំនួន០៦លើក បានរកឃើញជនបរទេសខុសច្បាប់ចំនួន៧៨នាក់ (ស្រី០៣នាក់) បានបញ្ចូនទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ មាន០៣សញ្ជាតិ ក្នុងនោះមាន៖ ១.សញ្ញាតិចិនចំនួន ៦២នាក់ ២.សញ្ជាតិមីយ៉ាន់ម៉ាចំនួន ០៩នាក់៣.សញ្ជាតិថៃចំនួន ០៧នាក់ (ស្រី០៣នាក់)។

បើតាមស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ សកម្មភាពបង្ក្រាបរបស់សមត្ថកិច្ចបានធ្វើឱ្យប៉ះពាល់ និងបាត់បង់ផលប្រយោជន៍ដល់ក្រុមពួកគាត់ទាំងអស់នោះ ដែលធ្វើឱ្យពួកគាត់បានបង្កើតឡើងនូវមាតិកា ឬព័ត៌មានប្រឌិត ដើម្បីវាយប្រហារមកលើអង្គភាពយើងខ្ញុំ ធ្វើឱ្យសាធារណៈជន និង ថ្នាក់ដឹកនាំមានការភ័ន្តច្រឡំ មកលើកម្លាំងសមត្ថកិច្ចរបស់យើងដែលខិតខំប្រឹងប្រែងបំពេញតាមតួនាទីភារកិច្ច។
ពាក់ព័ន្ធករណីខាងលើនេះ អង្គភាពក៏បានហៅមន្ត្រីដែលបានចុះប្រតិបត្តិការមកធ្វើការសាកសួរដើម្បីស្វែងរកការពិត ក្រោយពីធ្វើការសួរនាំរួចរាល់ ពួកគាត់បានបដិសេដគឺមិនបានធ្វើអ្វីដូចខ្លឹមសារដែលបានបង្ហោះលើកឡើងលើបណ្ដាញសង្គមនោះទេ។

ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់បានធ្វើការបដិសេដទាំងស្រុងចំពោះការបង្ហោះផ្សព្វផ្សាយរបស់គណនីផេក ខាងលើ មានចរិកញុះញង់ ដើម្បីផលប្រយោជន៍អ្វីមួយ ធ្វើឱ្យប៉ះពាល់ដល់មុខមាត់ និងកេរ្តិ៍ឈ្មោះអង្គភាពយើងខ្ញុំ ដែលខិតខំប្រឹង ប្រែងប្រតិបត្តិការបង្ការ-បង្ក្រាបទប់ស្កាត់បទល្មើស ដើម្បីរក្សាសន្តិសុខ សុវត្តិភាព សណ្តាប់ធ្នាប់សាធារណៈក្នុងសង្គម៕

5
Promotion