រឿងអាមេរិកដាក់កម្ពុជាក្នុងបញ្ជីលឿង! សម្តេចតេជោ ហ៊ុន សែន ថាមិនចាំបាច់កើតទុក្ខទេ សំខាន់យើងប្រឹងកសាងប្រទេសយើងឲ្យរឹងមាំឡើង

រដ្ឋបាលលោកប្រធានាធិបតី ដូណាល់ ត្រាំ កំពុងពិចារណារឹតត្បិត ឬហាមឃាត់ការធ្វើដំណើរចូលទឹកដីអាមេរិក ចំពោះប្រជាពលរដ្ឋមកពីជាង ៤០ប្រទេស ក្នុងនោះមានកម្ពុជា ដែលស្ថិតក្នុងបញ្ជីពណ៌លឿង។ ផែនការពណ៌លឿង ទឹកក្រូច និងក្រហម របស់សហរដ្ឋអាមេរិកនេះ បាននិងកំពុងក្លាយជាប្រធានបទថ្មី សម្រាប់អ្នកតាមដានស្ថានការណ៍យកមកជជែកវែកញ៉ែក នៅលើបណ្ដាញសង្គមមួយចំនួនទូទាំងពិភពលោកនិយាយជារួម និងសម្រាប់កម្ពុជា និយាយដោយឡែក។ ជុំវិញបញ្ហានេះដែរ អ្នកប្រើបណ្តាញសង្គមហ្វេសប៊ុកមួយចំនួនបានចូលខំមិនសាកសួរទស្សនៈយល់ឃើញរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ផងដែរ។ ឆ្លើយតបនឹងសំណួរនេះ […]

មេបញ្ជាការកងទ័ពជើងគោកសហរដ្ឋអាមេរិកប្រចាំប៉ាស៊ីហ្វិក ចង់ឃើញការរីកចម្រើនក្នុងទំនាក់ទំនងរវាងកងទ័ពកម្ពុជា-អាមេរិក

សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តមនាយឧត្តមសេនីយ៍ រ៉ូណាល់ ខ្លាក( Ronald P. CLARK) មេបញ្ជាការកងទ័ពជើងគោកសហរដ្ឋអាមេរិក ប្រចាំប៉ាស៊ីហ្វិក (USARPAC) ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នារសៀលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥ នៅវិមានសន្ដិភាព។ ក្នុងឱកាសនៃជំនួប, ឯកឧត្តម រ៉ូណាល់ ខ្លាក បានសម្ដែងក្ដីសោមនស្សរីករាយដែលបានអញ្ជើញមកបំពេញទស្សនកិច្ចជាថ្មីម្ដងទៀតនៅកម្ពុជា […]

កងទ័ពជើងគោកកម្ពុជា-អាមេរិក បញ្ជាក់ពីការប្តេជ្ញាចិត្តពង្រឹងនិងពង្រីក កិច្ចសហប្រតិបត្តិការទ្វេភាគី

ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកង- ទ័ពជើងគោក បានជួបប្រជុំទ្វេភាគីជាមួយនឹង ឯកឧត្តម នាយឧត្តមសេនីយ៍ រ៉ូណាល់ ខ្លាក មេបញ្ជាការកង- ទ័ពជើងគោកសហរដ្ឋ​អាមេ​រិក ប្រចាំប៉ាស៊ីហ្វិក ដែលកំពុងដឹកនាំគណៈប្រតិភូបំពេញទស្សនកិច្ចផ្លូវការនៅ ព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥ នៅបញ្ជាការដ្ឋានកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ។ ក្នុងជំនួបនេះ សមភាគីទាំងពីរបានអបអរសាទរចំពោះខួបអនុស្សាវរីយ៍លើកទី៧៥ […]

កម្ពុជា-អាមេរិក ពិភាក្សាគ្នា​ពីលទ្ធភាព​​ធ្វើ​សមយុទ្ធឆ្មាំអង្គរ ឡើងវិញ

ឯកឧត្តម នាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានអនុញ្ញាតឱ្យឯកឧត្តម នាយឧត្តមសេនីយ៍ រ៉ូណាល់ ក្លាក (RONALD P. CLARK) មេបញ្ជាការកងទ័ពជើងគោកសហរដ្ឋអាមេរិកប្រចាំតំបន់ប៉ាស៊ីហ្វិក និងគណៈប្រតិភូចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅអគ្គបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទ នៅរសៀលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥។ ក្នុងឱកាសនោះ ឯកឧត្តម នាយឧត្ដមសេនីយ៍ វង្ស ពិសេន បានសំណូមពរ […]

ដំណឹងល្អ! អាមេរិក បន្តផ្តល់ជំនួយក្នុងសកម្មភាពដោះមីននៅកម្ពុជាឡេីងវិញ

នៅថ្ងៃទី២០​ ខែកុម្ភៈ​ ឆ្នាំ២០២៥​នេះ​(ត្រូវនឹងថ្ងៃទី១៩នៅសហរដ្ឋអាមេរិក)​អង្គភាពសុីម៉ាក់បានទទួលព័ត៌មានពីអង្គការដែលទទួលជំនួយពីសហរដ្ឋអាមេរិកដែលជាអង្គការដៃគូសហការជាមួយអង្គភាពសុីម៉ាក់​នោះ​ បានបញ្ជាក់ថា​ បានទទួលការលេីកលែង(waver) ពីរដ្ឋាភិបាលអាមេរិកឱ្យបេីកនិងបន្តកិច្ចសហប្រតិបត្តិការបោស​សម្អាតគ្រាប់មីននិងសំណល់យុទ្ធភណ្ឌសង្គ្រាមឡេីងវិញតាមកិច្ចសន្យាដែលមានស្រាប់។ នេះបើតមការឲ្យដឹងពីឯកឧត្តម ហេង រតនា អគ្គនាយក​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់​មីន​កម្ពុជា​ ហៅ​កាត់​ថា​ CMAC ក្នុងនាមថ្នាកដឹកនាំនិងមន្ត្រីបុគ្គលិកអង្គភាពសុីម៉ាក់ឯកឧត្តម ហេង រតនាគោរពថ្លែងអំណរគុណចំពោះ​ សម្តេចមហាបវរធិបតី​ នាយករដ្ឋមន្ត្រីដែលបានជួយគាំទ្រអំពាវនាវដល់រដ្ឋាភិបាលអាមេរិក​។ ទន្ទឹមនឹងនេះឯកឧត្តម ហេង រតនាក៏សូមអរគុណអង្គការដៃគូអភិវឌ្ឍន៍​ មន្ត្រីស្ថានទូតអាមេរិកនៅកម្ពុជា​ និងមន្ត្រីគម្រោងនៃក្រសួងការបរទេសអាមេរិក​ ដែលបានខ្នះខ្នែងជួយជ្រំជ្រែងស្នេីសុំទៅរដ្ឋាភិបាលឱ្យលេីកលែងចំពោះគម្រោងសកម្មភាពមីននៅប្រទេសកម្ពុជា​ ជាពិសេសអរគុណរដ្ឋាភិបាលអាមេរិកដែលបានផ្តល់អាទិភាពក្នុងការផ្តល់ជំនួយឡេីងវិញ​ សម្រាប់គាំទ្រដល់សកម្មភាពបោសសម្អាតគ្រាប់មីននិងសំណល់យុទ្ធភណ្ឌសង្គ្រាមនេះ។ […]

ប្រធានរដ្ឋសភាកម្ពុជា ប្រាប់គណៈប្រតិភូសភាសហរដ្ឋអាមេរិកថា សិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យមិនអាចនាំចេញពីប្រទេសមួយទៅប្រទេសមួយទៀតបានទេ

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា សិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យមិនអាចនាំចេញពីប្រទេសមួយទៅប្រទេសមួយទៀតបានទេ។ វាត្រូវតែកើតចេញពីក្នុងប្រទេស ដោយស្របតាមបរិបទជាតិ ប្រវត្តិសាស្រ្ត តម្លៃសង្គម ប្រពៃណីវប្បធម៌ និងប្រព័ន្ធនយោបាយរបស់ប្រទេសនីមួយៗ។ សម្តេចបានលើកឡើងបែបនេះ ក្នុងពេលទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូសភាទំាងពីរគណបក្ស របស់សហរដ្ឋអាមេរិក ដឹកនាំដោយឯកឧត្តម ជីមី ផេនីតា (Jimmy Panetta) សមាជិកសភាប្រចាំរដ្ឋកាលីហ្វ័រញ៉ា នៅក្នុងពេលដែលគណៈប្រតិភូអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា នៅរសៀលថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥។ […]

គណៈប្រតិភូសភាអាមេរិក ប្តេជ្ញាជំរុញកិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូរវាងអាមេរិក-កម្ពុជា ឱ្យកាន់តែរឹងមាំ

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យគណៈប្រតិភូសភាស​ហ​រដ្ឋអាមេរិក ដែលរួមមាន​ឯកឧត្តម Jimmy Panetta សមាជិកសភាប្រចាំរដ្ឋកាលីហ្វ័រញ៉ា​ មកពីគណបក្សប្រជាធិបតេយ្យ,​ ឯកឧត្តម​ Salud Carbajal​ សមាជិកសភាប្រចាំរដ្ឋកាលីហ្វ័រញ៉ា​ មកពីគណបក្សប្រជាធិបតេយ្យ,​ ឯកឧត្តម​ Darin Lahood សមាជិកសភាប្រចាំរដ្ឋអ៉ីលីណយ​​ មកពីគណបក្សសាធារណរដ្ឋ និង​សហការី​ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារនៅវិមានសន្ដិភាព នារសៀលថ្ងៃទី១៧ ខែកុម្ភៈ […]

អាមេរិកសន្យាបន្តធ្វើជាដៃគូជាមួយកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្សតាមគ្រប់ទម្រង់

សហរដ្ឋអាមេរិកតាមរយៈស្ថានទូតរបស់ខ្លួនប្រចាំនៅកម្ពុជា បានសន្យាបន្តធ្វើជាដៃគូយ៉ាងខ្ជាប់ខ្ចួន ក្នុងការប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្ស តាមគ្រប់ទម្រង់ ខណៈអាជ្ញាធរកម្ពុជា បានបង្ហាញនូវការប្តេជ្ញាចិត្តក្នុងការដោះស្រាយនូវឧក្រិដ្ឋកម្មទាំងនេះ។ ក្នុងបទអត្ថាធិប្បាយស្តីពី ទិវាយល់ដឹងអំពីការបង្ការការជួញដូរមនុស្ស​ផ្សព្វផ្សាយនៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥នេះ ស្ថានទូតអាមេរិកប្រចាំកម្ពុជា បានឲ្យដឹងថា ការជួញដូរមនុស្សគឺជាវិបត្តិជាសាកលមួយ ដែលជាទម្រង់ដ៏ធ្ងន់ធ្ងរបំផុតនៃទាសភាព នៅសម័យយើង និងជាប្រភពនៃទុក្ខវេទនារបស់មនុស្ស ដែលប៉ះពាល់ដល់មនុស្សរហូតដល់ ២៧ លាននាក់ នៅទូទាំងពិភពលោក។ នេះបើយោងតាមកានប៉ាន់ស្មានរបស់ក្រសួងការបរទេសសហរដ្ឋអាមេរិក។ ចាប់តាំងពីឆ្នាំ ២០០៧ មក សហរដ្ឋអាមេរិកបានកំណត់ថ្ងៃទី […]

ក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុអាមេរិក Ripple Inc បង្ហាញចំណាប់អារម្មណ៍ក្នុងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា លើវិស័យថាមពលកកេីតឡើងវិញ

សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអនុញ្ញាតឱ្យ លោក Chris Larsen នាយកប្រតិបត្តិ និងជាសហស្ថាបនិកក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុអាមេរិក Ripple Inc និងលោកស្រី Lyna Lam ស្ថាបនិកមូលនិធិពុទ្ធសាសនិកខ្មែរ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នារសៀលថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤ នៅវិមានសន្ដិភាព។ ក្នុងឱកាសនៃជំនួប, លោក Chris […]

សម្ដេចតេជោ ហ៊ុន សែន សង្ឃឹមថា ការវិលត្រលប់របស់លោកដូណាល់ ត្រាំ នឹងធ្វើឲ្យកិច្ចសហប្រតិបត្តិការកម្ពុជា-អាមេរិក កាន់តែត្រូវបានពង្រឹងនិងពង្រីកបន្ថែមទៀត

សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានអនុញ្ញាតឱ្យ លោកជំទាវ ប្រៃហ្គេត អែលវ៉កឃឺរ (Bridgette L. Walker) ភារធារីស្តីទីនៃស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម នៅព្រឹកថ្ងៃអង្គារ ទី១៧ ខែធ្នូ ឆ្នាំ២០២៤ នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។ សម្តេចតេជោ បានសម្តែងនូវក្តីរីករាយជួប លោកជំទាវ Bridgette L. Walker […]

5
Promotion