Black-Red Album ចេញមកម្ដងនេះ តារាចម្រៀងស្រីជួរមុខរបស់ផលិតកម្ម Galaxy Navatra តន់ ចន្ទសីម៉ា ធ្វើឱ្យមហាជនចាប់អារម្មណ៍ទាំងព្រមតែម្ដង ជាពិសេសលើស្ទីលសម្ដែង និងសំឡេងច្រៀងយ៉ាងពីរោះស្ទើរគ្រប់បទ
Tag: ក្រសួងបរិស្ថាន
យុទ្ធនាការកាត់បន្ថយថង់ប្លាស្ទិករបស់កម្ពុជាសម្រេចបានលើសពីការរំពឹងទុក
ប្រជាពលរដ្ឋកម្ពុជា និងសិស្សានុសិស្សជាង ៨លាននាក់ ដែលស្មើនឹងជាងពាក់កណ្តាលនៃចំនួនប្រជាពលរដ្ឋសរុប
ក្រសួងបរិស្ថាន៖ ក្រុមក្រៅច្បាប់មួយក្រុម ប្រើលេសការពារបរិស្ថាន ក្នុងចេតនាបង្អួចកេរ្តិ៍ឈ្មោះកម្ពុជា
ក្រសួងបរិស្ថាន បានឲ្យដឹងថា ថ្មីៗនេះមានក្រុមក្រៅច្បាប់ មួយក្រុមបានប្រើលេសនៃសកម្មភាពការពារបរិស្ថាន ដែលមិនមានសម្បទា ហើយជាអង្គការក្រៅច្បាប់ បានធ្វើការសម្តែងដូចជាការពិត និងបានផ្សព្វផ្សាយព័ត៌មាន ដែលមិនមានភាពប្រាកដនិយម ប្រាសចាកពីសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន ផ្ទុយពីឧត្តមប្រយោជន៍ប្រជាជន និងសង្គមជាតិកម្ពុជា គឺក្នុងចេតនាបង្អួចកេរ្តិ៍ឈ្មោះ ប្រទេសកម្ពុជា ជាពិសេសលើការគ្រប់គ្រងធនធានធម្មជាតិ និងបរិស្ថាន។ ក្រសួងបរិស្ថាន សូមធ្វើការបដិសេធ លើការលើកឡើង និងផ្សព្វផ្សាយរបស់ក្រុមនេះទាំងស្រុង។ ទន្ទឹមនេះ ក្រុមយុវជនសង្គមស៊ីវិលនៅកម្ពុជា សម្តែងការសោកស្តាយបំផុតចំពោះសកម្មភាពយុវជនមួយក្រុមបានប្រើលេស ស្រឡាញ់បរិស្ថាន […]
រដ្ឋមន្ត្រីបរិស្ថាន៖ កុំអស់សង្ឃឹម ទោះបីមានការបំភាន់ ឬការផ្សព្វផ្សាយមិនល្អពីកម្ពុជា ចំពោះការបាត់បង់ព្រៃឈើក្តី
ជាសារគាំទ្រ និងលើកទឹកចិត្តជូនចំពោះប្រជាពលរដ្ឋ ប្រជាសហគមន៍ ក្រសួង/មន្ទីរពាក់ព័ន្ធ អ្នកច្បាប់ អាជ្ញាធរមូលដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងអង្គភាពប្រឆាំងអំពើពុករលួយ ដែលបានសហការគ្នាយ៉ាងសកម្មក្នុងការធ្វើឱ្យសម្រេចបាននូវបេសកកម្មដ៏ចម្បងក្នុងការបង្រ្កាបបទល្មើសធនធានធម្មជាតិទូទាំងប្រទេស ឯកឧត្តមរដ្ឋមន្ត្រីក្រសួងបរិស្ថាន បានថ្លែងថា សូមកុំអស់សង្ឃឹមចំពោះកិច្ចខិតខំប្រឹងប្រែងរបស់យើងទាំងអស់គ្នា បើទោះថាមានការបំភាន់ ឬការផ្សព្វផ្សាយមិនល្អពីកម្ពុជា ចំពោះការបាត់បង់ព្រៃឈើនេះក្តី ក៏សកម្មភាពដ៏ស្រស់ស្អាតចេញពីបេះដូងខ្មែរ និងប្រកបដោយភាពបៃតងពីក្នុងចំណោមយុវជន និងប្រជាពលរដ្ឋអ្នកស្រឡាញ់ព្រៃឈើ នៅតែចែងចាំង និងជះពន្លឺបៃតងជានិច្ច។ នេះជាការថ្លែងឡើងរបស់ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន នៅក្នុងសិក្ខាសាលាថ្នាក់ជាតិ […]
អ្នកនាំពាក្យ៖ ស្ថានភាពព្រៃឈើកម្ពុជា មិនដូចអ្វីដែលក្រុមអគតិមួយចំនួនបង្កើតឡើង
ឯកឧត្តម ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថាន បានលើកឡើងថា កន្លងមកមានការផ្សព្វផ្សាយមួយចំនួន បានលើកឡើងពីរបាយការណ៍សិក្សាទាក់ទងនឹងស្ថានភាពព្រៃឈើនៅកម្ពុជា ដែលមិនបានឆ្លុះបញ្ជាំងពីការពិតនៅកម្ពុជា។ ជាក់ស្តែង រហូតមកដល់បច្ចុប្បន្ន កម្ពុជាបានបង្កើត និងកំពុងគ្រប់គ្រងបានយ៉ាងល្អ នូវប្រព័ន្ធតំបន់ការពារធម្មជាតិ ដែលបានកើនឡើងពី២៣កន្លែង នៅឆ្នាំ១៩៩៣ រហូតដល់ ៧៣កន្លែង នៅឆ្នាំ២០២៣ ក្នុងទំហំផ្ទៃដី សរុប៧,២លានហិកតា ស្មើ៤១% នៃផ្ទៃដីប្រទេសទាំងមូល ដោយមានការចូលរួមពី សហគមន៍តំបន់ការពារធម្មជាតិ ចំនួន […]
ការសិក្សាស្រាវជ្រាវថ្មី រកឃើញសត្វជាច្រើនប្រភេទ ក្នុងតំបន់ព្រៃកោងកាងនៃប្រទេសកម្ពុជា
អង្គការសត្វព្រៃនិងរុក្ខជាតិកម្ពុជា និងសហគ្រាស ហ្វីស៊ីងខេត អេកូឡូជីខល អេនធើប្រាយ ខូ អ៊ិល ធី ឌី ក្នុងកិច្ចសហការជាមួយក្រសួងបរិស្ថាន បានចងក្រងនូវរបាយការណ៍សិក្សាស្រាវជ្រាវជាលើកដំបូងស្តីពីជីវៈចម្រុះនៅតំបន់ព្រៃកោងកាងនៃប្រទេសកម្ពុជា ដែលបានរកឃើញនូវប្រភេទសត្វជាច្រើនប្រភេទ ដូចជាសត្វស្វាក្តាមជាប្រភេទជិតផុតពូជ សំពោចធំ ភេរោមច្រមុះ និងខ្លាត្រីជាប្រភេទងាយរងគ្រោះ។ ការសិក្សាស្រាវជ្រាវនេះបានធ្វើឡើងនៅក្នុងដែនជម្រកសត្វព្រៃពាមក្រសោប (២៣.៧៥០ ហិកតា) និងតំបន់រ៉ាមសារកោះកាពិ(១២.០០០ ហិកតា)។ ការរកឃើញនេះផ្តល់ជាចំណេះដឹងមូលដ្ឋានអំពីជីវៈចម្រុះក្នុងតំបន់នោះ ហើយយើងរំពឹងថានឹងអាចរកឃើញប្រភេទសត្វថ្មីៗបន្ថែមទៀតក្នុងការសិក្សាស្រាវជ្រាវនាពេលអនាគត៕
អ្នកនាំពាក្យ៖ ការលេងគប់ស្បោងទឹក លែងឃើញមានទៀតហើយ
ការរៀបចំអនាម័យនិងសោភ័ណភាពនៅតាមកន្លែងសាធារណៈ តំបន់ទេសចរណ៍ វត្តអារាម និងមូលដ្ឋាន នៅទូទាំងប្រទេស ត្រូវបានមើលឃើញមានភាពស្រស់ស្អាត និងមានបរិស្ថានល្អ ជាទីគយគន់របស់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលធ្វើដំណើរមកចូលរួមកម្សាន្ត សប្បាយរីករាយ ក្នុងរដូវបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនៅព្រះរាជាណាចក្រកម្ពុជា។ លើសពីនេះ ការលេងគប់ទឹក ដោយច្រកទឹកក្នុងថង់ប្លាស្ទិក លែងឃើញមានទៀតហើយ ដើម្បីកាត់បន្ថយសំរាម ប្លាស្ទិក និងផលប៉ះពាល់នានា។ នេះបើតាមការលើកឡើងរបស់ របស់លោក ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថាន នៅថ្ងៃទី១៥ […]
រដ្ឋមន្ត្រីបរិស្ថាន អំពាវនាវឲ្យប្រជាពលរដ្ឋកាត់បន្ថយប្លាស្ទិក និងទុកដាក់សំរាមឲ្យត្រឹមត្រូវ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី
ក្រសួងបរិស្ថាន បានឲ្យដឹងថា ការដូដ៏វិសេសវិសាលបំផុតរបស់រាជរដ្ឋាភិបាល ជូនដល់ប្រជាជនកម្ពុជាទាំងមូល ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ គឺសិស្សានុសិស្សទូទាំងប្រទេស បានចូលរួមយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក របស់ក្រសួងបរិស្ថាន។ សិស្សានុសិស្សនិងលោកគ្រូអ្នកគ្រូ នៅតាមគ្រឹះស្ថានសិក្សាទាំងអស់ទូទាំងប្រទេស បានចូលរួមយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ក្រោមប្រធានបទ«ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ»។ នេះជាកាដូដ៏វិសេសវិសាលរបស់រាជរដ្ឋាភិបាល ជូនដល់ប្រជាជនកម្ពុជាទាំងអស់ ក្នុងឱកាសពិធីអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។ ការថ្លែងរបស់ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បែបនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ ២០២៤ […]
មន្ត្រីជាន់ខ្ពស់បរិស្ថាន៖ កម្ពុជា មិនមែនជាប្រទេសបង្ក ប៉ុន្តែរងគ្រោះខ្លាំងពីការប្រែប្រួលអាកាសធាតុ
ប្រទេសកម្ពុជាមិនមែនជាប្រទេសដែលបង្កឱ្យមានការប្រែប្រួលអាកាសធាតុនោះទេ ប៉ុន្តែជាប្រទេសដែលរងគ្រោះពីការប្រែប្រួលអាកាសធាតុ។ ឯកឧត្តម ជួប ប៉ារីស៍ រដ្ឋលេខាធិការក្រសួងបរិស្ថាន បានមានប្រសាសន៍លើកឡើង នៅក្នុងការបញ្រ្ជាបចំណេះដឹងស្តីពី «ការប្រែប្រួលអាកាសធាតុជាមួយយុវជន និងអ្នកសារព័ត៌មានក្នុងស្រុក»នាខេត្តសៀមរាប នាថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤។ ឯកឧត្តមរដ្ឋលេខាធិការ បានមានប្រសាសន៍ថា តាមរយៈការទទួលរងគ្រោះពីការប្រែប្រួលអាកាសធាតុនេះ ដែរអ្វីដែលអាចជួយកសិករ បានគឺយើងធ្វើយ៉ាងណាឱ្យពួកគាត់ មានភាពបន្សាំទៅនឹងការប្រែប្រួលអាកាសធាតុ ព្រោះការប្រែប្រួលអាកាសធាតុនេះ មានជាដ៏រាបមិនមានការប្រួលប្រួលនោះទេ។ អ៊ីចឹងហើយការងារសំខាន់ ដែលយើងធ្វើនោះគឺត្រូវធ្វើយ៉ាងណា ឱ្យកសិករចេះបន្សាំខ្លួនឯង ចេះរស់នៅជាមួយការប្រែប្រួលអាកាសធាតុ […]
រដ្ឋមន្ត្រីបរិស្ថានប្រកាសថា យុទ្ធនាការកាត់បន្ថយប្លាស្ទិកសម្រេចជោគជ័យ ១០០ភាគរយ នៅតាមគ្រឹះស្ថានសិក្សាទូទាំងប្រទេស
ក្រសួងបរិស្ថាន បានសម្រេចនូវជោគជ័យដ៏ត្រចះត្រចង់ នៃភាពស្អាតនៅកម្ពុជា ដោយសារមានការចូលរួមពីលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ១០០% នៅគ្រប់គ្រឹះស្ថានសិក្សាទូទាំងប្រទេស នៅក្នុងយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ក្រោមប្រធានបទ ” ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ ” និង ”យើងរួមកម្លាំងគ្នាការពារបរិស្ថានកម្ពុជា”។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានមានប្រសាសន៍បែបនេះ នៅក្នុងពិធី ពិធីសូត្រមន្តចម្រើនព្រះបរិត្ត ប្រសិទ្ធិពរជ័យ សិរីមង្គល […]
