រដ្ឋបាលរាជធានីភ្នំពេញ នឹងរៀបចំរថយន្តក្រុងចំនួន៦០០គ្រឿង សម្រាប់ដឹកជញ្ជូនប្រជាពលរដ្ឋទៅកាន់ស្រុកកំណើត នៅតាមបណ្តាខេត្ត និងនៅក្នុងរាជធានីភ្នំពេញ ដោយឥតគិតថ្លៃ នៅក្នុងឳកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលមានរយៈពេល ៦ថ្ងៃ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៧ ខែមេសា ខាងមុខ ។ ក្នុងចំណោមរថយន្តក្រុងចំនួន៦០០គ្រឿងនេះ គឺរថយន្តក្រុងចំនួន ១០០គ្រឿង ប្រើប្រាស់សម្រាប់បម្រើសេវាដឹកជញ្ជូនប្រជាពលរដ្ឋប្រចាំថ្ងៃក្នុង រាជធានីភ្នំពេញ និងសេវារថយន្តក្រុងសាធារណៈអាកាសយានដ្ឋានអន្តរជាតិតេជោ (AIRPORT EXPRESS BUS)។ រីឯរថយន្តក្រុងចំនួន៥០០គ្រឿង ប្រើប្រាស់សម្រាប់ដឹកជញ្ជូនប្រជាពលរដ្ឋពីរាជធានីភ្នំពេញទៅ […]
Tag: ចូលឆ្នាំខ្មែរ
កម្ពុជា គ្រោងរៀបចំ«នគរសង្ក្រាន្ត»ឆ្នាំ២០២៦ នៅភ្នំពេញ ដោយផ្សារភ្ជាប់ជាមួយជនភៀសសឹក និងវីរកងទ័ពជួរមុខ
ព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» គ្រោងនឹងរៀបចំធ្វើ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ ដើម្បីផ្សព្វផ្សាយពីទំនៀមទម្លាប់ វប្បធម៌ ប្រពៃណីជាតិ ឱ្យបានទូលំទូលាយ និងបន្តផ្សារភ្ជាប់ជាមួយបងប្អូនជនភៀសសឹក និងវីរកងទ័ពជួរមុខ។ ក្នុងបទបង្ហាញក្នុងជំនួបពិភាក្សាជាមួយសមាគមទូរទស្សន៍ និងអ្នកសារព័ត៌មាន ស្តីពីគម្រោងរៀបចំព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» នៅរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២ ខែមីនា ឆ្នាំ២០២៦ នៅទីស្ដីការក្រសួងព័ត៌មាន ឯកឧត្តម សុខ […]
ខេត្តបាត់ដំបងទទួលបានភ្ញៀវទេសចរជិត ២លាននាក់ ក្នុងព្រឹត្តិការណ៍ «សង្ក្រាន្តបាត់ដំបង» នៃពិធីបបុណ្យចូលឆ្នាំថ្មី
រយៈពេល ៣ថ្ងៃ គឺចាប់ពីថ្ងៃទី១៤-១៥ និងទី១៦ ខែមេសា ឆ្នាំ២០២៥ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ គ.ស ២០២៥ មានភ្ញៀវទេសចរ និងបងប្អូនប្រជាពលរដ្ឋមកលេងកម្សាន្ត នៅតាមគោលដៅទេសចរណ៍សំខាន់ៗ និងព្រឹត្តិការណ៍ «សង្ក្រាន្តបាត់ដំបង» មានចំនួនមានចំនួន ១,៧៤១,៧៩៥នាក់ ក្នុងនោះមានភ្ញៀវជាតិ ១,៧៣៨,៩០៦នាក់ និងភ្ញៀវអន្តរជាតិ ២,៨៨៩នាក់។ នៅថ្ងៃចុងក្រោយបន្ទាប់ពីបានធ្វើពិធីស្រង់ព្រះក្នុងព្រឹត្តិការណ៍ […]
រយៈពេល៣ថ្ងៃនៃសង្ក្រាន្តស្វាយរៀង មានភ្ញៀវទេសចរ និងបងប្អូនប្រជាពលរដ្ឋជាង ៦៦ម៉ឺននាក់ មកលេងកម្សាន្ត!
រយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី១៤-១៥ និងទី១៦ ខែមេសា ឆ្នាំ២០២៥ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ គ.ស ២០២៥ មានភ្ញៀវទេសចរ និងបងប្អូនប្រជាពលរដ្ឋមកលេងកម្សាន្តនៅតាមគោលដៅទេសចរណ៍សំខាន់ៗ និងកម្មវិធី សង្ក្រាន្តនានាក្នុងខេត្តស្វាយរៀង មានចំនួនមានចំនួន ៦៦០,៦៩៤នាក់ ក្នុងនោះទេសចរបរទេសចំនួន ៧,២៥៦នាក់។ រយៈពេល៣ថ្ងៃនេះដែរកម្លាំងនគរបាល កម្លាំងកងរាជអាវុធហត្ថ និងកម្លាំងអាជ្ញាធរអ្នកពាក់ព័ន្ធទាំងអស់ក្នុងខេត្តស្វាយរៀង បានចូលរួមការពារ និងពង្រឹងសន្តិសុខ […]
ព្រឹត្តិការណ៍សង្ក្រាន្តឆ្នាំថ្មី រយៈពេល៣ថ្ងៃ ខេត្តកំពង់ឆ្នាំង មានភ្ញៀវជាតិ និងភ្ញៀវបរទេសជាង ១លាននាក់ មកលេងកម្សាន្ត
ក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ គ.ស.២០២៥ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥ នៅខេត្តកំពង់ឆ្នាំង មានភ្ញៀវជាតិ និងភ្ញៀវបរទេសមកលេងកម្សាន្តជាង ១លាននាក់ ក្នុងនោះមានភ្ញៀវបរទេសជិត ១ពាន់នាក់ផងដែរ។ ក្នុងនោះនៅថ្ងៃចុងក្រោយគឺនៅថ្ងៃ១៦ ខែមេសា ឆ្នាំ២០២៥ នៃថ្ងៃបិទបញ្ចប់កម្មវិធីបុណ្យចូលឆ្នាំ មានប្រជាពលរដ្ឋសម្រុកមកលេងកម្សាន្តនៅទូទាំងខេត្ត រហូតទៅដល់ជិត ៧០ម៉ឺននាក់ ចំនួននេះគឺច្រើនជាងថ្ងៃទី១ និងថ្ងៃទី២ […]
រយៈពេល៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មី ខេត្តតាកែវទទួលបានភ្ញៀវទេសចរជាតិ និងអន្តរជាតិជាង ១.៧លាននាក់
ក្នុងរយៈពេល ៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ សម្រាប់ខេត្តតាកែវ មានភ្ញៀវទេសចរជាតិ និងអន្តរជាតិបរទេសមកស្នាក់នៅ និងមកដើរលេងកម្សាន្ត នៅតាមរមណីយដ្ឋាននានាទូទាំងខេត្តមានចំនួន ១,៧៨៨,៦៦៣នាក់។ បើយោងតាមរបាយការណ៍របស់រដ្ឋបាលខេត្តតាកែវ ក្នុងរយៈពេល ៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរចាប់ពីថ្ងៃទី៤-១៥ និងថ្ងៃទី១៦ សម្រាប់ខេត្តតាកែវ ទាំងមូលទទួលបានភ្ញៀវទេសចរចំនួន ១,៧៨៣,៦៦៣នាក់ ក្នុងនោះភ្ញៀវទេសចរបរទេសចំនួន ២ ៧១៥នាក់។ ក្នុងចំណោមភ្ញៀវទេសចរដែលមកទស្សនាខេត្តតាកែវ ក្រុងដូនកែវ ដែលរដ្ឋបាលខេត្តបានរៀបចំ «តាកែវសង្ក្រាន្ត ឆ្នាំ២០២៥» […]
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណដល់គ្រប់ផ្នែកពាក់ព័ន្ធទាំងអស់ ដែលញ៉ាំងឱ្យពិធីបុណ្យចូលឆ្នាំថ្មី ប្រកបដោយមោទកភាពជាតិ
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានចេញសារថ្លែងអំណរគុណដល់គ្រប់ផ្នែកពាក់ព័ន្ធទាំងអស់ ដែលញ៊ាំងឱ្យពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនៅទូទាំងប្រទេស ប្រកបដោយមោទកភាពជាតិ។ តាមរយៈសារបង្ហោះលើបណ្តាញសង្គមនៅព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥នេះ សម្តេចបវរធិបតី បានលើកឡើងថា៖ «ក្នុងនាមរាជរដ្ឋាភិបាល និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រសួង-ស្ថាប័ន អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ គ្រប់រាជធានី-ខេត្ត ក៏ដូចជានៅក្រៅប្រទេស កងយោធពលខេមរភូមិន្ទ កងនគរបាលជាតិ កងរាជអាវុធហត្ថ ប្រជាការពារ អ្នកអនាម័យ និងកម្លាំងស្ម័គ្រចិត្តគ្រប់យន្តការទាំងអស់ ដែលបានចូលរួមសហការបំពេញភារកិច្ចរៀបចំ តុបតែង […]
បំបែកកំណត់ត្រាឆ្នាំមុន! សង្ក្រាន្តវត្តភ្នំ ៣ថ្ងៃ មានអ្នកមកលេងកម្សាន្តប្រមាណជាង ២លាន៧សែននាក់
រយះពេល៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ពោលគឺនៅថ្ងៃទី១៤ ,១៥ និង១៦ ខែមេសា ឆ្នាំ២០២៥ សង្ក្រាន្តវត្តភ្នំ និងតំបន់ផ្លូវថ្មើរជើង (Walk Street) នៅភ្នំពេញ មានអ្នកមកលេងកម្សាន្តប្រមាណជាង២លាន ៧សែននាក់ ហើយចំនួននេះមិនរាប់បញ្ជូនសង្ក្រាន្តតាមខណ្ឌទាំង១៤ ,តាមវត្តអារាម និងតំបន់ទេសចរផ្សេងទៀតនោះទេ។ នេះបើតាមលោកស្រី ដោ សម្ផស្ស នាយករងរដ្ឋបាល និងជាអ្នកនាំពាក្យសាលារាជធានីភ្នំពេញ នៅយប់ថ្ងៃទី១៦ មេសា ២០២៥។ […]
ពលករខ្មែរ អរគុណរាជរដ្ឋាភិបាលដែលសម្រួលលើកលែងតម្លៃសេវាចេញចូលតាមច្រកព្រំដែន អំឡុងពេលបុណ្យចូលឆ្នាំខ្មែរ
ពលករខ្មែរដែលត្រលប់ពីប្រទេសថៃមកលេងស្រុកកំណើតអំឡុងពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ បង្ហាញក្តីរីករាយ និងអរគុណរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងការងារ និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលជួយសម្រួលជាមួយរាជរដ្ឋាភិបាលថៃ ក្នុងការលើកលែងថ្លៃសេវាចេញ ចូល ប្រទេសថៃ អំឡុងពេលចូលឆ្នាំថ្មីប្រពៃណីជាតិសម្រាប់ពលករដែលធ្វើការនៅប្រទេសថៃគ្រប់ៗគ្នា ចាប់ពីថ្ងៃទី១ ខែមេសា រហូតដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥។ លោក ញឹម សុខា ជាពលករខ្មែរដែលធ្វើការនៅប្រទេសថៃបានលើកឡើងថា ខ្លួនមានការសប្បាយចិត្តជាខ្លាំងនៅពេលឮដំណឹងថា រាជរដ្ឋាភិបាលកម្ពុជាបានសម្របសម្រួលជាមួយរាជរដ្ឋាភិបាលប្រទេសថៃដោយជោគជ័យម្តងទៀត ដើម្បីមានការលើកលែងថ្លៃសេវាចេញ ចូល ប្រទេសថៃ […]
ថ្ងៃចូលឆ្នាំខ្មែរ! ឯកឧត្តម ជា លីសែ អំពាវនាវឱ្យប្រើប្រាស់ផ្ទិល ត្រឡោកជាមួយពាង ឬធុងទឹក ជំនួសកាំភ្លើងបាញ់ទឹក
ឯកឧត្តម ជា លីសែ អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន បានអំពាវនាវដល់យុវជនពិចារណាក្នុងការប្រើប្រាស់ផ្ទិល ត្រឡោក ជាមួយពាង ឬធុងទឹក ជាអត្តសញ្ញាណខ្មែរ ជំនួសកាំភ្លើងបាញ់ទឹកដែលជាផលិតផលនាំចូលពីបរទេស។ ការអំពាវនាវនេះ បានធ្វើឡើងនៅលើគណនីហ្វេសប៊ុកផ្លូវការរបស់ឯកឧត្តមនៅរសៀលថ្ងៃទី២ ខែមេសា ឆ្នាំ២០២៥ ខណៈពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរដែលនឹងខិតជិតមកនាពេលដ៏ខ្លីខាងមុខនេះ។ គួរកត់សម្គាល់ថា ការលេងបាញ់ទឹក និងប៉ាតម្សៅ ដែលមិនមែនជាប្រពៃណី វប្បធម៌ខ្មែរ តែបែរជាពេញនិយមខ្លាំងពីស្រទាប់យុវជនខ្មែរក្នុងស្រុក បើទោះបីជាក្រសួងអប់រំ អាជ្ញារាជធានីភ្នំពេញ និងអាជ្ញាធរខេត្តមួយចំនួន បានចេញបម្រាម […]
