ទីបំផុតបំណងប្រាថ្នាធំមួយទៀតរបស់តារាសម្តែងដ៏មានប្រជាប្រិយភាព កញ្ញា ស៊ីន យូប៊ីន បានសម្រេចដូចបំណងហើយ នាងនឹងធ្វើដំណើរទៅចូលកម្មវិធី Red Sea Film Festival នៅប្រទេស អារ៉ាប៊ីតសាអូឌីត នៅថ្ងៃទី ០៥ ខែ ធ្នូ ឆ្នាំ ២០២៣ ។ នេះជាកម្មវិធីមហោស្រពធំជាងគេលើពិភពលោកដែលមានសិល្បករល្បីៗ នៅ ហូលីវូដ និង អាស៊ី ចូលរួមយ៉ាងច្រើនកុះករ ។ ឆ្នាំ […]
Tag: តារាសម្តែង
វិដេអូ Vlog « រៀនអភ័យទោសឱ្យខ្លួនឯង » របស់ មាន សូនីតា ផ្ទុះការចាប់អារម្មណ៍ខ្លាំង ព្រោះមានបញ្ចូលឈុតដោះអាវ…!
ថ្មីៗនេះតារាសម្តែង មាន សូនីតា បានបង្ហោះវិដេអូ VLog ថ្មីមួយរបស់ខ្លួនដែលបានដើរកម្សាន្តនៅលើទឹកដីខេត្ត កោះកុង ដោយបានដាក់ឈ្មោះវិដេអូនោះថា « រៀនអភ័យទោសឱ្យខ្លួនឯង » ក្នុងវិដេអូនោះបានធ្វើឱ្យផ្ទុះការចាប់អារម្មណ៍ខ្លាំងពីមហាជន ក្រោយពីឃើញ មាន សូនីតា បន្ថែមវិដេអូដោះអាវក្រៅ ឃើញតែអាវក្នុងដែលជាឈុតហែលទឹក
ឌួង ហ្សូរីដា ចាយលុយរាប់ម៉ឺនដុល្លារនាំប្អូនស្រីទាំងពីរទៅសាកថ្មជីវិតនៅ អឺរ៉ុប លើកដំបូងក្រោយប្រឹងប្រែងរកលុយអស់ជាច្រើនឆ្នាំ !
ពិធីការិនី ឌួង ហ្សួរីដា កម្រនាំបងប្អូនចេញទៅលំហែកាយណាស់ ដោយសារនាងជាប់បន្ទក់ធ្ងន់ធ្ងរត្រូវទទួលខុសត្រូវចំពោះគ្រួសារទាំងមូល ដោយឡែកថ្មីៗនេះ ឌួង ហ្សូរីដា បាននាំប្អូនស្រីទាំងពីររូបចេញទៅដើរកម្សាន្តនៅ អឺរ៉ុប ជាលើកដំបូង ដោយចំណាយប្រាក់អស់រាប់ម៉ឺនដុល្លារ
គួរឱ្យសង្វេគ ពិធីបូជាសពអតីតតារាសម្តែងជើងចាស់ លោក ពេជ្រ ភារុណ ត្រូវជាអតីតស្វាមី អ្នកស្រី អម្ពរ ទេវី នឹងធ្វើឡើងភ្លាមៗនៅរសៀលនេះ !
អតីតតារាសម្តែងជើងចាស់ លោក ពេជ្រ ភារុណ បានទទួលមរណភាពហើយ កាលពី ព្រឹកថ្ងៃទី ២៦ ខែវិច្ឆិកា នេះ
ទំនាក់ទំនង ស៊ឹម ស្រីនិច្ច និងគូស្នេហ៍នៅផ្អែមល្ហែមប្រសិនបើគ្មានភាពផិតក្បត់ !
ដើម្បីបញ្ចប់ពាក្យចចាមអារាមបែកបាក់ជាមួយគ្នាស្នេហ៍ តារាសម្តែង ស៊ឹម ស្រីនិច្ច បានបញ្ជាក់ច្បាស់ថា ទំនាក់ទំនងនាងនិងគូស្នេហ៍នៅល្អដូចដើម ប្រសិនបើគ្មានភាពផិតក្បត់
តាមពិត ផេន ខេក លេចមុខក្នងរឿង « ប្រុសលក់ខ្លួន » ដោយចៃដន្យ ពេលទៅគាំទ្រ ពេជ្រ វត្តីសារ៉ាវឌី
ជារឿងចៃដន្យបំផុតដែល តារាកំប្លែងភេទី ៣ ផេន ខេក មានវត្តមាននៅក្នុងរឿង « ប្រុសលក់ខ្លួន » ជាមួយតារាសម្តែងល្បីមួយចំនួន សូម្បីតែរូបនាងផ្ទាល់ ក៏មិនដែលគិតថា អាចនឹងបានចូលរួសម្តែងនៅក្នុងភាពយន្តល្បីល្បាញមួយនេះដែរ
សុខ សោម៉ាវត្តី មិនស្តាយក្រោយស្ពាយឈ្មោះជា Single Mom ទោះបរាជ័យស្នេហាច្រើនលើក នៅតែចង់បានគូថ្មី
តារាសម្តែង និងជាពិធីការិនីល្បីឈ្មោះ សុខ សោម៉ាវត្តី បរាជ័យរឿងស្នេហាច្រើនលើកមកហើយ ហើយនាងនៅតែចង់មានដៃគូថ្មីជាបន្តបន្ទាប់ នាងមិនស្តាយក្រោយឡើយដែលមានឈ្មោះជា Single Mom
កាន់តែល្បី ស៊ីន យូប៊ីន មានអង្គរក្សដើរតាមជាប់គ្រប់ជំហាន !
នៅក្នុងពិធីសម្ពោធរឿង « ប្រុសលក់ខ្លួន » របស់ផលិតកម្ម LD កាលពីថ្ងៃទី ០៧ ខែ វិច្ឆិកា កន្លងមកនេះ តារាសម្តែងដ៏មានប្រជាប្រិយភាព ស៊ីន យូប៊ីន បានយកបាច់ផ្កាយ៉ាងស្រស់ស្អាតជូនបុរសសង្ហា ខាត់ វ៉ៃហុំាង ធ្វើឱ្យអ្នកគាំទ្រកាន់តែពេញចិត្តខ្លាំង ។ ប៉ុន្តែអ្វីដែលគួរឱ្យចាប់អារម្មណ៍ជាងនេះទៅទៀតនោះ គឺតារាស្រីរូបនេះ មានអង្គរក្សដើរតាមខ្លួនជាប់ ខុសប្លែកពីសព្វដង
មានរឿងអ្វី សុខៗ គឹម លីហ្សា បែរជាប្រកាសថា វីឡាតម្លៃរាប់សែនដុល្លារដែលទិញរាប់ឆ្នាំ ជារបស់ឪពុកទុកសម្រាប់ចៅទៅវិញ ?
ស្របពេលដែលបង្ហាញខ្លួនជាមួយវីឡាតម្លៃរាប់សែនដុល្លារដែលទើបនិងសាងសង់រូបរាល់កាលពីពេលថ្មីនេះ ស្រាប់តែតារាស្រី គឹម លីហ្សា ប្រកាសថា វីឡានោះគឺជារបស់ឪពុកខ្លួនទិញទុកសម្រាប់ចៅៗទៅវិញ
ភ្ជាប់ពាក្យមិនទាន់បានមួយសប្តាហ៍ផង ហ៊ិន ច័ន្ទនីរ័ត្ន ប្រឹងសម្រកគីឡូយករាងស្លីមស្អាតដើម្បីក្លាយជាកូនក្រមុំលេចធ្លោប្រចាំឆ្នាំ
នៅសល់ជាងមួយខែទៀតពិធីការិនី ហ៊ិន ច័ន្ទនីរ័ត្ន ចូលរោងការជាមួយគូដណ្តឹងរបស់ខ្លួនហើយ ប៉ុន្តែដើម្បីឱ្យក្លាយទៅជាកូនក្រមុំដ៏ស្រស់ស្អាត និងលេចធ្លោប្រចាំឆ្នាំ ហ៊ិន ច័ន្ទនីរ័ត្ន បានប្រឹងប្រែងថែរក្សាសម្រស់ និងសម្រកគីឡូឱ្យមានរាងស្លីមស្អាត មុនថ្ងៃអាពាហ៍ពិពាហ៍មកដល់