ចំណងស្នេហ៍ជាង ៧ ខែ រវាងតារាសិចស៊ី អៀ ម៉េងលិ និងគូស្នេហ៍វ័យក្មេងរបស់ខ្លួនលែងស្រោចស្រង់បានទៀតហើយ នាងសម្រេចចិត្តបញ្ចប់ស្នេហ៍ត្រឹមនេះ ដោយសារមិនចុះសម្រុងនិងគ្នា ហើយនាងក៏មិនមានអ្នកទី ៣ ដែរ ។
Tag: តារាសម្តែង
លី ម៉ារីណា ញញឹមបិទមាត់មិនជិត ព្រោះបានបុរសម្នាក់រៀបចំពិធីខួបកំណើតឲ្យ និងផ្តល់ក្តីស្រឡាញ់ដ៏ធំធេងក្នុងថ្ងៃពិសេស
ទើបតែឆ្លងថ្ងៃកំណើតយ៉ាងសប្បាយរីករាយមិនបានប៉ុន្មានថ្ងៃផង ស្រាប់តែតារាសម្តែងសាច់សខ្ចី លី ម៉ារីណា បានសម្តែងការអរគុណដល់បុរសម្នាក់ដែលបានរៀបចំពិធីខួបកំណើតយ៉ាងសប្បាយរីករាយ សម្រាប់នាងក្នុងឆ្នាំនេះ តើបុរសរូបនោះជានរណា ? ឬជាគូស្នេហ៍ថ្មីរបស់នាង ?
តារាសម្តែង ទេព កញ្ញា ឈប់ពីសិល្បៈខណៈពេលរងចាំស្វាមីមកទទួលចេញទៅរស់នៅ សហដ្ឋអាមេរិក យ៉ាងអន្ទះសារ
ស្របពេលតារាសម្តែង ទេព កញ្ញា រងចាំស្វាមីមកទទួលចេញទៅរស់នៅ សហរដ្ឋអាមេរិក យ៉ាងអន្ទះសារ នាងបានសម្រេចចិត្តឈប់ពីសិល្បៈដើម្បីមានពេលវេលាមើលថែកូនស្រីជាទី ស្រឡាញ់របស់ខ្លួនវិញ ដោយស្វាមីនាងមិនឱ្យនាងលំបាកនៅក្នុងជីវភាពឡើយ ។
វិស័យបវរកញ្ញាកំពុងកក្រើកខ្លាំងធ្វើឱ្យតារាសម្តែងកូន ២ សារ៉ាយ សក្ខណា រង្គើរចិត្តចង់ចូលរួមប្រកួតក្នុងវិស័យនេះជាថ្មីម្តងទៀត
តារាសម្តែងកូន ២ សារ៉ាយ សក្ខណា ធ្លាប់ប្រកួតក្នុងកម្មវិធីបវរកញ្ញាមួយកាលពីអំឡុងឆ្នាំ ២០០៦ ពេលដែលនាងទើបប្រលូកក្នុងវិស័យសិល្បៈលើកដំបូង ដោយឡែកថ្មីៗនេះស្របពេលដែលវិស័យបវរកញ្ញា ខ្មែរ កាន់តែមានការរីកចំរើននិងទាក់ទាញខ្លាំង ស្រាប់តែធ្វើឱ្យតារាកូន ២ រូបនេះ ប្រកាសចង់ចូលរួមប្រកួតក្នុងកម្មវិធីបវរកញ្ញាធំមួយ ។
ត្អូញអត់លុយតែ លី ម៉ារីណា មិនដែលរំលងពិធីខួបកំណើត
បើទោះបីជាត្អូញត្អែរអត់លុយ និង បានប្រកាសដាក់លក់ផ្ទះជាច្រើនកន្លែងក្តី ក៏នៅថ្ងៃទី ២៦ ខែ ឧសភា នេះគឺជាថ្ងៃខួបកំណើតរបស់តារាសម្តែងសាច់សខ្ចី លី ម៉ារីណា ដោយនាងបានរៀបចំពិធីយ៉ាងធំដុំនិងបានអញ្ជើញមិត្តសិល្បករជាច្រើនចូលរួមអបអរសាទរ ។
ហេង ចន្ថា វិលត្រឡប់មកថតភាពយន្តឡើងវិញ ក្រោយបាត់មុខពីសិល្បៈជាច្រើនឆ្នាំ
ជាមួយនឹងការវិលត្រឡប់មកថតភាពយន្តឡើងវិញ ស្រាប់តែលេចលឺព័ត៌មានថា តារាសម្តែងហេង ចន្ថា និងគូដណ្តឹងបានបែកគ្នាជាផ្លូវការហើយ។ ដូច្នេះហើយទើបនាងគ្មានសម្ពាធផ្លូវចិត្តក្នុងការវិលត្រឡប់មកសាងកេរ្តិ័ឈ្មោះក្នុងវិស័យសម្តែងឡើងវិញ ។
ស្ងាត់ការងារសិល្បៈតារាសម្តែង ប៊េប៊ី រត់ទៅកែច្រមុះបង្អួតសម្រស់ថ្មី
ច្រើនឆ្នាំមកហើយដែលតារាសម្តែង ចម្រៀង ប៊េប៊ី បានបាត់មុខពីសិល្បៈ ដើម្បីងាកទៅពង្រឹងអាជីពលក់កាហ្វេវិញ ដោយឡែកថ្មីៗនេះស្រាប់តែតារាស្រីរូបនេះបានទៅហាងកែសម្ផស្សដើម្បីកែខ្ទង់ច្រមុះថ្មី បន្ទាប់ពីច្រមុះចាស់របស់ខ្លួនមានបញ្ហា ។
គូដណ្តឹងចង់រៀបការឆាប់តែ សួង ស៊ីធឿន សុំពន្យាពេល
តារាសម្តែង សួង ស៊ីធឿន ហាក់បីដូចជាមិនអើរពើចំពោះរឿងរៀបការសោះ ខណៈពេលដែលគូដណ្តឹងចង់រៀបការឆាប់ៗ ។
តារាសម្តែងសក់សំពោង វី ជីវន្ត ចូលរោងការស្ងាត់ៗដោយគ្មានវត្តមានអ្នកសិល្បៈ បន្ទាប់ពីកូនស្រីមានវ័យ ១ឆ្នាំ
ភ្ជាប់ពាក្យ និងរួមរស់ជាមួយភរិយា ថែមទាំងបានកូនស្រីវ័យមួយឆ្នាំ ទើបតារាសម្តែងនិងចម្រៀងដែលមានរហ័សនាមថាបុរសសក់សំពោង ឬ សក់កន្ទ្រើង វី ជីវន្ត សម្រេចចិត្តរៀបចំពិធីមង្គលការខ្លួនដោយបានអញ្ជើញមិត្តភក្តិនិងសិល្បករចូលរួមអបអរសាទរ ។
ទោះរងការវាយប្រហារផ្លូវចិត្តតែ ស៊ិន យូប៊ិន សប្បាយចិត្តនៅពេលសារព័ត៌មានអន្តរជាតិផ្សាយពីឈុតមានទង់ជាតិខ្មែរ
ដើរលើកម្រាលព្រំក្រហម Cannes Film Festival លើកទី ៧៦ ឆ្នាំនេះ តារាសម្តែងវ័យក្មេង ស៊ិន យូប៊ិន ទទួលរងនូវសំពាធផ្លូវកាយ និង ផ្លូវចិត្តជាខ្លាំង ជាក់ស្តែងនៅក្នុងកម្មវិធី ថ្ងៃទី ៣ នេះក៏នាងទទួលរងនូវសំពាធផ្លូវចិត្តផងដែរ រហូតនាងបានចេញសារជាបន្តបន្ទាប់នៅលើ ហ្វេសប៊ុកផ្ទាល់ខ្លួន ។
