ឯកឧត្តម នាយឧត្តមសេនីយ៍ ឈុំ សុជាត រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ បានប្រកាសច្រាលចោលទាំងស្រុងចំពោះ ការចោទប្រកាន់យ៉ាងគឃ្លើន ដោយមានលក្ខណៈញុះញង់ និងចេតនាទុច្ចរិត ដែលនាំឱ្យមានការភ័ន្តច្រឡំ ពាក់ព័ន្ធនឹង មូលដ្ឋានសមុទ្ររាមកងទ័ពជើងទឹក នៃព្រះរាជាណាចក្រកម្ពុជា ដែលធ្វើឡើងដោយសារព័ត៌មានបរទេសមួយចំនួន នាថ្មីៗនេះ។ គួររម្លឹកថា កាលពីពេលថ្មីៗនេះ ក្រោមចំណងជើង «ស្ថាប័នស្រាវជ្រាវអាមេរិកសង្ស័យថា ចិនពង្រីកវត្តមានយោធា បន្ទាប់ពីមានសិទ្ធិផ្ដាច់មុខប្រើប្រាស់មូលដ្ឋានទ័ពរាម» វិទ្យុអាស៊ីសេរី (RFA Khmer) […]