មេធាវី សុខ សំអឿន ប្រធានក្រុមអ្នកច្បាប់ និងទីប្រឹក្សាអមរិន្ទ បានបញ្ចេញទស្សនៈថា «រឿងទាហានសៀមចាប់រំលោភស្រ្តីខ្មែរ វាគឺជាវប្បធម៌របស់ពួកសៀមទៅហើយ»។ លោកមេធាវីបានលើកឡើងថា សម័យដើម កាលបើស្រីការមិនទាន់បានប៉ុន្មានក៏ត្រូវប្តីលែង ឬ ក៏ជ្រុលខ្លួនជាមួយប្រុសណាហើយគេបោះបង់ចោល ចាស់ៗច្រើនប្រើពាក្យថា ចាត់ទុកដូចជាសៀមចាប់ទៅចុះ (បានន័យថាត្រូវសៀមចាប់រំលោភ)! បានសេចក្តីថា នាសម័យដើមក៏មានរឿងដែលសៀមចាប់រំលោភខ្មែរបែបនេះជារឿយៗដែរ។ មេធាវីជើងចាស់រូបនេះ បន្តថា «ហើយកាលពីសម័យពី ១៩៧៩ ដល់ ១៩៩៣ ដែលមានជនភៀសខ្លួនខ្មែរលបចូលដីថៃ […]
Tag: មេធាវី
ឯកឧត្តម គី តិច៖ ថៃបានវង្វេងប្រវត្តិសាស្ត្រ វង្វេងដែនដី ឥឡូវថែមទាំងវង្វេងដែនយុត្តាធិការផ្លូវច្បាប់ទៀត!
ឯកឧត្តម គី តិច ទេសរដ្ឋមន្រ្តី និងជាប្រធានក្រុមមេធាវីរាជរដ្ឋាភិបាល និងជាប្រធានក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោ សែន បានលើកឡើងថា ថៃបានវង្វេងប្រវត្តិសាស្ត្រ វង្វេងដែនដី ឥឡូវថែមទាំងវង្វេងដែនយុត្តាធិការផ្លូវច្បាប់ទៀត ! លើកឡើងលើបណ្តាញសង្គម ឯកឧត្តមបានបញ្ជាក់ថា ដើម្បីបិទបាំងអំពើអាក្រក់ និងវិបត្តិផ្ទៃក្នុងរបស់ខ្លួន ថៃបានបន្តលាបពណ៌ប្រឌិតបំពានលើកម្ពុជា តាមគ្រប់រូបភាព ។ ក្នុងគំនិតអគតិ និងចេតនាទុច្ចរិតធ្ងន់ធ្ងរ ថៃបានបង្កើតជាបណ្តឹងប្តឹងឥស្សរជនកំពូល និងមានអភ័យឯកសិទ្ធិនៃរដ្ឋអធិបតយ្យមួយ នៅតុលាការក្នុងប្រទេសរបស់ខ្លួន ព្រមទាំងប្រឌិតអង្គហេតុ […]
ឯកឧត្តម គី តិច ប្រកាសថ្កោលទោសអ្នកនយោបាយក្បត់ជាតិតជំនាន់ និងក្រុមឧទ្ទាមហែរហមមួយក្តាប់តូច ដែកចោទមកលើថ្នាក់ដឹកនាំខ្មែរ ករណីឃាតកម្ម លោក លឹម គឹមយ៉ា
ឯកឧត្តម គី តិច ទេសរដ្ឋមន្រ្តី និងជាប្រធានក្រុមមេធាវីរាជរដ្ឋាភិបាល និងជាប្រធានក្រុមមេធាវីស្ម័គ្រចិត្ត សម្តេចតេជោសែន ប្រកាសថ្កោលទោសអ្នកនយោបាយក្បត់ជាតិតជំនាន់ និងក្រុមឧទ្ទាមហែរហមមួយក្តាប់តូច ដែកចោទមកលើថ្នាក់ដឹកនាំខ្មែរ ករណីឃាតកម្ម លោក លឹម គឹមយ៉ា អតីតតំណាងរាស្ត្រគណបក្សប្រឆាំង។ តាមរយៈសំណេងលើបណ្តាញសង្គមផ្លូវការ នៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម គី តិច បានលើកឡើងករណី លោកលឹម គីមយ៉ា […]
ថ្ងៃនេះគឺជា ខួប២០ឆ្នាំ សម្តេចតេជោ ហ៊ុន សែន ជាសមាជិកមេធាវី
ផ្តើមចេញពីបទពិសោធ ការដឹកនាំអនុវត្ត និងសញ្ញាបត្រជំនាញជាន់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ត្រូវបានក្រុមប្រឹក្សាគណ:មេធាវី ក្នុងអាណត្តិដឹកនាំរបស់លោកមេធាវី គី តិច ពិនិត្យសម្រេចលើកម្រិតសញ្ញាបត្រ លក្ខណៈសម្បត្តិ តាមផ្លូវច្បាប់ បញ្ចូលជាសមាជិកគណ:មេធាវី និងបានធ្វើពិធីសម្បថនៅចំពោះក្រុមប្រឹក្សាសាលាឧទ្ធរណ៏ភ្នំពេញ កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០០៤ ( បើគិតមកដល់ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៤ ) នេះ សម្តេចអគ្គមហាសេនាបតីតេជោ […]
គណៈមេធាវី ប្រតិកម្មគណនីហ្វេសប៊ុកមួយ ដែលប្រមាថមាក់ងាយស្ថាប័នគណៈមេធាវី និងមេធាវីទាំងអស់នៅកម្ពុជា
គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ចេញសេចក្តីថ្លែងការណ៍ ប្រឆាំងដាច់អហង្ការចំពោះ អំពើរបស់ម្ចាស់គណនីហ្វេសប៊ុកមានឈ្មោះលោកឡុង ស្រឡាញ់សន្តិភាព ដែលបានជេរប្រមាថ មាក់ងាយ និងទម្លាក់កំហុសដោយអសុទ្ធចិត្តមកលើស្ថាប័នគណៈមេធាវី និងមេធាវីទាំងអស់នៅ ក្នុងព្រះរាជាណាចក្រកម្ពុជា តាមរយៈសំណេរលើអត្ថបទរបស់សារព័ត៌មាន Koh Santepheap Daily មានចំណងជើងថា “មេធាវីដែលជាជនដៃដល់បាញ់សម្លាប់សង្សារលក់អនឡាញនៅ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខបានទទួលមរណភាពហើយ ចុះផ្សាយក្នុងផេកហ្វេសប៊ុក កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៤ កន្លងទៅនេះ។ គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បញ្ជាក់ថា […]
រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ នឹងផ្តល់នីតិសម្បទាធ្វើឲ្យមេធាវីក្លាយទៅជាភ្នាក់ងារមួយរបស់ជាតិ ក្នុងការពន្លត់ភ្លើងវិវាទ
ក្នុងពិធីបិទមហាសន្និបាតប្រចាំឆ្នាំលើកទី២៨ របស់គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១៦ ខែតុលា ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានថ្លែងថា ពាក់ព័ន្ធនឹងការរៀបចំយន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ នឹងក្លាយជាទិសដៅសំខាន់មួយនៅក្នុងការកែទម្រង់ប្រព័ន្ធយុត្តិធម៌នៅកម្ពុជានាពេលខាងមុខ ដែលមេធាវីនឹងដើរតួនាទីជាអ្នកសម្របសម្រួល ផ្សះផ្សារផងដែរ។ ឯកឧត្តមបានណែនាំដល់មេធាវីទាំងអស់ ត្រូវត្រៀមលក្ខណៈដើម្បីចូលរួមក្នុងយុទ្ធនាការមួយនេះ ហើយអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ នឹងពិនិត្យពិចារណាទៅលើរូបមន្តមួយ ដើម្បីផ្តល់នីតិសម្បទាជូនមេធាវីអាចចូលរួមធ្វើកិច្ចការងារនេះ និងធ្វើឲ្យមេធាវីក្លាយទៅជាភ្នាក់ងារមួយរបស់ជាតិ ក្នុងការពន្លត់ភ្លើងវិវាទ ដែលធានាបាននូវភាពសុខដុមរមនា និងបរិយាកាសសន្តិភាពនៅកម្ពុជា។ ជាថ្មីទៀត ឯកឧត្តមបានផ្តាំផ្ញើដល់មេធាវីទាំងអស់ថា […]
ក្រសួងយុត្តិធម៌ ត្រៀមប្រកាសយុទ្ធនាការពន្លឿនដោះស្រាយរឿងក្តីនៅតាមតុលាការ និងយុទ្ធនាការសំខាន់ពីរទៀត
ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានឲ្យដឹងថា នាពេលដ៏ខ្លីខាងមុខនេះ ក្រសួងយុត្តិធម៌ នឹងប្រកាសដាក់ចេញនូវយុទ្ធនាការសំខាន់ៗជាអាទិភាពចំនួន ៣, ដូច្នេះ ស្នើឱ្យគណៈមេធាវី ក្រុមប្រឹក្សាគណៈមេធាវី និងមេធាវីគ្រប់រូប សូមត្រៀមលក្ខណៈដើម្បីចូលរួម និងផ្តល់កិច្ចសហការឱ្យបានពេញលេញក្នុងការអនុវត្តនូវ “យុទ្ធនាការជំរុញ និងការពន្លឿនការដោះស្រាយរឿងក្តីនៅតាមតុលាការ”, “យុទ្ធនាការសម្រុះសម្រួលដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ” និង “យុទ្ធនាការត្រួតពិនិត្យ និងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ” ដោយត្រូវយកចិត្តទុកដាក់អនុវត្តឱ្យបានត្រឹមត្រូវ និងម៉ឺងម៉ាត់ជាទីបំផុត ប្រកបដោយឆន្ទៈមោះមុត […]
ក្រុមមេធាវីរាជរដ្ឋាភិបាល អំពាវនាវដល់ប្រជាពលរដ្ឋទៅបោះឆ្នោត ជៀសវាងចាញ់បោកបុគ្គលអគតិមួយចំនួនអាចប្រឈមនឹងទោសទណ្ឌនានា
ក្រុមមេធាវីរាជរដ្ឋាភិបាល បានឲ្យដឹងថា ថ្មីៗនេះ មានបុគ្គលអគតិមួយចំនួន កំពុងតែធ្វើការបំផុសបំផុល ក្នុងចេតនាទុច្ចរិត បំផ្លាញសិទ្ធិរបស់ប្រជាពលរដ្ឋ និងញុះញង់ប្រជាពលរដ្ឋឱ្យប្រព្រឹត្តអំពើផ្ទុយច្បាប់ ព្រមទាំងប្រឆាំងនឹងការអំពាវនាវរបស់អង្គព្រះមហាក្សត្រ។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ក្រុមមេធាវីរាជរដ្ឋាភិបាល នៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៣។ ក្រុមមេធាវីរាជរដ្ឋាភិបាល បានបញ្ជាក់ថា យោងតាមច្បាប់ស្ដីពីវិសោធនកម្មច្បាប់បោះឆ្នោត ដែលត្រូវបានប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/០៧២៣/០១០ ចុះថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៣ ដែលកំពុងមានអានុភាពជាធរមាន បានកំណត់ថា អំពើរារាំង ឬញុះញង់ប្រជាពលរដ្ឋដែលមានសិទ្ធិបោះឆ្នោតមិនឱ្យទៅបោះឆ្នោត […]
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ណែនាំឲ្យមេធាវីកាត់ក្តីកុំលម្អៀង អ្នកមានអ្នកក្រ ទទួលបានយុត្តិធម៌ដូចគ្នា
“ករណីក្តីក្តាំណាមួយកើតឡើង អ្វីដែលសំខាន់គឺគុណធម៌ ធ្វើមិចកាត់ក្តីមិនលម្អៀង ហើយស្រាវជ្រាវឲ្យបានម៉ត់ចត់ ពិតណាស់កុំឲ្យមានពាក្យគេថា ឲ្យតែអ្នកមានឈ្នះក្តីទាំងអស់ កុំឲ្យមានភាសាហ្នឹង ប៉ុន្តែអ្នកណាក៏ដោយ មានក៏ដោយ ក្រក៏ដោយ ទទួលបានយុត្តិធម៌ដូចគ្នា” នេះប្រសាសន៍ណែនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារថ្មីនៃបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា និងពិធីប្រគល់សញ្ញាបត្រជូនដល់សិស្សចៅក្រម សិស្សក្រឡាបញ្ជី សិស្សអាជ្ញាសាលា និងសិស្សសារការី ដែលបានបញ្ចប់ការសិក្សានៅបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជាសរុបចំនួន១៨៣៥នាក់ ស្ថិតក្នុងខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ នៅថ្ងៃទី៦ ខែមិថុនា […]

