ទោះត្រូវប្រជាជន ថៃ មួយចំនួនពេបជ្រាយ ហ្វីយ៉ាតា នៅតែបង្ហាញភាពរឹងមាំនៅលើឆាកអន្តរជាតិ ! 

ទោះបីជាត្រូវប្រជាជន ថៃ មួយចំនួនពេបជ្រាយដាក់ខ្លួនក្តី តែ ហ្វីយ៉ាតា នៅតែបង្ហាញភាពរឹងមាំ និងតស៊ូមិនរាថយ ដើរទៅមុខយ៉ាងក្លាហាននៅលើឆាកអន្តរជាតិ ។ 

កៀកថ្ងៃប្រកួតវគ្គផ្តាច់ព្រ័ត Miss Universe 2025 ហើយ ហ្វីយ៉ាតា តំណាង កម្ពុជា ទៅចូលរួមលើឆាកអន្តរជាតិលើនេះ កាន់តែជួបព្យុះភ្លៀងឥតស្រាក់ស្រាន្ត ជាក់ស្តែងថ្មីៗនេះនាងត្រូវប្រជាជន ថៃ មួយចំនួន បានពេបជ្រាយ និង ចំអកឡកឡឺយដាក់នាងជាច្រើនលើកច្រើនសារ ដែលធ្វើឱ្យប៉ះពាល់អារម្មណ៍នាងជាខ្លាំង ។ តែទោះបីជាមានរឿងបែបនេះក្តី ហ្វីយ៉ាតា មិនបានបោះបង់ការប្រកួតឡើយ ផ្ទុយទៅវិញ នាងកាន់តែមានកម្លាំងចិត្តតស៊ូ និងបន្តដំណើរទៅមុខ ។ 

ហ្វីយ៉ាតា ថែមទាំងបានប្តេជ្ញាចិត្តថា  « ខ្ញុំនឹងមិនរាថយទេ ហើយខ្ញុំនឹងខិតខំឱ្យអស់ពីកម្លាំងកាយចិត្តដែលខ្ញុំមាន » ។ 

មកទល់ពេលនេះ ហ្វីយ៉ាតា កាន់តែលេចធ្លោខ្លាំងនៅលើឆាក Miss Universe 2025 ដែលរៀបចំឡើងនៅប្រទេស ថៃ លើកទី ៧៤ ដែលមានបេក្ខភាពមកពីបណ្តាប្រទេសជាច្រើនជុំវិញពិភពលោកចូលរួមប្រកួតប្រជែង ។ ហ្វីយ៉ាតា រំពឹងថា ការប្រកួតលើកនេះនាងអាចមានឱកាសបានទៅដល់ Top ល្អណាមួយនៅក្នុងឆ្នាំនេះ ហើយរូបនាងបានត្រៀមខ្លួនរួចរាល់ហើយដើម្បីប្រកួតប្រជែងនៅវគ្គផ្តាច់ព្រ័ត្រ ៕