មេធាវី សុខ សំអឿន ប្រធានក្រុមអ្នកច្បាប់ និងទីប្រឹក្សាអមរិន្ទ បានបញ្ចេញទស្សនៈថា «រឿងទាហានសៀមចាប់រំលោភស្រ្តីខ្មែរ វាគឺជាវប្បធម៌របស់ពួកសៀមទៅហើយ»។ លោកមេធាវីបានលើកឡើងថា សម័យដើម កាលបើស្រីការមិនទាន់បានប៉ុន្មានក៏ត្រូវប្តីលែង ឬ ក៏ជ្រុលខ្លួនជាមួយប្រុសណាហើយគេបោះបង់ចោល ចាស់ៗច្រើនប្រើពាក្យថា ចាត់ទុកដូចជាសៀមចាប់ទៅចុះ (បានន័យថាត្រូវសៀមចាប់រំលោភ)! បានសេចក្តីថា នាសម័យដើមក៏មានរឿងដែលសៀមចាប់រំលោភខ្មែរបែបនេះជារឿយៗដែរ។
មេធាវីជើងចាស់រូបនេះ បន្តថា «ហើយកាលពីសម័យពី ១៩៧៩ ដល់ ១៩៩៣ ដែលមានជនភៀសខ្លួនខ្មែរលបចូលដីថៃ ដើម្បីចូលជំរំជនភៀសខ្លួននោះ កាលបើទាហានសៀមចាប់បានស្រីបាននោះ គឺវាចាប់រំលោភហើយ ហើយបើវាមានគ្នាច្រើន គឹប្រាកដជាបូកហើយ។ ហើយការចាប់រំលោភនេះ ខ្ញុំធ្លាប់ឃើញសូម្បីតែស្រីជនជាតិសៀមគ្នាវា ដែលវាចាប់ចោទថារត់ពន្ធខុសច្បាប់នោះ ក៏វាមិនលើកលែងដូចតែគ្នាដែរ។ ដូចនេះ នេះគឺជាវប្បធម៌របស់វា ដែលធ្វើទៅលើអ្នកដែលវាចាប់បាន (ឬ អ្នកទោសរបស់វា)»។
«ដើម្បីជាមេរៀន គួរតែផ្តល់មេរៀនដោយការដាក់ពាក្យប្តឹងទៅតម្រួតវា ឬតុលាការវាដើម្បីឲ្យចាត់ការរឿងនេះ ដើម្បីឲ្យវាយល់ថាសម័យឥឡូវ វប្បធម៌ព្រៃផ្សៃរបស់វា ត្រូវតែបញ្ឈប់ហើយ! ហើយនេះគឺជាការរំលោភសិទ្ធិមនុស្ស និង ជាវប្បធម៌គួរស្អប់ខ្ពើម!»។ នេះជាការលើកឡើងបន្ថែមពីលោកមេធាវី សុខ សំអឿន។
សូមបញ្ជាក់ថា អាជ្ញាធរពាក់ព័ន្ធកម្ពុជាកំពុងតែមានចំណាត់ការ និងជួយស្រ្តីពលករខ្មែរអាយុ១៨ឆ្នាំម្នាក់ បន្ទាប់ពីក្រុមទាហានឈុតខ្មៅថៃមួយក្រុមបានរំលោភបំពានលើរាងកាយនៅពេលឆ្លងដែនចូលមកទឹកដីកម្ពុជា ជាមួយនិងពលករជាង១០នាក់ផ្សេងទៀតកាលពីយប់ថ្ងៃទី១៥ ខែវិច្ឆិកានេះ។
អាជ្ញាធរកម្ពុជា បានអំពាវនាវដល់ពលករខ្មែរដែលចង់ត្រឡប់មកប្រទេសកម្ពុជាវិញ សូមជូនដំណឹងដល់សាច់ញាតិ ឬទាក់ទងមកអាជ្ញាធរកម្ពុជា ដើម្បីរៀបចំពេលវេលា ជូនដំណឹងច្បាស់លាស់សម្រួលដល់ពួកគាត់ អាចត្រឡប់មកវិញដោយសុវត្ថិភាព និង ត្រូវប្រុងប្រយ័ត្នការធ្វើដំណើរតែម្នាក់ឯង សូមធ្វើដំណើរជាក្រុម ជៀសវាងក្រុមជ្រុលនិយមថៃធ្វើបាបក្រោមរូបភាពអមនុស្សធម៌ណាមួយ៕


