ឯកឧត្តម ហេង រតនា៖ អ្នកមួយចំនួនតូចគ្រាន់តែទទួលយកថ្ងៃសន្តិភាព និងថ្ងៃរំដោះជាតិមិនបានផង​តេីចង់ទៅធ្វេីអ្វីបានសម្រាប់ជាតិ និងប្រជាជន?

“ប្រទេសមួយមានឯករាជ្យជាតិនិងសន្តិភាពពេញលេញ​ ជាតម្លៃមរតមហាសាលសំរាប់ជាតិនិងប្រជាជន! មានអ្នក​មួយចំនួនតូចគ្រាន់តែទទួលយកថ្ងៃសន្តិភាពនិងថ្ងៃរំដោះ​ជាតិមិនបានផង​ តេីចង់ទៅធ្វេីអ្វីបានសំរាប់ជាតិនិងប្រជាជននៃព្រះរាជាណាចក្រដ៍កំសត់មួយនេះ? ចង់បានលទ្ធិប្រជាធិបតេយ្យ​សិទ្ធិមនុស្ស​និងការអភិវឌ្ឍមែន​ទេ? តេីអ្វីៗដែលខ្លួនចង់ចូលរួមពង្រឹងនិងអភិវឌ្ឍន៍ប្រទេសដែរនោះ​ អាចប្រព្រឹតិ្តទៅរួចទេ​បេីសិនជាប្រទេសគ្មានសន្តិភាពទេនោះ? ចម្ការមីននិងយុទ្ធភណ្ឌមិនទាន់ផ្ទុះ​ជាសំណល់សង្គ្រាមស្ថិតនៅរាយប៉ាយពេញផ្ទៃប្រទេសយ៉ាងច្រេីន​ ដែលនៅតែបន្តគំរាមកំហែងដល់អាយុជីវិតប្រជាជននិងជាឧបសគ្គធ្ងន់ធ្ងរដល់ការស្តារនិងអភិវឌ្ឍន៍ប្រទេសជាតិឡេីងវិញ!”។ នេះជាការលើកឡើងរបស់ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) លើបណ្តាញសង្គមផ្លូវការនៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២៤៕

កម្ពុជា មានបុណ្យជាតិផ្លូវការមួយទៀត នៅថ្ងៃទី២៩ធ្នូ គឺ «ទិវាសន្តិភាពនៅកម្ពុជា»

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញអនុក្រឹត្យកំណត់យកថ្ងៃទី២៩ ខែធ្នូ ជារៀងរាល់ឆ្នាំ ជា «ទិវាសន្តិភាពនៅកម្ពុជា» ដែលជាថ្ងៃបុណ្យជាតិផ្លូវការមួយនៅកម្ពុជា។ យោងតាមអនុក្រឹត្យ ការកំណត់យក ថ្ងៃ២៩ធ្នូ ជា «ទិវាសន្តិភាពនៅកម្ពុជា» ដើម្បីជាការឆ្លើយតបទៅនឹងបំណងប្រាថ្នាដ៏ពិសិដ្ឋរបស់ប្រជាជនកម្ពុជា គឺការស្រឡាញ់សន្តិភាព និងការស្អប់ខ្ពើមសង្គ្រាម។ ជាការរំលឹកដល់ការសម្រេចបាននូវការបញ្ចប់សង្គ្រាមទាំងស្រុង និងការកសាងបាននូវសន្តិភាព និងឯកភាពជាតិពេញលេញនៅកម្ពុជា ដោយនយោបាយឈ្នះ ឈ្នះ កាលពី ថ្ងៃទី២៩ […]

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ សន្តិភាព ដែលបានតាមរយៈនយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោ គឺជារបស់រួមរបស់កម្ពុជាទាំងមូល

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា មានប្រសាសន៍ថា សន្តិភាព ដែលបានតាមរយៈនយោបាយឈ្នះ ឈ្នះ របស់សម្តេចតេជោ គឺជារបស់រួមរបស់កម្ពុជាយើងទាំងមូល។ សម្តេចធិបតីបានថ្លែងបែបនេះ ក្នុងពិធីអបអរសាទរការប្រារព្ធខួបលើកទី ២៥នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា និងការអនុវត្តប្រកបដោយជោគជ័យនយោបាយ ឈ្នះឈ្នះ និងខួប៥ឆាំ្ន នៃការកសាងវិមាន ឈ្នះ ឈ្នះ ដែលប្រារព្ធធ្វើឡើងនៅវិមាន ឈ្នះ ឈ្នះ នៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣។ […]

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ មានអ្នកលើកយោបល់ឲ្យខ្ញុំថាគួរតែមានទិវាសន្តិភាព

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា មានប្រសាសន៍ថា “ថ្ងៃមុនមានគេលើកយោបល់ឲ្យខ្ញុំថាគួរតែមានទិវាសន្តិភាព មិនចាំបាច់មានទិវាសន្តិភាពទេ ទិវាដែលនាំឲ្យការបញ្ចប់សង្គ្រាម និងការបង្រួបបង្រួមទឹកដី នោះហើយជាអត្ថន័យនៃទិវាសន្តិភាពហើយ”។ សម្តេចបានបន្តថា ទន្ទឹមនឹងយើងនិយាយពីសមិទ្ធផលបច្ចុប្បន្ន និងទៅអនាគត យើងត្រូវនិយាយផងដែរថាយើងត្រូវដាក់ទិសដៅ ដើម្បីការពារនូវសមិទ្ធផលនេះ និងធានាការវិវត្តន៍តទៅមុខទៀត កុំឲ្យថយទៅដូច៤០ឆ្នាំមុន យើងត្រូវការពារសុខសន្តិភាពឲ្យបាន។ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានថ្លែងបែបនេះ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ “សមិទ្ធផលគម្រោងអភិវឌ្ឍន៍ប្រព័ន្ធបង្ហូរទឹកកង្វក់ក្នុងរាជធានីភ្នំពេញ”៕ អត្ថបទ៖ អក្ខរា

វេទិកាសន្តិភាពកម្ពុជា៖ ការបារម្ភរបស់ក្រុមអង្គការបរទេសមួយចំនួនតូច មិនបានឆ្លុះបញ្ចាំងពីទិដ្ឋភាពពិតរបស់កម្ពុជា

វេទិកាសន្តិភាពកម្ពុជា នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣​ ចេញសេចក្តីថ្លែងការណ៍ឆ្លេីយតបទៅនឹងលិខិតចំហរបស់ក្រុមអង្គការបរទេសមួយចំនួនតូច ស្តីពីការព្រួយបារម្ភ ការរំលោភសិទ្ធិមនុស្ស និងការធ្លាក់ចុះប្រជាធិបតេយ្យនៅកម្ពុជា។ វេទិកាសន្តិភាពកម្ពុជា កត់សម្គាល់ឃើញថា ក្រុមអង្គការបរទេសមួយចំនួនតូច ដែលតាំងខ្លួនជាអង្គការសិទ្ធិមនុស្ស​អន្តរជាតិ បានចេញលិខិតចំហ សម្ដែងការព្រួយបារម្ភអំពីការរំលោភសិទ្ធិមនុស្ស និងការធ្លាក់ចុះប្រជាធិប​តេយ្យធ្ងន់ធ្ងរនៅ កម្ពុជា ពិសេសបានសង្កត់ធ្ងន់ថា កម្ពុជាកំពុងធ្លាក់ចូលទៅរបបផ្តាច់ការ ក្រោយពីរៀបចំការបោះឆ្នោតសកលឆ្នាំ២០២៣។ វេទិកាសន្តិភាពកម្ពុជា សោកស្តាយចំពោះលិខិតចំហខាងលើ ដែលបានលើកឡើងពុំមានការផ្ទៀងផ្ទាត់ព័ត៌មានត្រឹមត្រូវ ដែលមិនបានឆ្លុះបញ្ចាំងនូវទិដ្ឋភាពពិតរបស់កម្ពុជា ការអះអាងអំពីការរំលោភសិទ្ធិមនុស្ស និងការធ្លាក់ចុះប្រជាធិ […]

មេបញ្ជាការ ប្រាប់នាយទាហាន ពលទាហាន ត្រូវប្រឆាំងដាច់ខាតចំពោះការប៉ុនប៉ងបំផ្លាញសន្តិភាព

លោកវរសេនីយ៍ត្រី គង់ សារ៉ុម មេបញ្ជាការវរសេនាតូចថ្មើរជើងលេខ៥១៣ នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៣ ដឹកនាំអង្គប្រជុំ ផ្សព្វផ្សាយអបរំចិត្តសាស្រ្ត សភាការណ៍ថ្មីៗ ឆ្នាំ២០២៣ ជូនដល់នាយទាហាន នាយទាហានរង ពលទាហាន ចំណុះវរសេនាតូចថ្មើរជើងលេខ៥១៣ ស្ថិតនៅភូមិថ្មសិន សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​។ លោកមេបញ្ជាការ បានផ្សព្វផ្សាយការវិវឌ្ឍន៍សភាពការណ៍ថ្មីៗ យុទ្ធសាស្ត្របញ្ចកោណ និងលក្ខខណ្ឌដាក់យោធិនអាជីពទាំងពីរភេទឱ្យចូលធននិវត្តន៍ស្របតាមគោលនយោបាយកំណែទម្រង់ក្នុងជួរកងយោធពលខេមរភូមិន្ទ ឱ្យដល់នាយទាហាន នាយទាហានរង […]

UPF៖ គំរូវីរភាពរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងការបញ្ចប់សង្គ្រាម និងនាំមកនូវសន្តិភាព គួរតែត្រូវបានយកតម្រាប់តាម

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអនុញ្ញាតឱ្យលោកបណ្ឌិត Charles Yang ប្រធានសហព័ន្ធសន្តិភាពសកល (Universal Peace Federation-UPF) និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម នារសៀលថ្ងៃទី២0 ខែវិច្ឆិកា ឆ្នាំ២០២៣ នៅវិមានសន្តិភាព ។ ក្នុងឱកាសនៃជំនួបនេះ លោកបណ្ឌិត Charles Yang បានថ្លែងអំណរគុណចំពោះ សម្តេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបលោក […]

២៣តុលា៖ សម្តេចធិបតី ហ៊ុន ម៉ាណែត គូសរំលេចថា សន្តិភាព គឺជាមូលដ្ឋានគ្រឹះនៃសិទ្ធិសេរីភាព

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គមរបស់សម្ដេច នៅព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣ អបអរសាទរខួបទី៣២ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១ – ២៣ តុលា ២០២៣។ សម្ដេចធិបតី បានលើកឡើងថា មហារដ្ឋបុរសមួយអង្គ និងមួយរូប បានពូនជ្រំ និងដឹកនាំកម្ពុជា ដោយកិច្ចចរចាសន្តិវិធី ក្នុងការបង្រួមបង្រួម […]

សម្តេចតេជោ ហ៊ុន សែន អបអរសាទរខួបទី៣២ឆ្នាំ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា

ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣នេះ គឺជាខួប ៣២ឆ្នាំ (២៣ តុលា ១៩៩១-២៣ តុលា ២០២៣) នៃកិច្ចព្រមព្រៀងសន្តិភាព ទីក្រុងប៉ារីស។ ៣២ឆ្នាំមុន ពោលគឺនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ ភាគីទាំង៤ របស់កម្ពុជារួមមាន សម្តេចតេជោ ហ៊ុន សែន តំណាងឱ្យរដ្ឋាភិបាលកម្ពុជា ចលនាតស៊ូហ៊្វុនស៊ិនប៉ិច ដែលតំណាងដោយសម្តេចព្រះ នរោត្តម […]

រាជរដ្ឋាភិបាលដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត បន្តតម្កល់«សន្តិភាព»ជាគុណតម្លៃខ្ពស់បំផុត

ក្នុងសារលិខិតថ្លៃងក្នុងឱកាស«ទិវាសន្តិភាពអន្តរជាតិ» ( ២១ កញ្ញា ឆ្នាំ ២០២៣) សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភានឹងបន្តតម្កល់«សន្តិភាព»ជាគុណតម្លៃខ្ពស់បំផុត និងប្រកាន់ខ្ជាប់ពាក្យស្លោក«អរគុណសន្តិភាព» របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

5
Promotion