សម្តេចតេជោ ហ៊ុន សែន៖ លុយអាចចាយអស់ តែកិត្តិយស និងកេរ្តិ៍ឈ្មោះជាតិ ចាយមិនអស់ទេ

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ការសម្រេចចិត្តមិនឲ្យយកលុយក្នុងព្រឹត្តិការណ៍ប្រកួតស៊ីហ្គេម ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ គឺជាការសម្រេចចិត្តដ៏ត្រឹមត្រូវ។

សម្តេចតេជោ ហ៊ុន សែន៖ មានតែវិស័យសុខាភិបាល និងវិស័យអប់រំ ដែលរាជរដ្ឋាភិបាលផ្តល់ក្របខណ្ឌរាប់ពាន់នាក់ក្នុងមួយឆ្នាំៗ

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បញ្ជាក់ថា អាទិភាពរបស់រាជរដ្ឋាភិបាលក្នុងរយៈពេលកន្លងទៅ គឺយើងបានអនុវត្តពិតប្រាកដក្នុងវិស័យសុខាភិបាល និងវិស័យអប់រំ។

សម្តេចតេជោ ហ៊ុន សែន ៖ ប្រសិនបើវិធានការចាក់វ៉ាក់សាំងមិនបានត្រឹមត្រូវ ទោះមានវ៉ាក់សាំងក៏មិនអាចគ្រប់គ្រងកូវីដ១៩បានដែរ

សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា សម្តេចមានមោទកភាពជាមួយការឈានឡើងលើវិស័យសុខាភិបាលរបស់កម្ពុជា នៅពេលដែលពីអតីតកាលមានស្ថានភាពលំបាកខ្លាំង។

អតីតទូតជប៉ុនប្រចាំកម្ពុជា ៖ កីឡាករ កីឡាការិនីកម្ពុជា មានសក្តានុពល និងមានទេពកោសល្យ

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឲ្យឯកឧត្តម ហ្គោតារ៉ូ អូហ្គាវ៉ា (Gotaro Ogawa) ក្រុមគាំទ្រយូដូកម្ពុជា និងជាអតីតឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា ចូល​ជួប​សម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ នេះ។

សម្តេចតេជោ ហ៊ុន សែន ៖ កាលពីស៊ីហ្គេមលើក​ទី២០​ឆ្នាំ១៩៩៩​កម្ពុជា​ស្ថិត​នៅ​ចំណាត់ថ្នាក់​លេខ១០​ជាមួយ​នឹង០មេដាយ

សម្តេចអគ្គមហាសេនាបតី តេជោ នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងនៅលើហ្វេសបុក នាព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣នេះថា ៖ កាលពីស៊ីហ្គេមលើកទី២០ឆ្នាំ១៩៩៩កម្ពុជាស្ថិតនៅចំណាត់ថ្នាក់លេខ១០ជាមួយនឹង០មេដាយ។ ស៊ីហ្គេមលើកទី៣២ឆ្នាំ២០២៣កម្ពុជាទទួលបានមេដាយសរុប២៨២ដោយឈរ លំដាប់ទី៤ខាងមេដាយមាសនិងឈរលំដាប់ទី៣ខាងមេដាយច្រើន(សូមមើលតារាងប្រៀបធៀប)។

សម្តេចតេជោ ហ៊ុន សែន នឹង​អញ្ជើញ​ជា​អធិបតី​ប្រកាស​ផ្លូវ​ការ​សមាគម​ឧកញ៉ា​កម្ពុជា និង​ពិសារ​អាហារ​សាមគ្គី នៅ​ថ្ងៃទី​១០ ខែ​មិថុនា​ខាង​មុខ

សមាគមឧកញ៉ាកម្ពុជា នឹងរៀបចំពិធីប្រកាសផ្លូវការ សមាគមឧកញ៉ាកម្ពុជា និងពិសារអាហារសាមគ្គី ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលនឹងប្រព្រឹត្តទៅនៅ ថ្ងៃសៅរ៍ ៧រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ​២៥៦៧ ត្រូវនឹងថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣ នៅដឺព្រីមៀសេនធឺសែនសុខ ចាប់ពីម៉ោង១៦៖០០នាទីរសៀលតទៅ។

សម្តេចតេជោ ហ៊ុន សែន៖ រាជរដ្ឋាភិបាលមានក្តីសង្ឃឹមចំពោះមនសិការស្នេហាជាតិមាតុភូមិ និងភក្តីភាពរបស់កងកម្លាំងនគរបាលជាតិគ្រប់លំដាប់ថ្នាក់ទូទាំងប្រទេស

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ចេញសារលិខិតផ្ញើជូនកងកម្លាំងនគរបាលជាតិ ក្នុងទិវារំឭកខួបអនុស្សាវរីយ៏លើកទី៧៨ ថ្ងៃកំណើតនគរបាលជាតិកម្ពុជា។ គិតចាប់ពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ១៩៤៥ មកដល់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣ នេះគឺមាន រយៈពេល ៧៨ឆ្នាំហើយ ដែលអង្គប្រតិបត្តិច្បាប់មួយត្រូវបានចាប់បដិសន្ធិឡើង និងត្រូវបានប្រសិទ្ធនាមថា «នគរបាលជាតិ» ក្រោមស្នាព្រះហស្តដ៏ថ្លៃថ្លារបស់ ព្រះករុណា ព្រះមហាវីរក្សត្រ ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ […]

សម្តេចតេជោ ហ៊ុន សែន៖ ការធ្វើស៊ីហ្គេម លំបាកជាងការធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំអាស៊ានច្រើនដង

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងកោរសរសើរទៅដល់សម្ដេចពិជ័យសេនា ទៀ បាញ់ ដែលបានដឹកនាំរៀបចំការប្រកួតស៊ីហ្គេមនៅកម្ពុជាបានយ៉ាងរលូន។ សម្ដេចលើកឡើងថា ការធ្វើម្ចាស់ផ្ទះនៃការប្រកួតស៊ីហ្គេមមានការលំបាកជាងការធ្វើជាម្ចាស់ផ្ទះដឹកនាំកិច្ចប្រជុំកំពូលអាស៊ានច្រើនដងទៅទៀត។ សម្ដេចតេជោ បានថ្លែងបែបនេះនៅក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតសកលវិទ្យាល័យកសិកម្មចំនួន៣ពាន់នាក់ នៅព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣នេះ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។ សម្តេចតេជោបានមានប្រសាសន៍ពីភាពខុសគ្នានៃការធ្វើជាម្ចាស់ផ្ទះស៊ីហ្គេម និងម្ចាស់ផ្ទះកិច្ចប្រជុំកំពូលអាស៊ានថា៖ “ការដឹកនាំកិច្ចប្រជុំកំពូលអាស៊ាន យើងមានបញ្ហាតែពីរប៉ុណ្ណោះគឺការរៀបចំសុវត្ថិភាពជូនមេដឹកនាំប្រទេសនានាដែលមកចូលរួមកិច្ចប្រជុំ និងពិបាករៀបចំឯកសារខ្លឹមសារដើម្បីអនុម័ត ប៉ុន្តែយើងធ្វើបានជោគជ័យ។ ឯចមពោះការធ្វើម្ចាស់ផ្ទះការប្រកួតស៊ីហ្គេមវិញ គឺប្រទេសជាម្ចាស់ផ្ទះត្រូវមានការរៀបចំច្រើនទាំងទីលានប្រកួត […]

សម្តេចតេជោ ហ៊ុន សែន ណែនាំឲ្យមានការរៀបចំសមាគមកសិករ ដើម្បីចងក្រងគ្នា តថ្លៃកុំឲ្យឈ្មួញបង្អាប់តម្លៃ

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន លើកទឹកចិត្តឲ្យមានការស្រាវជ្រាវបច្ចេកទេសជាមួយនឹងការរៀបចំយន្តការឆ្លើយតបនឹងការអភិវឌ្ឍក្នុងវិស័យកសិកម្ម រាប់ទាំងការរៀបចំសមាគមកសិករ ដើម្បីធានាការពួកគាត់អាចចងក្រងសម្ព័ន្ធភាពជាមួយគ្នា ហើយតថ្លៃកុំឲ្យឈ្មួញបង្អាប់។ សម្តេចគូសបញ្ជាក់ថា បញ្ហាស្រូវអង្ករធ្លាក់ថ្លៃ ក៏ផ្តើមចេញមកពីខ្វះកម្លាំងតថ្លៃ។ សម្តេចមានប្រសាសន៍ថា “ប្រសិនបើយើងចងក្រគ្នាបាន កុំដណ្តើមគ្នាលក់ ចឹងគឺតថ្លៃដើម្បីផលប្រយោជន៍ទាំងសងខាង ទាំងឈ្មូញ និងកសិករ។ ដូច្នេះគួរសិក្សាពិនិត្យមើលទាក់ទិននឹងការរៀបចំនេះ អាចនិយាយមួយបែបបានថា កម្លាំងរបស់កសិករទៅលើការផលិត និងបញ្ហាទីផ្សារ និងជំរុញលើកទឹកចិត្តឲ្យទីផ្សារលក់ដុំ លក់រាយ”។ សម្តេចតេជោនាយករដ្ឋមន្ត្រីបានថ្លែងបែបនេះ ក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតបញ្ចប់ការ​សិក្សាផ្នែកកសិកម្មជាង […]

សម្តេចតេជោ ហ៊ុន សែន៖ គ្មានការអភិវឌ្ឍន៍ណាមួយដែលមិនរិចរឹលប៉ះពាល់ទៅដល់បរិស្ថានទេ ប៉ុន្តែយើងអាចមានវិធានការទប់ស្កាត់

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា មានប្រសាសន៍ថា “គ្មានការអភិវឌ្ឍន៍ណាមួយដែលមិនរិច​រឹល​ប៉ះពាល់ទៅដល់បរិស្ថានទេ ក៏ប៉ុន្តែយើងអាចមានវិធានការដើម្បីទប់ស្កាត់ទៅលើការបាត់បង់ព្រៃឈើសម្រាប់វិស័យកសិកម្ម តាមរយៈការបង្វែរទិសអភិវឌ្ឍបើកទូលាយមកកាន់ការអភិវឌ្ឍន៍បែបស៊ីជម្រៅ”។ សម្តេចតេជោបានថ្លែងបែបនេះ ក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតបញ្ចប់ការ​សិក្សាផ្នែកកសិកម្មជាង ៣ពាន់នាក់ នៅព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣នេះ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ៕ អត្ថបទ៖ អក្ខរា

5
Promotion