ខណៈអតីតត្រៀមរៀបការតារាចម្រៀងកូនមួយ ពេជ្រ សូលិកា ពោលពាក្យយ៉ាងចាក់ដោត ! 

ខណៈពេលដែលអតីតគូស្នេហ៍ ពេជ្រ សូលិកា ត្រៀមដឹកដៃគូស្នេហ៍ថ្មីចូលរោងការ ស្រាប់តែតារាចម្រៀងកូនមួយ ពេជ្រ សូលិកា បានពោលពាក្យយ៉ាងចាក់ដោត និងមិនចង់ប្រៀបធៀបខ្លួន ឬប្រណាំងប្រជែងជាមួយនរណាម្នាក់ឡើយ ។ 

រស់នៅជា Single Mom អស់ពេលជាច្រើនឆ្នាំមកហើយ ដោយចិញ្ចឹមកូនប្រុសនៅក្នុងបន្ទុក តែតារាចម្រៀង ពេជ្រ សូលិកា មិនដែត្អូញត្អែរឡើយ ផ្ទុយទៅវិញនាងបែរជាសប្បាយរីករាយជាមួយ ជីវិតជា Single Mom នេះ បន្ទាប់ពីសម្រេចចិត្តបែកផ្លូវគ្នាជាមួយអតីតគូដណ្តឹងរបស់ខ្លួន ។ 

ទោះបីជា ពេជ្រ សូលិកា បង្ហាញនូវជីវិតសាមញ្ញ និងសប្បាយរីករាយជាមួយកូនប្រុសរបស់ខ្លួនក្តី មានពេលខ្លះនាងក៏បានបង្ហោះនូវសារប្លែកៗ និង អារម្មណ៍សេដ ឱ្យអ្នកគាំទ្រខ្លួនបានឃើញផងដែរ ជាក់ស្តែងកាលពីពេលថ្មីនេះ​ នាងបានបង្ហោះសារដ៏ចាក់ដោតមួយខណៈដែលអតីតរបស់ខ្លួនត្រៀមខ្លូនចូលរោងការក្នុងពេលឆាប់ៗខាងមុខ ។

តារាចម្រៀង ពេជ្រ សូលិកា បានរៀបរាប់នៅលើហ្វេសប៊ុករបស់ខ្លួនថា « កុំបាច់យកខ្លួនឯងទៅប្រណាំងជាមួយអ្នកណា ប្រណាំងនិងខ្លួនឯងឱ្យបានសិនទៅ ចាំតតាំងជាមួយអ្នកដទៃ » ។ អ្នកគាំទ្រជាច្រើននៅពេលដែលឃើញសាររបស់ ពេជ្រ សូលិកា បែបនេះ ម្នាក់ៗបានលើកទឹកចិត្តឱ្យនាងកាន់តែរឹងមាំឡើង មិនថាមានរឿងអ្វីកើតឡើងក្តី ។ 

ចំពោះ ពេជ្រ សូលិកា វិញនាងជានារីដែលរឹងមាំម្នាក់ នាងតស៊ូចិញ្ចឹមកូនប្រុស និងប្រឹងធ្វើការងារគ្រប់បែបយ៉ាងដើម្បីទទួលបានប្រាក់ចំណូលចិញ្ចឹមជីវិត មិនថាការងារតាមខេត្តក្រុងនានា គឺនាងទទួលធ្វើទាំងអស់ដោយមិនរុញរាឡើយ ជាក់ស្តែងក្នុងឆ្នាំ២០២៥នេះនាងប្រកាសទទួលការងារតូចធំទាំងអស់ដោយមិនខ្វល់ពីតម្លៃ សំខាន់ឱ្យតែនាងចូលចិត្ត និងពេញចិត្តធ្វើ ៕