មិនខ្វល់ក្រសែភ្នែកសម្លឹងជុំវិញខ្លូន អតីតតារាសម្តែង ពេជ្រ ច័ន្ទបូរមី បណ្តើរស្វាមីយ៉ាងមានក្តីសុខចូលរួមមង្គលការកូនប្រុស ចាន់ តារាទី !

ដោយមិនខ្វល់ពីក្រសែភ្នែកអ្នកជុំវិញសម្លឹងជុំវិញខ្លូន អតីតតារាសម្តែង ពេជ្រ ច័ន្ទបូរមី បានបញ្ចេញនូវស្នាមញញឹម និងបង្ហាញពីភាពរួសរាយរាក់ទាក់ទៅកាន់អ្នកជុំវិញខ្លួន ខណៈពេលដែលបណ្តើរស្វាមីរបស់ខ្លួនទៅចូលរួមពិធីមង្គលការរបស់កូនប្រុសអ្នកនាង ចាន់ ច័ន្ទតារាទី ។ 

អតីតតារាសម្តែង ពេជ្រ ច័ន្ទបូរមី កម្រនឹងបណ្តើរស្វាមីទៅចូលរួមពិធីពិសេសៗរបស់មិត្តសិល្បករ ណាស់​ ទើបតែនៅថ្ងៃទី ១៧ ខែ មករា ឆ្នាំ ២០២៦ នេះ អតីតតារាសម្តែង ពេជ្រ ច័ន្ទបូរមី បានដឹកដៃស្វាមីរបស់ខ្លួនគឺឯកឧត្តម កែវ វណ្ណថន ដែលជារដ្ឋលេខាធិការក្រសួងមហាផ្ទៃទៅចូលរួមពិធីមង្គលការរបស់កូនប្រុសអ្នកស្រី ចាន់ តារាទី ដែលធ្វើឱ្យផ្ទុះការចាប់អារម្មណ៍ច្រើនពីសំណាក់អ្នកចូលរួម ។

ថ្វីដ្បិតតែអតីតារាសម្តែង ពេជ្រ ច័ន្ទបូរមី បានបោះបង់សិល្បៈអស់ពេលជាច្រើនឆ្នាំនិងរស់នៅយ៉ាងសាមញ្ញជាមួយស្វាមីខ្លួន ប៉ុន្តែនិយាយពីរូបរាងនិងរូបសម្រស់វិញ ពេជ្រ ច័ន្ទបូរមី នៅតែស្រស់ស្អាត មិនចាញ់កាលពីក្មេងឡើយ ជាក់ស្តែងតាមរយៈរូបភាពដែលទស្សនិកជនបានឃើញស្រាប់ នាងពិតជាពូកែថែរាងនិងរូបសម្រស់ណាស់ ។ 

ចំណែកអ្នកស្រី ចាន់ តារាទី វិញបានបង្ហាញនូវអារម្មណ៍ធម្មតាខណៈដែលអតីតស្វាមីរបស់ខ្លួនគឺ ឯកឧត្តម កែវ វណ្ណថន បណ្តើរគ្នាជាមួយ ពេជ្រ ច័ន្ទបូរមី ទៅចូលរួមពិធីមង្គលការរបស់កូនប្រុសខ្លួន ។ ទោះបីជាលែងលះគ្នាអស់ពេលជាច្រើនឆ្នាំ តែឯកឧត្តម កែវ វណ្ណថន នៅតែបំពេញតួនាទីជាឪពុក ចូលរួមពិធីមង្គលការកូនប្រុសនិងជូនពរជ័យកូនដោយស្នាមញញឹម ៕

5
Promotion