ភ្ជាប់ពាក្យបានជាង៥ខែពិធីការិនី ហេង កែវនីតា ត្រៀមសម្រាលកូនឆាប់ៗ !

តាមរយៈវិដេអូនិងរូបភាពជាច្រើននេះបង្ហាញឱ្យឃើញថា ពិធីការិនីរូបស្រស់ ហេង កែវនីតា កំពុងមានផ្ទៃពោះនិងត្រៀមសម្រាលកូនក្នុងពេលឆាប់ៗបន្ទាប់ពីភ្ជាប់ពាក្យបានជាង៥ខែ ។

បន្ទាប់ពីពិធីការិនី ហេង កែវនីតា ចូលរួមពិធីមង្គលការរបស់បងប្អូនតារាកំប្លែង ប៉ឺប៉ឺឌី កាលពីពេលថ្មីៗនេះ បានធ្វើឱ្យអ្នកចូលរួមមានការភ្ញាក់ផ្អើលជាខ្លាំង ពីព្រោះនាងមានផ្ទៃពោះជិតគ្រប់ខែហើយ ក្រោយពីប្រកាសភ្ជាប់ពាក្យបានជាង៥ខែ ។ ថ្វីដ្បិតតែកំពុងមានផ្ទៃពោះក៏ពិតមែនប៉ុន្តែ ហេង កែវនីតា នៅតែមានរូបសម្រស់ស្រស់ស្អាត ទាំងមិត្តភក្តិក៏ដូចជាអ្នកគាំទ្របានលាន់មាត់សរសើរថា នាងស្រស់ស្អាតជាងពេលនៅលីវទៅទៀត ។ 

ដូចមហាជនបានដឹងស្រាប់ហើយថា ពិធីការិនី ហេង កែវនីតា បានភ្ជាប់ពាក្យកាលពីថ្ងៃទី ១៩ កញ្ញា ឆ្នាំ ២០២៥ ដោយបានអញ្ជើញមិត្តសិល្បករជាច្រើនចូលរួមអបអរសាទរ ។ ចំពោះពិធីមង្គលការរបស់នាងនៅពុំទាន់រៀបចំឡើងនៅឡើយទេ ដោយសារតែនាងចង់ទុកពេលវេលាដើម្បីបំពេញការងារមួយចំនួនឱ្យចប់សិន ។ ប៉ុន្តែអ្វីដែលធ្វើឱ្យគ្រប់គ្នាភ្ញាក់ផ្អើលនោះគឺនាងបែរជាបង្ហាញវត្តមាននៅពេលដែលខ្លួនកំពុងមានផ្ទៃពោះជិតគ្រប់ខែ ទាំងមិនទាន់រៀបចំពិធីមង្គលការតាមគម្រោងដែលខ្លួនបានគ្រោងទុក ។

ទោះជាយ៉ាងណាទាំងមិត្តសិល្បករក្នុងនិងក្រៅសិល្បៈព្រមទាំងអ្នកគាំទ្រជាច្រើនបានផ្ញើសារជូនពរនាងមានសុខភាពល្អទាំងម្តាយនិងកូន ។ 

ហេង កែវនីតា ពិតជារីករាយជាមួយកំណើតកូនដំបូងរបស់ខ្លូនណាស់ សូម្បីតែស្វាមីនាងក៏មិនបានឱ្យនាងធ្វើការងារបន្តទៀតដែរ នាងបានផ្អាកការងារទាំងស្រុងដើម្បីទុកពេលវេលាថែទាំសុខភាព ។ ចាប់តាំងពីមានកូនមក ហេង កែវនីតា កាន់តែទទួលបានការស្រឡាញ់ថ្នាក់ថ្នមពីស្វាមីទ្វេដង ៕ 

5
Promotion