តារាសិចស៊ី ហ្វាហ្វា គូស្នេហ៍បើកដៃពេញទំហឹង ! 

តារាសិចស៊ី​ ហ្វាហ្វា កាន់តែស្រស់ស្អាតឡើងពីមួយថ្ងៃទៅមួយថ្ងៃ ជាពិសេសមួយរយៈពេលចុងក្រោយនេះនាងទទួលថតផ្សាយពាណិជ្ជកម្មឱ្យបណ្តាក្រុមហ៊ុនធំៗជាច្រើនជាមួយតម្លៃខ្លួនខ្ពស់ មិនថាគេតម្រូវឱ្យនាងថតបែបណាទេ នាងទទួលថតទាំងអស់ បន្ទាប់ពីទទួលបានការបើកភ្លើងខៀវពីគូស្នេហ៍របស់ខ្លួន ។ 

នៅក្នុងពិភពសិល្បៈនរណាៗក៏ដឹងដែរថា កញ្ញា ហ្វាហ្វា មានគូស្នេហ៍ភេទដូចគ្នា ហើយគេជាមនុស្សដែលប្រចណ្ឌច្រើន មិនសូវចង់ឱ្យនាងថតសិចស៊ី ឬ លេងខ្លួនហួសហេតុនោះទេ តែដោយមិនអាចឃាត់ស្រីស្អាតរូបនេះបានមានតែបើកភ្លើងខៀវសម្រាប់នាងតែប៉ុណ្ណោះ ។ 

កញ្ញា ហ្វាហ្វា បានប្រាប់ថា នាងជាមនុស្សដែលចូលចិត្តបង្ហាញភាពសិចស៊ីតាមរយៈការថតផ្សាយផលិតផលនានា តែនាងក៏មិនបានធ្វើអ្វីដែលហួសហេតុពេកដែរ ជាក់ស្តែងត្រឹមតែការថតរូបបែបសិល្បៈ ជាមួយឈុតហែលទឹក មើលទៅស្រស់ស្អាត ដូចជាគ្មានប៉ះពាល់អ្វីផង សំខាន់នាងស្រឡាញ់ការងារដែលក្រុមហ៊ុនបានដាក់ឱ្យ ។ 

ពីមួយថ្ងៃទៅមួយថ្ងៃ កញ្ញា ហ្វាហ្វា កាន់តែស្រស់ស្អាតឡើងៗ គូស្នេហ៍របស់នាងតែងតែនៅក្បែរនាង និងចាត់ចែងការងារសម្រាប់នាងគ្រប់បែបយ៉ាង ធ្វើឱ្យបុរសផ្សេងមិនអាចចូលក្បែរនាងបានឡើយ ។ និយាយដល់រឿងដឹកដៃគ្នាចូលរោងការ ហ្វាហ្វា នៅតែនិយាយដដែលថា មិនទាន់មានគម្រោងទេ ដោយសារនាងចង់រកលុយឱ្យបានច្រើន ។ 

ហ្វាហ្វា បានបន្ថែមទៀតថា ពេលនេះក្តីស្រមៃចង់សាងសង់ផ្ទះជូនអ្នកមានគុណរបស់ខ្លួនបានសម្រេចពាក់កណ្តាលហើយ នាងត្រូវប្រឹងរកលុយបន្ថែមទៀតដើម្បីឱ្យបានសម្រេចមួយរយភាគរយ ដូច្នេះហើយមិនថាការងារតូចធំគឺនាងទទួលធ្វើទាំងអស់ ដោយមិនខ្លាចនឿយហត់ឡើយ ៕