ឧកញ៉ា យឹម តាស្រង់ រំលឹកពីស្នាដៃធំៗក្នុងការនិពន្ធទំនុកច្រៀងដល់តារាចម្រៀង មាស សុខសោភា 

ខណៈពេលដែលតារាចម្រៀង មាស សុខសោភា កំពុងជួបរឿងមិនសប្បាយចិត្តរឿងបែកបាក់ស្វាមី និងរឿងលុយរាប់សែនដុល្លារផុងខ្លួនជាមួយតាឥសីសក់ភ្នំត្បែង ស្រាប់តែឧកញ៉ា យឹម តាស្រង់ បានចេញមុខរំលឹកពីការធ្វើបទចម្រៀងល្បីៗរបស់ខ្លួនជាច្រើនដល់តារាចម្រៀង មាស សុខសោភា ។ 

ឧកញ៉ា យឹម តាស្រង់ បាននិយាយថា « សមត្ថភាព សម្លេងរបស់ មាស សុខសោភា នៅតែជាការចងចាំលើចុងប៊ិករបស់ខ្ញុំកន្លងមកជានិច្ច » ។ 

កន្លងមកឧកញ៉ា យឹម តាស្រង់ បាននិពន្ធ Melody និងទំនុកច្រៀង ដល់តារាចម្រៀង មាស សុខសោភា រាប់មិនអស់ ដែលបទចម្រៀងទាំងនោះសុទ្ធសឹងតែជាបទល្បីៗ និងផ្ទុះការការចាប់អារម្មណ៍បំផុតពីសំណាក់ទស្សនិកជនទាំងក្នុងនិងក្រៅប្រទេស ។ បទចម្រៀងទាំងនោះរួមានបទ « ស្តាប់ Ring RingTune បង អូនស្រក់ទឹកភ្នែក » « ខ្ញុំស្មោះគេ គេស្មោះអ្នកផ្សេង » « ដឹងថាបងនៅនឹកគេ » « ហេតុអ្វីអ្នកកុហកខ្ញុំ » « ដើមឈើស្នេហ៍ » « ពេលគេងលក់ទើបអាចភ្លេចបង » « ខ្មាស់គេប៉ុណ្ណាបើបងបែកអូន » « ធ្វើម៉េចខ្ញុំមិនស្អាតដូចគេ » « ស្រឡាញ់ស្មោះបងថាអូនមោក » និង បទ « បោកអ្នកណាបោកទៅ លើកលែងតែអូន » ជាដើម…។ នៅមានបទចម្រៀងល្បីៗជាច្រើនទៀតដែលលោក យឹម តាស្រង់ បាននិពន្ធចម្រៀងសម្រាប់តារាចម្រៀង មាស សុខសោភា ៕