នៅថ្ងៃទី១៩ ខែមិថុនានេះ សម្តេចតេជោ ហ៊ុន សែន បានបង្ហោះបទម្រៀដែលងនិយាយអំពីដំណើរជីវិតតស៊ូរំដោះជាតិ ផ្តើមពីការយកជីវិតធ្វើដើមទុនរំដោះប្រជាជនចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត។

តាមរយៈបណ្តាញសង្គម សម្តេចតេជោ ហ៊ុុន សែន បានសរសេរថា «ថ្ងៃស្អែក២០មិថុនាគឺជាខួបលើកទី៤៨ ឆ្នាំ(២០មិថុនា១៩៧៧ – ២០មិថុនា២០២៥) ជាថ្ងៃដែលសម្តេចចាប់ផ្តើមយកជីវិតធ្វើដើមទុនដើម្បីតស៊ូរំដោះជាតិរំដោះប្រជាជនចេញពីរបបប្រល័យពូជសាសន៍ប៉ុល ពត។
សម្តេចតេជោថ្លែងថា ជាមួយទឹកភ្នែករាប់មុឺនរាប់សែនរាប់លានដំណក់ពេលចាកចោលភរិយាដ៏កំសត់កំពុងមានផ្ទៃពោះ ចាកចោលមាតុភូមិ និងប្រជាជនដែលកំពុងប្រឈមជាមួយការស្លាប់ផុតពូជ។ ខ្ញុំពិតឈឺចាប់រកពាក្យនិយាយមិនបាន បើទោះជារឿងនេះបានឆ្លងផុត៤៨ឆ្នាំហើយក្តី ក៏ទឹកភ្នែកខ្ញុំនៅតែហូរមកមិនដាច់នៅពេលដែលខ្ញុំនឹកឃើញដល់រឿងនោះសូម្បីតែពេលដែលខ្ញុំវាយអត្ថបទខ្លីមួយនេះក៏ទឹកភ្នែកខ្ញុំហូរចុះមកធ្វើឲ្យស្រវាំងភ្នែក។ ទឹកភ្នែកខ្ញុំប្រហែលឈប់ហូរនៅពេលដែលខ្ញុំលាចាកលោកនេះប៉ុណ្ណោះ។
ដើម្បីរំលឹកដល់រឿងនេះ សម្តេចតេជោបានបង្ហាញចម្រៀងថ្មីមួយបទមានចំណងជើងថា «អក្ខរាលាស្រីថ្ងៃ២០មិថុនា» ដែលលោក ង៉ូវ សារិន និងលោក ហុឹម សុភា និពន្ធឡើងក្រោការចាត់ចែងផលិតដោយអ្នកឧកញ្ញា ឡេង ណាវ៉ាត្រា និងច្រៀងដោយអ្នកចម្រៀងលោក ខេម៕

ថ្ងៃស្អែក២០មិថុនាគឺជាខួបលើកទី៤៨ ឆ្នាំ(២០មិថុនា១៩៧៧-២០មិថុនា២០២៥)ជាថ្ងៃដែលខ្ញុំចាប់ផ្តើមយកជីវិតធ្វើ ដើមទុនដើម្បីតស៊ូរំដោះជាតិរំដោះ ប្រជាជនចេញពីរបបប្រល័យពូជសាសន៍ប៉ុល ពត។ ជាមួយទឹកភ្នែករាប់មុឺនរាប់សែនរាប់លានដំណក់ពេលចាកចោលភរិយា ដ៏កំសត់កំពុងមានផ្ទៃពោះ ចាកចោល មាតុភូមិនិងប្រជាជនដែលកំពុងប្រឈមជាមួយការស្លាប់ផុតពូជ។ ខ្ញុំពិតឈឺចាប់រកពាក្យនិយាយមិនបាន បើទោះជារឿងនេះបានឆ្លងផុត៤៨ឆ្នាំ ហើយក្តី ក៏ទឹកភ្នែកខ្ញុំនៅតែហូរមកមិន ដាច់នៅពេលដែលខ្ញុំនឹកឃើញដល់ រឿងនោះសូម្បីតែពេលដែលខ្ញុំវាយអត្ថបទខ្លីមួយនេះក៏ទឹកភ្នែកខ្ញុំហូរចុះមកធ្វើឲ្យស្រវាំងភ្នែក។ទឹកភ្នែកខ្ញុំប្រហែលឈប់ហូរនៅពេលដែលខ្ញុំលាចាកលោកនេះប៉ុណ្ណោះ។ ដើម្បីរំលឹកដល់រឿងនេះសូមស្តាប់ ចម្រៀងថ្មីមួយបទមានចំណងជើងថា (អក្ខរាលាស្រីថ្ងៃ២០មិថុនា) ដែលលោក ង៉ូវ សារិន និងហុឹម សុភា និពន្ធឡើង ក្រោមការចាត់ចែងផលិតដោយ អ្នកឧកញ្ញាឡេង ណាវ៉ាត្រា និងច្រៀងដោយអ្នកចម្រៀង ខេម៕
Posted by Samdech Hun Sen of Cambodia on Wednesday, June 18, 2025