វុទ្ធា ឡើងយន្តហោះចេញទៅសម្តែងក្នុងមហោស្រពតន្រ្តី វប្បធម៌ អាស៊ីអាគ្នេយ៍នៅ អាមេរិក ខណៈចិត្តនៅតែនឹកដល់ Ruthko ! 

តារាចម្រៀង វុទ្ធា បានឡើងយន្តហោះចេញទៅសម្តែងនៅក្នុងការប្រគំតន្រ្តីដ៏ធំមួយនៅ សហរដ្ឋអាមេរិក រួមជាមួយតារាចម្រៀងជាច្រើនរូបទៀត ប៉ុន្តែអ្វីដែលគួរឱ្យចាប់អារម្មណ៍នោះគឺខណៈពេលដែលឡើងយន្តហោះ វុទ្ធា បានបង្ហាញនូវការនឹករលឹកដល់លោក Ruthko ជាខ្លាំង ។ 

ម្ចាស់បទ « ក្រមុំបីស្ទាយ » លោក វុទ្ធា បានឡើងយន្តហោះចេញទៅ អាមេរិក កាលពីប៉ុន្មានថ្ងៃមុននេះ ដើម្បីចូលរួមក្នុងមហោស្រពតន្រ្តីវប្បធម៌ អាស៊ីអាគ្នេយ៍ដ៏ធំនៅទីក្រុង Los Angeles នៅ loria Molina Grand Park ដែលជាព្រឹត្តិការណ៍ធំមួយបង្ហាញពីវប្បធម៌ចម្រុះ តន្រ្តី សិល្បៈ និងការបង្ហាញម៉ូដទាន់សម័យ ដើម្បីលើកស្ទួយនិងថែរក្សាបេតិភណ្ឌដ៏សប្បូរបែប ។ 

ខណៈពេលដែលចេញទៅសម្តែងនោះ លោក វុទ្ធា បានបង្ហាញនូវការនឹករលឹកជាខ្លាំងចំពោះលោក Ruthko ដែលបានលាចាកទៅឆ្ងាយដែលគ្មានថ្ងៃវិលវិញ ពីព្រោះអ្នកទាំងពីរមានគម្រោងនឹងត្រូវសម្តែងរួមគ្នា មុនពេលដែល Ruthko ទទួលមរណភាព ។ វុទ្ធា បាននិយាយថា « ទៅ U.S ជាមួយអាប្អូនថ្ងៃនេះ Ruthko » ។ ដោយ វុទ្ធា បានពាក់អាវយឺតមានរូបរបស់ Ruthko នៅខាងមុខ  ទោះបីជា Ruthko បានឃ្លាតទៅឆ្ងាយមែន តែចិត្តរបស់គេនៅជាមួយលោកជានិច្ច ៕