ជិតមានដំណឹងល្អ ភឹម ស្រីនោ ទៅបង្អួតសម្រស់នៅ កោះរ៉ុង យ៉ាងស្រស់ស្អាតធ្វើឱ្យអ្នកគាំទ្រស្ទើរឈាមច្រមុះ !

ខណៈពេលដែលជិតមានដំណឹងល្អ កញ្ញា ភឹម ស្រីនោ បានទៅបង្អួតសម្រស់នៅទឹកដី កោះរ៉ុង យ៉ាងស្រស់ស្អាត អ្នកគាំទ្រមើលហើយចង់ឈាមច្រមុះ ។

តាមរយៈរូបភាពជាច្រើនដែលទស្សនិកជនបានឃើញនេះ ភឹម ស្រីនោ កំពុងថតស្ពតផ្សាយពាណិជ្ជកម្មឱ្យផលិតផលមួយ ដោយនាងបានជ្រើសរើសយកទឹកដី កោះរ៉ុង ដើម្បីថតផ្សាយផ្សាយ ។ អ្វីដែលកាន់ធ្វើឱ្យទស្សនិកជនកាន់តែចាប់អារម្មណ៍នោះគឺ ភឹម ស្រីនោ បានថតរូបភាពសិចស៊ីជាច្រើនសន្លឹកនៅក្នុងឈុតសម្លៀកបំពាក់ឈុតហែលទឹក មើលទៅឃើញដងខ្លួននាងស្រស់ស្អាតនិងសិចស៊ីបំផុត ។ 

កញ្ញា ភឹម ស្រីនោ កាន់តែស្រស់ស្អាតបន្ទាប់ពីនាងបានទៅហាងកែសម្ផស្សដើម្បីកែកុននូវចំណុចខ្វះខាតមួយចំនួន សូម្បីតែរូបនាងផ្ទាល់ក៏បានទទួលផងដែរថា ធម្មតាបើយើងខ្វះខាតត្រង់ចំណុចណាមួយត្រូវតែកុនខ្លះ ដើម្បីទទួលបានសម្រស់ដ៏គួរឱ្យទាក់ទាញ ។ 

ថ្វីដ្បិតតែចូលហាងកែសម្ផស្សដើម្បីកុនចំណុចខ្វះខាតមួយចំនួនក្តី ភឹម ស្រីនោ ក៏បានខិតខំប្រឹងប្រែងហាត់ប្រាណ ដើម្បីទទួលបានរូបរាងថ្មីដែលស្រស់ស្អាត មើលទៅសិចស៊ី ដូច្នេះហើយទើបមួយរយៈពេលចុងក្រោយនេះ នាងហ៊ានស្លៀកពាក់បញ្ចេញសាច់ ឃើញដងខ្លួនតូចស្រឡូន ។ 

អ្នកគាំទ្រជាច្រើននៅពេលដែលឃើញ ភឹម ស្រីនោ ប្រែប្រួលសម្រស់ស្ទើរតែមួយរយដឺក្រេបែបនេះ ម្នាក់ៗបានលាន់មាត់សរសើរថា ស្រីនោ ប្លែកហើយ ស្អាត និងគួរឱ្យស្រឡាញ់ ។ 

ស្របពេលដែលសម្រស់ប្រែប្រួលបែបនេះ ក៏មានព័ត៌មានថា ភឹម ស្រីនោ ត្រៀមនឹងចូលរោងការក្នុងពេលឆាប់ៗខាងមុខនេះផងដែរជាមួយគួរស្នេហ៍អាថ៌កំបាំង តែចំពោះពេលវេលានៃថ្ងៃពេលនោះ ភឹម ស្រីនោ សុំលាក់ទុកសិន ទុក Surprise អ្នកគាំទ្រ ៕ 

5
Promotion