ប៉ះទង្គិចផ្លូវចិត្តម្តងទៀត ពេជ្រ សូលិកា រំលឹកពីភាពអយុត្តិធម៌និងរឿងអាម៉ាស់ដែលខ្លួនត្រូវគេលាបពណ៌ ! 

ដោយប៉ះទង្គិចផ្លូវចិត្តជាថ្មីម្តងទៀត តារាចម្រៀងមេម៉ាយកូនមួយ ពេជ្រ សូលិកា ស្រាប់តែរំលឹកពីភាពអយុត្តិធម៌និងរឿងអាម៉ាស់ដែលខ្លួនត្រូវបានគេលាបពណ៌ដោយមិនញញើតដៃកាលពីប៉ុន្មានឆ្នាំមុន ។

Screenshot

រឿងរ៉ាវដែល ពេជ្រ សូលិកា បានជួបប្រទះនាពេលកន្លងមកបានស្ងប់ស្ងាត់ទៅហើយទាំងរឿងគ្រួសារបែកបាក់និងរឿងជម្លោះផ្សេងៗដែលបានកើតឡើងចំពោះនាង ដោយនាងបានព្យាយាមរក្សាកេរ្តិ៍ឈ្មោះ និងប្រឹងប្រែងរកលុយចិញ្ចឹមកូន ចិញ្ចឹមជីវិតដោយខ្លួនឯងដោយមិនចាំបាច់ពឹងពាក់លើបុរសណាម្នាក់ បើទោះបីជាធ្លាក់ខ្លួនមានឈ្មោះជាមេម៉ាយកូនមួយក្តី ។

អ្វីដែលធ្វើឱ្យទស្សនិកជនមានការចាប់អារម្មណ៍នៅក្នុងពេលនេះ គឺនៅថ្ងៃទី២៣ ខែ មរា ឆ្នាំ ២០២៦ នេះស្រាប់តែនៅសុខៗ ពេជ្រ សូលិកា​ទម្លាយអារម្មណ៍ពិតដែលត្រូវបានគេលាបពណ៌កាលពីប៉ុន្មានឆ្នាំមុន ។ 

តារាចម្រៀង ពេជ្រ សូលិកា បានរៀបរាប់ថា « ភាពរងអយុត្តិធម៌និងក្តីអាម៉ាស់ ដែលខ្ញុំទទួលបានច្រើនឆ្នាំកន្លងទៅ ដែលខ្ញុំធ្លាប់ត្រូវបានគេលាបពណ៌ដោយមិនញញើតដៃ ខ្ញុំមិនអង្គុយចាំមើលកម្មឱ្យផលទេ ព្រោះខ្ញុំជឿលើបុណ្យបាប បុណ្យដែលធ្វើចេញពីចិត្ត សាងអ្វីនឹងវិលរកម្ចាស់ដើមវិញគុណនិង១០ ព្រោះរបួសផ្លូវចិត្តខ្ញុំពេលនោះ វាធ្ងន់ធ្ងររហូតមិនអាចទទួលការព្យាបាលបានយ៉ាងដំណំ ពេលនោះពិបាកបំផុតគឺខ្ញុំត្រូវប្រឈមមុខជាមួយរឿងជាន់ឈ្លីកិត្តិយស មើលងាយជេរប្រមាថដែលខ្ញុំមិនបានធ្វើដូចញេចោទប្រកាន់ ។ ចរិត Scorpio រៀងចរិតចាស់ទុំបន្តិច មិនចូលចិត្តបកស្រាយពីភាពស្អាតស្អំខ្លួនឯងឱ្យគេដឹងលឺច្រើនទេ ខ្ញុំនៅតែជឿលើពេលវេលា ទុកឱ្យពេលវេលាជាអ្នកធ្វើការ រួចបន្តសាងអំពើ ល្អដោយមិនរង់ចាំការតបស្នង » ។ 

ថ្វីដ្បិតតែបរាជ័យរឿងជីវិតគ្រួសារ តែតារាចម្រៀង ពេជ្រ សួលិកា នៅតែបន្តជោគជ័យនៅលើវិថីសិល្បៈ នាងនៅតែរក្សាតំលៃ និងអាចរកបានប្រាក់ចំណូលយ៉ាងច្រើនក្នុងមួយឆ្នាំៗពីអាជីពចម្រៀង បើទោះបីជាពេលនេះនាងមិនស្ថិតក្រោមតំបូលផលិតកម្មណាមួយក្តី ។ ពេជ្រ សូលិកា បានប្តេជ្ញាចិត្ត ប្រឹងប្រែងរកលុយក្នុងអាជីពចម្រៀងដើម្បីចិញ្ចឹមកូននិងមើលថែគ្រួសារឱ្យបានល្អ បើទោះបីជារស់នៅជាស្រ្តីមេម៉ាយចំណាយមាត់ញាតិ ក៏នាងមិនខ្វល់ដែរ សំខាន់ឱ្យតែជីវិតសប្បាយរីករាយ និងរកប្រាក់ចំណូលបានច្រើន ៕ ​ 

5
Promotion