ខណៈពេលដែលវិលត្រឡប់មកសាងកេរ្តិ៍ឈ្មោះក្នុងសិល្បៈវិញ ស្រាប់តែថ្មីៗនេះតារាសម្តែងវ័យក្មេង ស៊ឹម ស្រីនិច្ច បានបង្ហាញពីអារម្មណ៍ឈឺចាប់ និងបាត់បង់មនោរសញ្ចេតនាអស់ ដោយសារតែបញ្ហាទាំង៣យ៉ាងនេះ ។

នេះជាលើកដំបូងហើយដែលតារាសម្តែង ស៊ឹម ស្រីនិច្ច បានរៀបរាប់ពីការឈឺចាប់របស់ខ្លួន ក្រោយបោះបង់សិល្បៈអស់ពេលជាច្រើនឆ្នាំ ដូចមហាជនបានដឹងស្រាប់ហើយ តារាសម្តែង ស៊ឹម ស្រីនិច្ច បានបែកបាក់ស្នេហាអស់ពេលជាង២ឆ្នាំមកហើយ ហើយនាងក៏សម្រេចចិត្តវិលត្រឡប់មកសាងកេរ្តិ័ឈ្មោះក្នុងសិល្បៈឡើងវិញ ដើម្បីផ្សះផ្សាផ្លូវចិត្តរបស់ខ្លួនឱ្យរឹងមាំឡើងវិញ ។
ជាមួយនិងការវិលត្រឡប់មកវិញនេះ ស៊ឹម ស្រីនិច្ច តែងតែបង្ហើរនូវអារម្មណ៍ សេដ មិនសប្បាយចិត្ត និងឯកោរបំផុត តែទោះជាយ៉ាងនេះក្តីនាងនៅតែប្រឹងពង្រឹងស្មារតី ដើម្បីក្លាយខ្លួនជាស្រ្តីដែលរឹងមាំ ។
ថ្មីៗនេះផងដែរស្រាប់តែតារាសម្តែង ស៊ឹម ស្រីនិច្ច បានបង្ហាញនូវអារម្មណ៍ទុក្ខសោក លាយឡំនិងទឹកភ្នែករៀបរាប់ទៅកាន់អ្នកគាំទ្ររបស់ខ្លួនថា « តាំងពីមនោសញ្ចេតនាខ្ញុំស្លាប់បាត់ ក្រៅពីធ្វើការរកលុយ ខ្ញុំតែងតែមានពេលមួយនេះ គឺភាពឯកោរ ដែលជាស្នាកស្នាមក្នុងបេះដូងតាំងពីកុមារភាព បទពិសោធន៌រឿងរ៉ាវដែលបានឆ្លងកាត់ មេរៀនជីវិតទឹកភ្នែក ក៏តែងតែហូរមកដោយឯងៗ » ។
ជាមួយគ្នានេះផងដែរ ស៊ឹម ស្រីនិច្ច ថែមទាំងបាននិយាយថា កំហុសដ៏ធំរបស់នាងគឺមាន៣ចំណុច គឺដោយសារតែនាងជាមនុស្សស្រីដែល ឆ្នាស់ពេក ចិត្តល្អពេក និង ត្រង់ពេក ។ ពេលនេះមនោរសញ្ចេតនារបស់នាងបានស្លាប់បាត់ទៅហើយ ៕





