ឃើញបទចម្រៀងនិងក្បាច់រាំរបស់កូនប្រុសផ្ទុះពេញតិកតុក កំពូលតារាចម្រៀង ព្រាប សុវត្ថិ ស្រាប់តែបង្ហាញអារម្មណ៍បែបនេះទៅកាន់កូនប្រុស !

កំពូលតារាចម្រៀង ព្រាប សុវត្ថិ បានបង្ហាញនូវអារម្មណ៍រំភើបចិត្តហួសថ្លែង ពេលឃើញបទចម្រៀង Pop Out របស់ N.Jonh ត្រូវបានក្រុម Babumonster របស់កូរ៉េយកទៅរាំផ្ទុះពេញតិកតុក ។  

ទោះបីជាបទចម្រៀង « Pop Out » របស់លោក N.Jonh ដែលត្រូវជាកូនប្រុសទី២របស់កំពូលតារាចម្រៀង ព្រាប សុវត្ថិ បានចេញយជាច្រើនខែមកហើយក្តី តែបទចម្រៀងនិងក្បាច់រាំរបស់លោកនៅតែផ្ទុះការចាប់អារម្មណ៍ខ្លាំងពីសំណាក់អ្នកគាំទ្រទាំងក្នុងនក្រៅប្រទេស ជាក់ស្តែងថ្មីៗនេះក្រុមតារាស្រី K-Pop Babymonster បានរាំតាមបទចម្រៀងរបស់ N.Jonh  ដែលធ្វើឱ្យផ្ទុះពេញបណ្តាញសង្គម ហ្វេសប៊ុក និងតិកតុក ដូចវិដេអូដែលទស្សនិកជនបានឃើញស្រាប់ កាន់តែបង្ហាញឱ្យឃើញថា កេរ្តិ៍ឈ្មោះរបស់តារាចម្រៀង N.Jonh កាន់តែល្បីសុះសាយ ពេញពិភពលោកហើយ ។  

កំពូលតារាចម្រៀង ព្រាប សុវត្ថិ បានបង្ហាញនូវអារម្មណ៍រំភើបនិងបានរៀបរាប់ថា « ពុក​ ម៉ែ​ សប្បាយ​ចិត្ត​ខ្លាំង​ណាស់ ដែល​វិថី​សិល្បៈ​របស់កូនប្រុសកាន់តែឈានឡើងទូលំទូលាយកាន់តែ​មាន​ការគាំទ្រលើទឹក​ចិត្ត​ពី​បណ្ដា​ប្រទេស​ជាច្រើន​បន្តបន្ទាប់ »​ ។

ជាច្រើនឆ្នាំមកហើយដែលលោក N.Jonh ត្រូវបានចេញទៅរស់និងហាត់រៀនផ្នែកតន្រ្តីនៅនិងបានផលិតបទចម្រៀងនៅទឹកដី អាមេរិក ទោះបីជាកន្លងមកមានការរិះគន់មួយចំនួនពីលោកក្តី តែកំពូលតារាចម្រៀង ព្រាប សុវត្ថិ ដែលត្រូវជាឪពុក តែងតែធ្វើជាខ្នងបង្អែកដ៏រឹងមាំសម្រាប់កូនប្រុសរបស់ខ្លួន ដែលកំពុងក្រេបចំណេះដឹងនៅក្រៅប្រទេស ៕

5
Promotion