ខាត់ ស្រីច័ន្ទ រំលឹកពីចំណងស្នេហ៍១១ឆ្នាំបានត្រឹមតែចិញ្ចៀនមួយគូតម្លៃ 78$ 

នៅសុខៗស្រាប់តែតារាស្រី ខាត់ ស្រីច័ន្ទ បង្ហោះរូបភាពមួយសន្លឹកជាមួយគូស្នេហ៍របស់ខ្លួនដែលបានរៀបចំពិធីតូចតាចជាលក្ខណៈគ្រួសារ ជាមួយនិងចិញ្ចៀនមួយគូតម្លៃត្រឹមតែ ៧៨ ដុល្លារប៉ុណ្ណោះ ។ 

មកទល់ពេលនេះចំណងស្នេហ៍ ខាត់ ស្រីច័ន្ទ និងកំលោះសង្ហាវ័យក្មេងជាជាងថតរូបល្បីឈ្មោះម្នាក់ មានរយៈពេល១១ឆ្នាំហើយ ដោយអ្នកទាំងពីរបានឆ្លងកាត់នូវឧបសគ្គនិងការតស៊ូជាច្រើនជាមួយគ្នា ទំរាំមានបានដូចសព្វថ្ងៃនេះ ។ 

ទន្ទឹមនិងជីវិតកាន់តែល្អប្រសើរបន្ទាប់ពីចាប់ដៃគូអស់ពេលជាង១១ឆ្នាំ ខាត់ ស្រីច័ន្ទ ក៏បានសន្សំលុយទិញផ្ទះនិងរថយន្តផ្ទាល់ខ្លួនជិះព្រមទាំងបង្កើតអាជីវកម្មនានាបង្កើនប្រាក់ចំណូល ធ្វើឱ្យជីវិតស្នេហាអ្នកទាំងពីរកាន់តែល្អប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ ។ អ្វីដែលកាន់តែធ្វើឱ្យទស្សនិកជនចាប់អារម្មណ៍នោះ គឺថ្មីៗនេះ ស្រាប់តែ ខាត់ ស្រីច័ន្ទ បានបង្ហោះរូបភាពមួយសន្លឹកដែលនាងនិងដៃគូបានរៀបចំពិធីតូចមួយរួមគ្នាជាលក្ខណៈគ្រួសារតាមបែបសាសនាកាលពី១១ឆ្នាំមុន ។

ខាត់ ស្រីច័ន្ទ ថែមទាំងបាននិយាយថា « ១១ឆ្នាំហើយកាលនោះ ជាកម្មវិធីតូចតាចបែបគ្រួសារមិត្តភក្តិ ចិញ្ចៀនមួយគូ៧៨ដុល្លារ » ។

កន្លងមកតារាសម្តែង និងជាពិធីការិនី ខាត់ ស្រីច័ន្ទ ធ្លាប់បានបានបញ្ជាក់ប្រាប់ផងដែរថា ជីវិតរបស់នាងនិគូស្នេហ៍ បានឆ្លងកាត់នូវការលំបាកជាច្រើនជាមួយគ្នា​ អ្នកទាំងពីរនឹងរៀបចំពិធីមង្គលការធំមួយនៅពេលដែលរកលុយបានច្រើន និងមានមុខរបរដែលខ្លួនចង់ធ្វើ  ៕ 

5
Promotion