គ្រូបង្វឹក ប្រុសឡា ផ្តាំផ្ញើទៅកញ្ញា តន់ ចន្ទសីម៉ា ឱ្យរងចាំមើល 4L ជាមួយរូបរាងថ្មី !

ជាមួយនិងការប្រកួតយ៉ាងស្វិតស្វាញរបស់បេក្ខជននៅលើឆាកចម្រៀងរ៉េប Cambo Rapperកាន់តែក្តៅគគុក បានធ្វើឱ្យជាគណកម្មការនៅក្នុងការប្រកួតនេះគឺលោកគ្រូ ប្រុសឡា កាន់តែរំភើបអរ ថែមទាំងបានផ្តាំផ្ញើទៅកញ្ញា តន់ ចន្ទសីម៉ា ឱ្យត្រៀមមើលរូបរាងថ្មីរបស់ 4L នៅថ្ងៃ សុក្រ នេះផងដែរ ។ 

ពីមួយវគ្គទៅមួយវគ្គការប្រលងចម្រៀងរ៉េប Cambo Rapper កាន់តែទទួលបានការចាប់អារម្មណ៍ច្រើនពីមហាជនទាំងក្នុងនិងក្រៅប្រទេស ហើយបេក្ខជនដែលឈានមកដល់វគ្គនេះម្នាក់ៗសុទ្ធតែមានសមត្ថភាពខ្ពស់ ដែលធ្វើឱ្យគណកម្មការពិបាកនៅក្នុងការសម្រេចចិត្តជាក់ស្តែងសម្រាប់ថ្ងៃ សុក្រ ក្នុងសប្តាហ៍នេះក៏កាន់តែឈានដល់វគ្គស៊ីសាច់ហុចឈាមគ្នាផងដែរ តែមិនដឹងថា បេក្ខជនរូបណានឹងបានឡើងទៅវគ្គទៀតទេ ។ 

ជាមួយគ្នានេះផងដែរគណកម្មការ និងជាគ្រូបង្វឹកដែលមានឈ្មោះល្បីល្បាញគឺលោក ប្រុសឡា ក៏បានឆ្លៀតផ្តាំផ្ញើទៅអ្នកគ្រូបង្វឹក តន់ ចន្ទសីម៉ា ផងដែរថា « ចង់ប្រាប់អ្នកគ្រូមួយទៀតថា មើលថែ Bel Heang ផង ព្រោះ 4L កំពុងតែលត់ដំ ថ្ងៃសុក្រនេះ អ្នកគ្រូនឹងបានឃើញរូបរាងថ្មី (តន់ ចន្ទសីម៉ា ) » ។

មិនដឹងថា 4L នឹងមានអ្វីថ្មីដើម្បីត្រៀមបង្ហាញទស្សនិកជននៅថ្ងៃ សុក្រ នេះទេ ប៉ុន្តែមើលទៅលោកគ្រូ ប្រុសឡា ហាក់ដូចជាមានការជឿជាក់ខ្លាំងលើ 4L ខ្លាំងណាស់ ដូច្នេះបើចង់ជ្រាបច្បាស់ថា 4L នឹងមានអ្វីថ្មីដើម្បីទាក់ចិត្តអ្នកគាំទ្រនោះ គឺមានតែរងចាំតាមដានទស្សនាទាំងអស់គ្នាប៉ុណ្ណោះទើបដឹងច្បាស់អំពីរឿងនេះ ។ ដូចដែលមហាជនបានដឹងស្រាប់ហើយថា ព្រោះតែបាយ១ចានពងទាចៀន១គ្រាប់ធ្លាប់ហូបជុំគ្នា បេក្ខជន Cambo Rapper BoBo សុខចិត្តយកកាក់មាសដែលលោកគ្រូ ប្រុសឡា ជូនដល់ខ្លួន យកទៅជូនដល់ 4L ដើម្បីឱ្យ 4L បានឡើងទៅវគ្គបន្តជាមួយខ្លួន ៕ 

5
Promotion