ឈប់ពីអាជីពសម្តែងតារាស្រី ប៊ូ ច័ន្ទដាណែត ប្រកាសចូលរោងការ !

បន្ទាប់ពីបោះបង់អាជីពសិល្បៈអស់ពេលជាច្រើនឆ្នាំពេលនេះតារាស្រី ប៊ូ ច័ន្ទដាណែត បានប្រកាសនឹងដឹកដៃគូស្នេហ៍ខ្លួនចូលរោងការឆាប់ៗ ដើម្បីបង្កើតគ្រួសារតូចមួយ ។ 

បើតាមគម្រោងពិធីមង្គលការរបស់តារាសម្តែង ប៊ួ ច័ន្ទដាណែត នឹងរៀបចំឡើងនៅថ្ងៃទី ២៥ ខែ មេសា ឆ្នាំ ២០២៦ នៅ ព្រីមៀមសែនសុខ ។ 

កញ្ញា ប៊ូ ច័ន្ទដាណែត បានរៀបរាប់ថា « ដោយក្តីគោរព សូមអញ្ជើញរក្សាទុកថ្ងៃនេះ ដើម្បីចូលរួមពិធីមង្គលការ ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី ២៥ ខែ មេសា ឆ្នាំ ២០២៦ » ។ 

កញ្ញា ប៊ូ ច័ន្ទដាណែត មិនត្រឹមតែជាតារាសម្តែងដ៏ល្បីឈ្មោះមួយរូបប៉ុណ្ណោះទេ នាងថែមទាំងជាអ្នកបង្កើតមាតិកាដ៏គួរឱ្យចាប់អារម្មណ៍ផងដែរ ជាពិសេសនៅលើហ្វេសប៊ុករបស់នាង នាងតែងតែចែករំលែកចំណេះដឹងទូទៅផ្សេងៗ និងដំណើរកម្សាន្តនានាបង្ហាញមហាជន ជាក់ស្តែងក្នុងអំឡុងពេលដែលមានសង្រ្គាមកន្លងមក នាងបានចេញវិដេអូតវ៉ា និងការពារទឹកដី ដែលផ្ទុះការចាប់អារម្មណ៍ខ្លាំងពីមហាជន ។ 

ប៊ូ ច័ន្ទដាណែត គឺជាតារាស្រីមួយរូបដែលកម្រនិងបង្ហាញពីជីវិត និងរឿងរ៉ាវឯកជនរបស់ខ្លួនឱ្យមហាជនបានដឹងលឺណាស់ ជាច្រើនឆ្នាំមកនេះនាងរក្សាបានកេរ្តិ៍ឈ្មោះយ៉ាងល្អក្នុងសិល្បៈ ព្រមទាំងទទួលបានការគាំទ្រច្រើនពីមហាជន ។ 

ជាមួយនិងការត្រៀមខ្លួនចូលរោងការទៅតាមប្រពៃណីជាមួយកម្លោះរូបសង្ហានេះ កញ្ញា ប៊ូ ច័ន្ទដាណែត ក៏បានបង្ហាញនូវអារម្មណ៍រីករាយ ត្រៀមខ្លួនធ្វើជាកូនក្រមុំផងដែរ ។ នាងរំពឹងថាជីវិតអាពាហ៍ពិពាហ៍របស់ខ្លួននឹងល្អដូចអ្វីដែលខ្លួនប្រាថ្នា ពីព្រោះនាងទទួលបានដៃគូដ៏ល្អម្នាក់ ល្អទាំងរូប ល្អទាំងកាយ ល្អទាំងចិត្ត ។ ចំណុចទាំងនេះហើយទើបនាងសម្រេចចិត្តលាភាពនៅលីវ និងត្រៀមចូលរោងការឆាប់ៗ តាមបំណងខ្លួននិងគ្រួសារ 

គួររំលឹកផងដែរថាកញ្ញា ប៊ួ ច័ន្ទដាណែត បានបោះបង់អាជីពសម្តែងអស់ពេលជាច្រើនឆ្នាំមកហើយ ដោយនាងបានងាកទៅចាប់អាជីពជាអ្នកបង្កើតមាតិកា និងរកស៊ីផ្សេងៗ ដើម្បីរកចំណូលចិញ្ចឹមជីវិត ជាពិសេសនាងជាតារាស្រីដែលអាចនិយាយបានច្រើនភាសា និងស្ទាត់ជំនាញបំផុត ៕ 

5
Promotion